ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ អញ្ជើញ​ជា​អធិបតី​បើក​កិច្ចប្រជុំ​គណៈកម្មការ​រៀបចំ​សន្និបាត​បូកសរុប​ការងារ ៥​ឆ្នាំ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៣ របស់​ក្រសួង​ព័ត៌មាន​

​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​មីនា ឆ្នាំ​២០២៣ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា និង​ផ្ដល់​អនុសាសន៍​ណែនាំ ដល់​គណៈកម្មការ​សម្រាប់​ការងារ​រៀបចំ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ ៥​ឆ្នាំ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៣ របស់​ក្រសួង​ព័ត៌មាន ។​

​សន្និបាត​បូកសរុប​ការងារ ៥​ឆ្នាំ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៣ របស់​ក្រសួង​ព័ត៌មាន គ្រោង​ធ្វើឡើង​រយៈពេល ២​ថ្ងៃ គឺ​ថ្ងៃ​ទី​០៥ និង ទី​០៦ ខែ​មេសា ឆ្នាំ​២០២៣ នា​សាលប្រជុំ​ធំថ្មី ស្ថិតនៅ​ជាន់​ទី​១២ នៃ​អគារ​បំពេញការងារ​ថ្មី​របស់​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ អគ្គនាយកដ្ឋាន​ទីភ្នាក់ងា​រ​ក្រសួង​ព័ត៌មាន​AKP ក្នុង​បរិវេណ​ទីស្តីការ ក្រសួង​ព័ត៌មាន ៕