ដំរី​ញី​មួយ​ក្បាល​ងាប់​ក្នុងស្រុក​អូររាំង មណ្ឌលគិរី ដោយ​ធ្លាក់​ពីលើ​ចម្រាក់​ថ្ម​

​ខេត្ត​មណ្ឌលគិរី​៖ ក្រុម​មន្ត្រី​និយាយ​ថា កាលពី​ថ្ងៃ​ទី​២៤ មីនា​ពលរដ្ឋ​បាន​ប្រទះឃើញ​ដំរីព្រៃ​ញី​មួយ​ក្បាល​ងាប់​ស្អុយ​ហើម​ទៅហើយ នៅ​ចំណុច​ក្រុម​ចុង​រ៉ាង ភូមិ ពូ​ហ្យា​ម ឃុំ សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្ត​មណ្ឌល គិរី ។ គេ​សង្ស័យថា វា​រអិល​ជើង​ធ្លាក់​ពីលើ​ចម្រាក់​ថ្ម ។​

​ចំណែក​តួខ្លួន​សព​ដំរី​នោះ​មានណ្តោ​យ​៤.២​ម៉ែត្រ​, កម្ពស់​២.៣ ម៉ែត្រ​, ទំហំ​ជើង​មុខ​០.៧២​ម៉ែត្រ និង​ជើង​ក្រោយ ០.៥៨​ម៉ែត្រ​។

​តាមរយៈ​ការធ្វើ​កោសល្យវិច្ច័យ​ដោយ​ក្រុមបសុពេទ្យ​របស់​អង្គកា​រ WCS ,WWF បាន​រកឃើញថា ដំរី​ញីរ​ដែល​ងាប់​នោះ មិន​មាន​កូន​នៅ​ក្នុង​ពោះ​ទេ ៕