
ពលរដ្ឋចំនួន០៣ភូមិ ក្នុងឃុំតាឡាវស្រុកអណ្តូងមាសសាទរចំពោះលោក ឡេ ថាន់ហ្វុក ជាជនជាតិវៀតណាមតំណាងក្រុមហ៊ុនហុងអាញ់អូរយ៉ាដាវ ដែលជួយឧប្ថម្ភឈើក្តាជូសជុលស្ពានទ្រឌទ្រទ្រមនៅឃុំតាឡាវ
ខេត្តរតនគិរី៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិចំនួន០៣ គឺភូមិអ៊ីន, ភូមិកាក់, ភូមិតាណង ដែលស្ថិតនៅឃុំតាឡាវ ស្រុកអណ្តូងមាស ខេត្តរតនគិរី បានសាទរចំពោះលោក “ឡេ ថាន់ហ្វុក” LE THANlT BHUC ជនជាតិវៀតណាម តំណាងក្រុមហ៊ុនហុងអាញ់អូរយ៉ាដាវ ក្នុងស្រុកអណ្តូងមាស ខេត្តរតនគិរី។ ដែលបានជួយឧប្ថម្ភឈើក្តាជួយជួសជុលស្ពានឈើឆ្លងកាត់ដែលមានសភាពទ្រឌទ្រមខ្លាំង។
យោងតាមរបាយការណ៍រដ្ឋបាលឃុំតាឡាវ និងមេភូមិចំនូន០៣រូប មានឈ្មោះ មុត ថែម មេភូមិអ៊ីន, ឈ្មោះ រម៉ាមហឿន មេភូមិកាក់, ឈ្មោះ សល់ ថេន មេភូមិតាណង រួមទាំងលោក ថា ប៊ុនឡត មេឃុំតាឡាវ បានឯកភាពគ្នា ដើម្បីធ្វើការស្នើរសុំឈើប្រភេទក្តាសន្លឹកពីលោក LE THANIT BHUC “ឡេ ថាន់ហ្វុក”តំណាងឱ្យក្រុមហ៊ុន ហុង អាញ់ អូរយ៉ាដាវ ក្នុងស្រុកអណ្តូងមាស ខេត្តរតនគិរី។
របាយការណ៍បានបញ្ជាក់ទៀតថា ឈើដែលត្រូវជួសជុលស្ពានទ្រឌទ្រមក្នុងភូមិចំនួនបីរនេះ ត្រូវយកមកប្រើប្រាស់ជាផ្លូវការចំនួន៣៥០ សន្លឹក ប្រភេទឈើ…..មានប្រវែង៣ម៉ែត្រ។ ចំណែកទីតាំងស្ពានដែលទ្រឌទ្រមទាំងបីរ ភូមិនេះរួមមាន៖
១,ក្តាក្រាលទទឺងស្ពានអូរតៅ ភូមិអ៊ីនចំនួន៨០ សន្លឹក ប្រវែង៣ម៉ែត្រ។
២,ក្តាក្រាលទទឹងស្ពានអូរយុនភូមិកាក់ ចំនួន ១១០សន្លឹក ប្រវែង៣ម៉ែត្រ។
៣,ក្តាក្រាលទទឹងស្ពានចំណុចអូរអំប៉ាក់ ភូមិតាណង ចំនួន១៦០សន្លឹក ប្រវែង៣ម៉ែត្រ។ ដែលមានទំហំសរុប៣៦ម៉ែត្រ។
តាមការបញ្ជាក់ពីរដ្ឋបាលឃុំតាឡាវបានឱ្យដឹងថា យោងតាមច្បាប់វិនិយោគ ដីសម្បទានសេដ្ឋកិច្ចទៅអោយក្រុមហ៊ុនវិនិយោគរយៈពេលយូឆ្នាំ និងកិច្ចសហការប្រត្តិការទំនាក់ទំនងរវាងក្រុមហ៊ុន និងប្រជាពលរដ្ឋ ក៍ដូចជាអាជ្ញាធរមូលដ្ឋាន ការជួយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនិងជួយកែលម្អសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋក្នុងឃុំតាឡាវស្រុកណ្តូងមាសនេះផងដែរ។
គួរបញ្ជាក់ថា ការជួសស្ពានឈើខាងលើនេះ បានចាប់ផ្តើមពីថ្ងៃទី១៧ ខែកុម្ភៈ បញ្ចប់នៅថ្ងៃទី៣០ ខែមិនា ឆ្នាំ២0២៣នេះ៕