ឧកញ្ញា​ម្នាក់​! កំពុង​ធ្វើការ​ឈួសឆាយ​ទន្ទ្រាន​យក​ដី​ព្រៃ​ការពារ​ដោយ​បរិស្ថាន​ចំណុច​ស្រែ​ពក​ក្នុង​ឃុំ​ណង​ឃី​ឡឹ​ក​ស្រុក​កោះ​ញ៉ែ​ក​

ខេត្ត​មណ្ឌលគិរី​៖ ប្រជាពលរដ្ឋ​បានឱ្យដឹងថា មាន​លោក ឧកញ្ញា​ម្នាក់ ដែល​កំពុង​សម្រុក​កាត់​ព្រៃឈើ ទន្ទ្រាន​យក​ដី​របស់​រដ្ឋ​គឺ​ព្រៃ​ការពារ​ដោយ​បរ​ស្ថាន​ចំណុច​ស្រែ​ពក​ស្ថិត​នៅ​ចំណុច​ភូមិ​ចុង​ឆេង ឃុំ​ណង​ឃី​ឡឹ​ក ស្រុក​កោះ​ញ៉ែ​ក ខេត្ត​មណ្ឌលគិរី​។​

​ជាក់ស្តែង ការ​ឈូសឆាយ​ទន្ទ្រាន​ដី​ព្រៃ​ការពារ​ដោយ​បរិស្ថាន​នៅ​ចំណុច​ឃុំ​ណង​ឃី​ឡឹ​ក​ស្រុក​កោះ​ញ៉ែ​ក​នេះ គឺ​មេកា​រលោក ឧកញ៉ា​ម្នាក់នេះ បាន​ដាក់​គ្រឿងចក្រ​ឈូសឆាយ​នៅក្នុង​អំឡុង​ដើម​ខែ​សីហា ឆាំ​២០២៣​នេះ រហូតមកដល់​ថ្ងៃ​ទី​៨ ខែកញ្ញា​នេះ គេ​បាន​សង្កេត់ឃើញថា ក៍​នៅតែ​បន្ត​បញ្ជា​កម្លាំង​កម្មករ​របស់គេ ឱ្យ​ចូល​ទៅ​កាត់​ព្រៃឈើ​រំលំ​ដើមឈើ​តូច​ធំ នៅ​ចំណុច​ព្រៃ​បរិស្ថាន​ឃុំ​ណង​ឃី​ឡឹ​ក ស្រុក​កោះ​ញ៉ែ​ក ជា​រៀងរាល់ថ្ងៃ ដោយ​គេ​ពុំ​ឃើញ​កម្លាំង​សមត្ថកិច្ច​បរិស្ថាន ឬ​ក៍​អាជ្ញាធរ​ឃុំ​ណង​ឃី​ឡឹ​ក និង​លោក ឌឹ​ម នី អភិបាល​នៃ​គណ​អភិបាល​ស្រុក​កោះ​ញ៉ែ​ក​ចុះ​ធ្វើកា​រទប់​ស្អាត់នៅ​ឡើយ​។​

​បើ​តាម​ការ​បង្ហើប​ពី​ប្រជាពលរដ្ឋ​ថា ដីព្រៃ​ការពារ​ដោយ​បរិស្ថាន​ស្រែ​ពក​ចំណុច​ឃុំ​ណង​ឃី​ឡឹ​ក ស្រុក​កោះ​ញ៉ែ​ក​នេះ ឧកញ៉ា​ម្នាក់នេះ បាន​ធ្វើ​ការសម្របសម្រួល​និង​ប្រមូល​ទិញ​ដីព្រៃ​ទាំងនោះ​(​រហូត​ដល់​រាប់ពាន​ហិក​.​តា​ឯណ្ណោះ​។ តែ​បច្ចុប្បន្ន​នេះ ត្រូវបាន​គេ​កាត់​ទន្ទ្រាន​យក​បាន​ផ្ទៃដី​ទាំងនោះ​ប្រមាណ​ជា ៣០០ ទៅ​៤០០​ហិក​.​តា​ទៅហើយ​។​

​លោក ឆៅ ប៊ុនធឿន ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី នៅ​ថ្ងៃ​ទី​០៨​ខែ​កញ្ញា​ឆ្នាំ​២០២៣​ព្រឹក​មិញ​នេះ យើង​មិន​អាច​សុំ​ការបំភ្លឺ​ពី​លោក​បាន​ទេ ព្រោះ​លេខ​ទូរស័ព្ទ​របស់​លោក​ពុំ​អាច​ធ្វើ​ការទំនាក់ទំនង​បាន​។​

​យ៉ាង​ណា​ក៍​ដោយ​លោក ឌឹ​ម នី អភិបាល​នៃ​គណ​អភិបាល​ស្រុក​កោះ​ញ៉ែ​ក ខេត្ត​មណ្ឌលគិរី ពាក់ព័ន្ធ​ករណី​ការកាប់​ព្រៃឈើ​ទន្ទ្រាន​យក​ដី​ការពារ​ដោយ​បរិស្ថាន​ស្រែ​ពក​ស្ថិតនៅ​ភូមិ​ចុង​ឆេង ឃុំ​ណង​ឃី​ឡឹ​ក ស្រុក​កោះ​ញ៉ែ​ក​នេះ លោក​ថា លោក​នឹង​ឱ្យ​មន្ត្រី​ថ្នាក់​ស្រុក​របស់​ចុះ​ត្រួតពិនិត្យ លើ​ផ្ទៃដី​ដែល​ជន​ខិត​ខូច​កំពុង​ធ្វើ​ការកាប់​ព្រៃឈើ​ទន្ទ្រាន​យក​ដី​របស់​រដ្ឋ​ខាងលើនេះ​៕