
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធសមិទ្ធផលនានា និងបិទវគ្គហ្វឹកហ្វឺនជំនាញឆត្រយោង ជំនាន់ទី៣៤ ជំនាញឆត្របញ្ជាជំនាន់ទី៦ ជំនាញឯកទេសមុជទឹកជំនាន់ទី៩ និងជំនាញប្រឆាំងភេរវកម្មជំនាន់ទី៥
ថ្ងៃចេញផ្សាយៈ March 17, 2023
នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញក្នុងពិធីសម្ពោធសមិទ្ធផលនានា និងបិទវគ្គហ្វឹកហ្វឺនជំនាញឆត្រយោង ជំនាន់ទី៣៤ ជំនាញឆត្របញ្ជាជំនាន់ទី៦ ជំនាញឯកទេសមុជទឹកជំនាន់ទី៩ និងជំនាញប្រឆាំងភេរវកម្មជំនាន់ទី៥ នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់ បញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក ខេត្តកំពង់ស្ពឺ។