​សមត្ថកិច្ច​ឃាត់ខ្លួន​ម្ចាស់​ទីតាំង​លួច​ផលិត​ទឹកត្រី​ខុសច្បាប់ និង ក្លែងបន្លំ​ម៉ាក​ទឹកត្រី​រូប​បង្កង​ប៉ាក

ភ្នំពេញ​៖ ក្រោយពី​ទទួលបាន ពាក្យបណ្ដឹង សមត្ថកិច្ច បាន​ចុះ អនុវត្តន៍​ច្បាប់ លេ​ី​ទីតាំង សិប្បកម្ម​មួយកន្លែង ទីតាំង​ផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​តាសេក សង្កាត់​កំបូល ខណ្ឌ​កំបូល រាជ ធានី​ភ្នំពេញ ពីបទ លួច​ផលិត​ទឹកត្រី​ខុសច្បាប់ និង​ក្លែងបន្លំ​ម៉ាក​ទឹកត្រី​រូប​បង្កង​ប៉ាក​។

​ប្រតិបត្តិការ​ឃាត់ខ្លួន​ម្ចាស់​ទីតាំង​ទឹកត្រី​ខាងលើនេះ​សមត្ថកិច្ច​បាន​ធ្វើឡើង កាលពី​វេលា​ម៉ោង​១ និង ៣០​នាទី រសៀល ថ្ងៃទី​១ ខែ កញ្ញា ឆ្នាំ​២០២៣​នេះ​។​

​សមត្ថកិច្ច​បាន​ឱ្យដឹង​ថា ជន​ដែល​បើក​សិប្បកម្ម​ហើយ​បាន​លួច​ក្លែង​ម៉ាក​យីហោរ​របស់​ក្រុមហ៊ុន​ទឹកត្រី​បង្កង​ប៉ាក​ខាងលើនេះ ជន​រូប​នេះ​មានឈ្មោះ ចាន់ សំ​ពេជ្រ ហៅ ពេជ្រ អាយុ​២៩​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ ១៦ អឺ​ប៉េ ផ្លូវ ២៤៨ ភូមិ​សែន​សុខ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​បច្ចុប្បន្ន ម្ចាស់​ទីតាំង​ល្មើស​ច្បាប់​ខាងលើ​នេះ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ក្រសួង​មហាផ្ទៃ​ដើម្បី​ចាត់ការ​ទៅតាម​និតិ​វិធី​ច្បាប់​៕