លោក អាន អង្គា​រ៉ា មេ​គយ​ច្រកទ្វា​ព្រំដែន​អន្តរជាតិ​អូរយ៉ាដាវ​ខេត្ត​រតនគិរី កំពុង​បើក​ភ្លើង​ខៀវ ឱ្យ​រថយន្ត​សាំ​យ៉ុង​ប្រមាណ​ជិត ១០​គ្រឿង ឆ្លង​ចូល​ទៅ​វៀតណាម​ដោយ​គ្មាន​ការត្រួតពិនិត្យ​

​ខេត្ត​រតនគិរី​៖ ក្រុម​ប្រជាពលរដ្ឋ​បានឱ្យដឹងថា ថ្មីៗ​នេះ​លោក អាន អង្គា​រ៉ា មេ​គយ​ច្រកទ្វា​អន្តរជាតិ​អូរយ៉ាដាវ ខេត្ត​រតនគិរី កំពុង​បើក​ភ្លើង​ខៀវ​ឱ្យ​រថយន្ត​សាំ​យ៉ុង​របស់​ឈ្មួញ​ប្រមាណ​ជិត​១០​គ្រឿង បើក​សម្រុក​ឆ្លង​បារាស់​ព្រំដែន​អន្តរជាតិ​អូរយ៉ាដាវ ដោយ​គ្មាន​ការត្រួតពិនិត្យ​។​

​បើ​តាម​ការ​ឱ្យ​ដឹង​ពី​ក្រុម​ប្រជាពលរដ្ឋ​ថា ក្នុងចំណោម​ប្រភេទ​រថយន្តឈ្មូញ​តូច​ធំ​ចេញ​ចូល​តាម​ច្រកទ្វា​អន្តរជាតិ​អូរយ៉ាដាវ​នេះ ត្រូវបាន​គេ​សង្កេត់ឃើញថា មាន​តែ​រថយន្ត​សាំ​យ៉ុង​ប្រមាណ​ជិត​១០​គ្រឿង​នេះ​ទេ ដែល​ចំឡែក​ជាងគេ​នោះ គឺ​ត្រង់​ថា​រថយន្ត​សាំ​យ៉ុង​ទាំងនេះ​បាន​ចង់​តង់​គ្រប​ហុំ​ជិត នឹង​មាន​ការរៀបចំ​ទ្រង់ទ្រាយ​របៀប​ស្តុករ​បស់​អ្វី​ម្យ៉ាង​នៅលើ​រថយន្ត​ទាំង​នេះ​ដូចៗ​គ្នា ហើយ​មិនតែប៉ុណ្ណោះ រថយន្ត​ទាំងនោះ​ក្រុម​ឈ្មួញ​គេ​បាន​យក​កង់​សារ​គួរ​ចំនួន​០២​គ្រប់ ដូចៗ​គ្នា​ស្តុក​ទុក​នៅ​ខាងលើ​ផ្នែក​ខាងក្រោយ​រថយន្ត​ទាំងអស់​។​

​ជាក់ស្តែង នៅ​ព្រឹក​ថ្ងៃទី​៩ ខែ​កញ្ញា ឆ្នាំ​២០២៣ រហូត​ដល់​ថ្ងៃ​ទី​១១ កញ្ញា​នេះ ត្រូវបាន​គេ​ឃើញ​ប្រភេទ​រថយន្ត​សាំ​យ៉ុង​ទាំងនេះ កំពុង​សម្រុក​ដឹកជញ្ជូន​យ៉ាង​សកម្ម​បំផុត នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​78A ឆ្ពស់​ទៅ​ច្រកទ្វា​អន្តរជាតិ​អូរ​យ៉ា​ដាវ​ឆ្លងទៅ​ប្រទេស​វៀតណាម​យ៉ាងគំហុក ដោយ​គ្មាន​ការត្រួតពិនិត្យ​ពី​មន្រី​គយ​នៅចាំ​ច្រកព្រំដែន​អូរ​យ៉ា​ដាវ​នេះ​ឡើយ​។​

​បើ​តាម​ការ​បង្ហើប​ឱ្យដឹង​ពី​ប្រជាពលរដ្ឋ​ថា រថយន្ត​សាំ​យ៉ុង​ប្រមាណ​ជិត​១០​គ្រឿង​នេះ គឺ​មិនមែន​ជា​រថយន្ត​ក្រុម​ឈ្មួញ​មួយចំនួន​នៅក្នុង​ខេត្តរតនគិរី​នេះ​ទេ រថយន្ត​ទាំង​នេះ គឺ​ត្រូវបាន​ឆ្លងកាត់​ខេត្ត​ផ្សេង ហើយ​បាន​បោះពួយ​ក្នុង​ល្បឿន​យ៉ាង​លឿនៗ ដែល​បាន​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ដាក់​ការសង្ស័យ​ទៅ​រថយន្ត​ទាំង​នេះ​ថា និង​
​មានផ្ទុំ​បទល្មើស​ផ្សេងៗ ដូច​ជា​បទល្មើស​ព្រៃឈើ​ឆ្លងដែន​ដោយ​ខុសច្បាប់ ជាដើម​។​

​ពលរដ្ឋ​ថា ហ្វោង​រថយន្ត​សាំ​យ៉ុង​ទាំងនេះ មាន​រថយន្ត​ខ្លះ​មើល​ទៅ​មិន​សូវ​ធ្ងន់​ប៉ុន្មាន​ទេ តែ​ខ្លះទៀត​គឺ​មាន​ទំ​ទម្ងន់​ធ្ងន់​យ៉ាងខ្លាំង បើកបរ​ទៅមុខ​ស្ទើរ​ឡែង​រួច​តែ​ម្តង​។ តែ​បើ​មន្ត្រី​វិញ គឺ​មិន​ខ្វល់​ពី​ការត្រួតពិនិត្យ​ទៅលើ​រថយន្ត​ទាំង​នេះ​ឡើយ គឺ​អង្គុយចាំ​រាប់​តែ​ក្បាល​ឡាន​គ្រប់​ប្រភេទ​យកលុយ​ហោ​ប៉ាវ​តែប៉ុណ្ណោះ​។

​លោក អាន អង្គា​រ៉ា មេ​គយ​ច្រកទ្វា​អន្តរជាតិ​អូរយ៉ាដាវ នៅ​រសៀល​ថ្ងៃ​ទី​១១ ខែកញ្ញា​នេះ BNN និង គេហទំព័រ ស្លាបប៉ាកកា​ទឹកខ្មៅ បាន​ធ្វើ​ការទំនាក់ទំនង​តាម​ទូរស័ព្ទ​សុំ​ការបំភ្លឺ​ពី​លោក ពាក់ព័ន្ធរ​កណី​រថយន្ត​ដឹក​ទំនិញ​ជា​ច្រើន​ពី​ប្រទេស​វៀតណាម ចូល​មក​ខ្មែរ ពី​ប្រទេស​កម្ពុជា​ចូល​ទៅ​វៀតណាម មិន​ត្រូវបាន​គេ​ឃើញ​មាន​ការត្រួតពិនិត្យ​នោះទេ តែ​ទូរស័ព្ទ​របស់​លោក បានខ​ល​ចូល​ហើយ តែ​គ្មាន​អ្នក​លើក​ទទួល​។​

​ចំណែក លោក ស៊ឹម លិន ប្រធាន​ច្រកទ្វា​អន្តរជាតិ​អូរយ៉ាដាវ កាលពី​ព្រឹក​ថ្ងៃទី​៩ ខែកញ្ញា​នេះ លោក​បាន​ឱ្យដឹងថា ករណី​រថយន្ត​ដឹកទំនិញ​ទាំងនេះ គឺ​ឈ្មួញ​បាន​ធ្វើ​ការដឹកជញ្ជូន​ទំនិញ​ពី​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ ជា​ប្រភេទ​ផ្លែ​ឈើ​ដែល​នាំ​ពី​ប្រទេស​ថៃ និង​ពី​ខេត្តព្រះវិហារ​មួយចំនួន ដឹក​ជញ្ជូន​ឆ្លង​ទៅ​លក់​នៅ វៀត ណា​ម តាម​ច្រក​អន្តរជាតិ​អូរយ៉ាដាវ​នេះ​។

​បើទោះជា​ដូច​ច្នេះ​ក៍ដោយ រថយន្ត​ដែល​មន្ត្រី​គយ​គ្មាន​ការត្រួត​ពិត្យ​ហើយ​បាន​បើក​បារា​ស់​អោយ​ចេញ​ចូល​តាម​អំពើរ​ចិត្ត​នោះ ត្រូវបាន​ប្រជាពលរដ្ឋ​ដាក់​ការសង្ស័យថា រថយន្ត​សាំ​យ៉ុង​ប្រមាណ​ជិត​១០​គ្រឿង​នេះ អាច​នឹង​មាន​ការពាក់​ព័ន្ធ​មាន​ផ្ទុក​បទល្មើស​ឆ្លងដែន​ដោយ​ខុសច្បាប់​៕​