
ឃាត់ខ្លួនជនសង្ស័យ ៥នាក់ និងរឹបអូស គ្រឿងញៀនជាង ៤គីឡូក្រាម
ខេត្តព្រសីហនុ៖ អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀនក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន កាលពថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៤:១០នាទី កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ សហការជាមួយសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១០) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សារីបុត្រ សត្យា នាយករងមន្ទីរ និងលោកវរសេនីយ៍ឯក តឹក សូនី នាយការិយាល័យដោយមានការសម្របសម្រួលពី លោកជំទាវ ចាតសូ រស្មី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺបានស្រាវជ្រាវ និងបង្ក្រាបនៅគោលទី១ នៅចំណុច លើផ្លូវល្បឿនលឿន គីឡូម៉េតលេខ៩៣ ភូមិទី៦ ឃុំយាយម៉ៅពេជ្យនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងគោលដៅទី២ នៅត្រង់ចំណុច ផ្លូវលេខ១១៥ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ជនសង្ស័យចំនួន០៥នាក់ មានឈ្មោះដូចខាងក្រោម ៖
១-ឈ្មោះ ក្វាង ស៊ូសៀន (KUANG ZUXIAN) ភេទស្រី ជនជាតិចិន ឆ្នាំកំណើត ១៩៩៧។
២-ឈ្មោះ យ៉ៅ ស៊ីភីង (YAO XIPING) ភេទប្រុស ជនជាតិចិន ឆ្នាំកំណើត ១៩៩៥។
៣-ឈ្មោះ លីសឺ (LI XU) ភេទប្រុស ជនជាតិចិន ឆ្នាំកំណើត១៩៩១។
៤-ឈ្មោះ សឿន សៅរ៍ណារិទ្ធ ភេទប្រុស ជនជាតិខ្មែរ ឆ្នាំកំណើត១៩៩០។
៥-ឈ្មោះ ហែម សំណាង (HEM SAMNANG) ភេទប្រុស ជនជាតិខ្មែរ ថ្ងៃ ខែ ឆ្នាំកំណើត ១៥ មេសា ១៩៨១។
ចាប់យកវត្ថុតាងរួមមាន ៖
-សរុបរួមសារធាតុញៀនទម្ងន់ ៤គីឡូ ៦.៩៧ក្រាម
-រុក្ខជាតិក្រៀមទម្ងន់ ២០.២៨ក្រាម ។
-អាវុធខ្លីចំនួន ១ដើម
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងចាប់យកខាងលើបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺចាត់ការបន្តតាមនីតិវិធី៕