​ផ្សព្វផ្សាយ​ដាក់ឱ្យអនុវត្ត​អនុក្រឹត្យ ស្ដី​ពី​ការផ្ទេរមុខ​ងារ​ក្នុង​វិស័យ​អប់រំ យុវជន និង​កីឡា ទៅឱ្យ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ​

នៅ​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០២៣ គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ ហៅ​កាត់ គ​.​ជ​.​អ​.​ប បាន​ប្រារព្ធ​ពិធី​ផ្សព្វផ្សាយ និង​ដាក់ឱ្យ​អនុវត្ត​អនុក្រឹត្យ ស្ដីពី​ការផ្ទរ​មុខងារ​ក្នុង​វិស័យ​អប់រំ យុវជន និង​កីឡា ទៅឱ្យ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ ហង្ស ជួន​ណារ៉ុន ឧបនាយក​រដ្ឋ​មន្តី រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​អញ្ជើញ​ចូលរួម​ជា​អធិបតី ក្នុង​ពិធី​បិទ​ដោយ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន គ​.​ជ​.​អ​.​ប រួម​ទាំង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដៃគូ អភិវឌ្ឍ និង​អ្នកពាក់ព័ន្ធ​សរុប​ប្រមាណ​៦២០​រូប ដែល​បាន​ប្រារព្ធ​ធ្វើ​នូវ នៅ​សាលប្រជុំ​ទី​ស្តី ការ​ក្រសួងមហាផ្ទៃ​។​

​ថ្លែង​សន្ទរកថា​របស់ ឯកឧត្តម​អតិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាៃ​ផ្ទ និង​ជា​ប្រធាន គ​.​ជ​.​អ​.​ប បានឲដឹងថា ក្នុងនាម​រាជរដ្ឋាភិបាល ក្នុងនាម គ​.​ជ​.​អ​.​ប និង​ក្នង​នាម​ឯកឧត្ដម​ផ្ទាល់ សូម​សម្ដែង​នូវ​ការ កោតសរសើរ​ដោយស្មោះ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការគាំទ្រ និង​ការចូលរួម​យ៉ាង​សកម្ម​របស់​ឯកឧត្តម លោក ជំទាវ អស់លោក លោកស្រី​ដែល​ជា​ថ្នាក់ដឹកនាំ និង​ជាប​នៃ​ក្រសួង ស្ថាប័ន​នៅ​ថ្នាក់ជាតិ រដ្ឋបាល​ថ្នាក់ ក្រោម​ជាតិ ដៃគូ​អភិវឌ្ឍន៍ និង​អង្គការ​សង្គម​ស៊ីវិល​ពាក់ព័ន្ធ​នានា​ក្នុង​ការរៀបចំ និង​ការអនុវត្ត​កម្មវិធី កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ឬ​ហៅ​ម្យ៉ាងទៀត​ថា “​កំណែទម្រង់​ការអភិវឌ្ឍ​តាម​បែប​ប្រដា ធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ ឱ្យមាន​ការវិវឌ្ឍ​ន៍​ទៅមុខ ស្រប​តាម​ឆន្ទៈ​នយោបាយ​របស់​រាជរដ្ឋាភិបាល ក្នុង​ការលើកកម្ពស់​គុណ​ភាព និង​ប្រសិទ្ធភាព​នៃ​ការផ្តល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ សំដៅ​ធ្វើឱ្យ គុណភាព​ជីវិត​របស់​ប្រជា​ពលរដ្ឋ​កាន់តែ​ល្អប្រសើ​ឡើង ដើម្បី​ឈាន​ទៅ​សម្រេច​បាន​ចក្ខុវិស័យ​កម្ពុជា ឆ្នាំ​២០៥០​។​

​ឯកឧត្តម​អតិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាៃ​ផ្ទ បាន​ស្នើ​ឲ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាល​រាជធានី ខេត្ត និង​ក្រុង ស្រុក ខណ្ឌ ផ្តោត​ការយកចិត្តទុកដាក់​ក្នុង​ការរៀបចំ និង​អនុវត្ត​សកម្មភាព​ជា​អាទិភាព​មួយ ចំនួន​ដូចខាងក្រោម​៖

១.​ស្នើ​ក្រសួង​អប់រំ យុវជន និង​កីឡា​បន្ត​សហការ​ជាមួយ​លេខាធិការដ្ឋាន​គ​.​ជ​.​អ​.​ប​. ក្រសួង មហាផ្ទៃ និង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ការរៀបចំ​បញ្ចប់សេចក្ដី​ណែនាំ​ស្តីពី​គោលការណ៍ បែបបទ និង នីតិវិធី​សម្រាប់​អនុវត្ត​មុខងារ​អប់រំ យុវជន និង​កីឡា​ដែល​បាន​ផ្ទេរ​ទៅឱ្យ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ​ឱ្យបាន រួចរាល់ ដើម្បី​ឈាន​ទៅ​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ដល់​រដ្ឋ​បាល​ក្រុង ស្រុក ខណ្ឌ​នា​ចុងឆ្នាំ​២០២៣​នេះ​។​

២. ស្នើ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បន្ត​សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួងមហាផ្ទៃ និង​លេខាធិការដ្ឋាន គជ​.​អ​ប​. ក្នុង​ការរៀបចំ និង​អនុវត្ត​កិច្ចការ ចាំបាច់​នានា​រួមមាន (១).​ការកំណត់​ទំហំ​ធនធាន​ហិរញ្ញវត្ថុ និង​រៀបចំ​ការផ្ទេរ​ធនធាន​ហិរញ្ញវត្ថុ​ទាំងនេះ​ទៅឱ្យ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ​នីមួយៗ​សម្រាប់​អនុវត្ត​មុខងារ​អប់រំ យុវជន និង​កីឡា​ដែល​បាន​ផ្ទេរ​ទៅឱ្យ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ​ឱ្យបាន​ទាន់​ពេលវេលា​នៃ​ការចាប់ផ្តើម​អនុវត្ដ​នា​ដើមឆ្នាំ​២០២៤ (២).​ការរៀបចំ​ប្រកាស​អន្តរក្រសួង ស្តី​ពី​លក្ខខណ្ឌ​ហិរញ្ញវត្ថុ លក្ខខណ្ឌ​បច្ចេកទេស និង​លក្ខខណ្ឌ​ផ្សេងៗ​សម្រាប់​ការផ្ទេរ និង​ការប្រើប្រាស់ ធនធាន​ហិរញ្ញវត្ថុ​ទាំងនោះ និង​(៣).​ការរៀបចំ​បញ្ជីសារពើភ័ណ្ឌ​ទ្រព្យសម្បត្តិ និង​ការផ្ទេរ​ទ្រព្យសម្បត្តិ ទៅឱ្យ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ព្រមទាំង​ការរៀបចំ និង​ដាក់​ចេញ​នូវ​គោលការណ៍​ណែនាំ​ស្តីពី​ការ គ្រប់គ្រង និង​ការប្រើប្រាស់​ទ្រព្យសម្បត្តិ​ដែល​បាន​ផ្ទេរ​ទាំងនោះ​។​

៣. ស្នើ​ក្រសួង​មុខងារ​សាធារណៈ​សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង មហាផ្ទៃ និង​លេខាធិការដ្ឋាន​គ​.​ជ​.​អ​.​ប​. រៀបចំ​វគ្គ​បណ្តុះបណ្តាល​ដល់​រដ្ឋ​បាល​ក្រុង ស្រុក ខណ្ឌ អំពី គោលការណ៍ បែបបទ និង​នីតិវិធី​គ្រប់គ្រង​បុគ្គលិក​របស់​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ​ឱ្យបាន​រួចរាល់​នៅ​ចុង ឆ្នាំ​២០២៣៕