លោក មឿង ភ​ក្ត្រា​”​ហៅ​បារាំង​”​ប្រធាន​ស្នាក់ការ​បរិស្ថាន​ស្រុក​អូរ​គ្រៀង​សែន​ជ័យ​ខេត្តក្រចេះ បាន​បង្កើត​ឱ្យ​មាន​បទ​ល្មើស​ព្រៃឈើ​យ៉ាង​ក្តៅគគុក ដោយ​មាន​ការ​បើកផ្លូវ​ឱ្យ​ឈ្មួញ​ឈើ​ចំនួន​៣​នាក់ និង​មាន​រថយន្ត​សាំ​យ៉ុង​ដឹក​បទល្មើស​ព្រៃឈើ​ខុស​ច្បាប់​ជាង​១០​គ្រឿង លួច​ចូល​ដឹកឈើ​ក្នុងស្រុក​អូរ​គ្រៀង​សែន​ជ័យ​រាល់​យប់​

ខេត្ត​ក្រចេះ​៖ បទល្មើស​ព្រៃឈើ​កើតមាន​យ៉ាង​ពេញបន្ទុក​ដោយ​ខុសច្បាប់ ក្នុង​ស្រុក​អូរ​គ្រៀង​សែន​ជ័យ ដោយ​មាន​ការឃុបឃិត​បង្កើត​ឱ្យ​មាន​បទល្មើស​ព្រៃឈើ​ដោយ​មន្ត្រី​ស្នាក់ការ​បរិស្ថាន​ស្រុក​អូរ​គ្រៀង​សែន​ជ័យ​។ ជាក់ស្តែង កាលពី​យប់​ថ្ងៃ​ទី​១២ រហូតដល់​យប់​ថ្ងៃ​ទី​១៤ វេលា​ម៉ោង​ប្រមាណ​ជាង​១ រំលង់​អធ្រាត្រ នៅ​ខែ​តុលា ឆ្នាំ​២០២៣​នេះ ត្រូវបាន​ប្រជាពលរដ្ឋ​ឃើញ​មាន​រថយន្ត​ប្រភេទ​សាំ​យ៉ុង​ដែល​បាន​លួច​ចូល​ទៅ​ដឹកឈើ​នៅ​ចំណុច កោះ​ខ្ញែរ និង​ផ្លូវ​ចូល​ទៅ​ត្បូង​ខ្លា និង​ចំណុច​ផ្ទះ​លោក យ៉ុង ដែល​ជា​បក្ខពួក​ឈ្មួញ​ឈើ​ល្មើសច្បាប់ ដែល​មាន​ទីតាំង​ស្តុក​ឈើ​ឱ្យ​ក្រុម​ឈ្មួញ​ឈើ​ល្មើសច្បាប់ ស្ថិត​នៅលើ​ផ្ទៃដី​ផ្ទះ​របស់​ខ្លួន​នៅ​ភូមិ អូរ​ព្រះ ឃុំ​អូរ​កណ្ឌៀរ​សែន​ជ័យ ស្រុក​អូរ​គ្រៀង​សែន​ជ័យ ខេត្ត​ក្រចេះ​។​

​ក្រុម​ប្រជាពលរដ្ឋ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ​ថា ឈ្មួញ​ឈើ​សកម្ម​ទាំងបីរ​នាក់​នេះ​ត្រូវ​គេ​ស្គាល់​ត្រឹមតែ​ឈ្មោះ​៖
​ទី​1,​លោក ឆាយ
​ទី​2’​ឈ្មោះ​លោក​អូន
​ទី​3,​ឈ្មោះ​លោក ឆ​យ ឈ្មួញ​ឈើ​ទាំង​០៣​នាក់​នេះ ត្រូវបាន​លោក មឿង ភ​ក្ត្រា “​ហៅ​លោក​បារាំង​” ប្រធាន​ស្នាក់ការ​បរិស្ថាន​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អនុញ្ញាត​អោយ​ចូល​ទៅ​ដឹក​ជញ្ជូន​ផល​អនុផល​ព្រៃឈើ ក្នុង​ភូមិសាស្ត្រ​ចំនួន​បីរ​ទីតាំង រួម​មាន​ដូចខាងក្រោម​៖
​ទី​1,​ចំណុច​កោះ​ខ្ញែរ ភូមិ​កោះ​ខ្ញែរ ឃុំ​អូរ​គ្រៀង ស្រុក​អូរ​គ្រៀង​សែន​ជ័យ​។​
​ទី​2,​ចំណុច​ផ្លូវ​ដុង​ភូ ស្ថិតនៅ​ភូមិ​អូរ​ព្រះ ឃុំ​អូរ​កណ្ឌៀរ​សែន​ជ័យ ស្រុក​អូរ​គ្រៀង​សែន​ជ័យ​។​
​ទី​3,​ចំណុច​ផ្លូវ​ចូល​ត្បូង​ខ្លា ស្ថិតនៅ​ភូមិ​អូរ​កណ្ឌៀរ ឃុំ​អូរ​កណ្ឌៀរ​សែន​ជ័យ ស្រុក​អូរ​គ្រៀង ខេត្ត​ក្រចេះ​។​

​ពលរដ្ឋ​ថា លោក ឆាយ ជា​ឈ្មួញ​ឈើ​សកម្ម រូបគេ​មាន​រថយន្ត​សាំ​យ៉ុង​ដឹក​ឈើ​ខុសច្បាប់ ២​គ្រឿង និង​រថយន្ត​០១​គ្រឿង ម៉ាក​លុច​ស៊ី​ស​ពណ៌ ស សម្រាប​ជិៈ​មើល​ផ្លូវ​និង​បិត​គូថន៍ រថយន្ត​អ្នក​កសែ​ត​ដែល​តាម​ថត​យក​រូបភាព ដើម្បី​យកទៅ​ធ្វើការ​ផ្សព្វផ្សាយ ព័ត៌មាន រាយការណ៍​ជូន​ដល់​ថ្នាក់ដឹកនាំ ដើម្បី​ជួយ​ចំណាត់ការ​ទប់ស្កាត់​និង​ធ្វើការ​បង្ក្រាប ជាដើម​។​

​លោក អូន មាន​រថយន្ត​សាំ​យ៉ុង​ចំនួន ០៣​គ្រឿង សម្រាប់​សម្រួល​បទល្មើស​ព្រៃឈើ​ឆ្លង​ខេត្ត ។ ចំណែក​លោក ឆ​យ គឺជា​ឈ្មួញ​ឈើ​សកម្ម​ក្នុង​ការដឹកជញ្ជូន​បទ​ល្មើស​ព្រៃឈើ​គ្មាន​ច្បាប់​អនុញ្ញាត ដោយ​មាន​រថយន្ត​សាំ​យ៉ុង​ចំនួន ៣​គ្រឿង សម្រាប​សម្រួល​បទល្មើស​ឆ្លងខេត្ត ហើយ​ឈើ​ដែល​គេ​ធ្វើ​ជំនួញ​ល្មើស​ច្បាប់​ទាំងនេះ​ជា​ប្រភេទ​ឈើ ក្តារ​កកោះ ឈើ​សុក្រ​ម និង​ប្រភេទ​ឈើ​ស្រឡៅ ជាដើម​។ មិនតែប៉ុណ្ណោះ ឈ្មួញ​ឈើ​សកម្ម​ទាំង ៣​នាក់​នេះ រូបគេ​បាន​ឱ្យ​ប្រជាពលរដ្ឋ​ចូល​ទៅ​កាត់​ឈើ​នៅ​តំបន់​ព្រៃ​ឡ​ង់ ហើយ​ឈើ​ទាំងនេះ​ត្រូវ​គេ​ដឹកជញ្ជូន​តាមរយៈ​គោរ​យន្ត​កន្ត្រៃ មក​ទម្លាក់​តាម​មាត់​ទន្លេ ដោយ​ជញ្ជូន​ឆ្លងទន្លេ​បន្ត​តាម​ទូក​ចូល​មក​ជ្រក​នៅ​ក្បែ​ចិញ្ចើម​សំ​យ៉ាប​ផ្ទះ​របស់​ប្រជាពលរដ្ឋ​នៅ​ម្តុំ​កោះ​ខ្ញែរ និង ផ្លូវ​ចូល​ត្បូង​ខ្លា ទីតាំង​មួយ​ផ្នែក​ទៀត នៅ​ចំណុច​ព្រៃ​ការពារ​ដោយ​បរិស្ថាន​ភ្នំ​សេះ​។​

​លោក ឆាយ ដួង​សាវុធ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ក្រចេះ នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែ​តុលា​នេះ​  BNN និង គេហទំព័រ ស្លាបប៉ាកកា​ទឹកខ្មៅ មិនអាច​សុំ​ការបំភ្លឺ​ពី​លោក​បាន​ទេ ពាក់ព័ន្ធ​ករណី​លោក មឿង ភ​ក្ត្រា “​ហៅ​បារាំង​”​ប្រធាន​ស្នាក់ការ​បរិស្ថាន​ស្រុក​អូរ​គ្រៀង​សែន​ជ័យ បើ​ភ្លើង​ខៀវ​ឱ្យ​រថយន្ត​ឈ្មួញ​ឈើ ចូល​ដឹកឈើ​ខុសច្បាប់ នៅ​ស្រុក​អូរ​គៀង​សែន​ជ័យ​ខាងលើ​នេះ​ម៉ា​សេរី ដោយ​ពួកគេ​ដេកចាំ​បំភ្លឺ​ភ្លើង​បំពូល ចាំ​រាប់​ក្បាល​ឡាន យក​លុយ​ពី​ឈ្មួញ​ឈើ​ល្មើស​ច្បាប់​ទាំងនេះ​។

​លើសពី​នេះ​ប្រជាពលរដ្ឋ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ ក៍​សុំ​សំណូមពរ​ដល់​លោក​ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុន​ថា​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ និង​ឯកឧត្តម វ៉ា ថន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ក្រចេះ សូម​លោក​ទាំង​ពីរ​មេត្តា​ជួយ​ធ្វើការ​ទប់ស្កាត់ និង​បង្ក្រាប ឈ្មួញ​ឈើ​សកម្ម​ទាំងបីរ​អ្នក​នេះ​ផង ឈ្មួញ​ទាំងនេះ​ដែល​មានឈ្មោះ​លោក ឆ​យ ,​លោក អូន ,​និង​ឈ្មោះ​លោក ឆាយ ឈ្មួញ​ឈើ​ទាំងនេះ​កំពុង​ដឹកជញ្ជូន​ឈើ និង​បំផ្លិចបំផ្លាញ់​ឈើ​ចេញ​ពី​ព្រៃ​ឡង់​នៃ​ខេត្ត​ក្រចេះ​យ៉ាង​ក្តៅគគុក​។ ដោយ​គេ​សង្កេត​ថា ការកាប់បំផ្លាញ់​ព្រៃឈើ​ធម្មជាតិ​ព្រៃ​ឡង់​យ៉ាង​ធ្ងន់ធ្ងូ ពី​សំណាក់​ឈ្មួញ​ឈើ​សកម្ម​ទាំងនេះ​។​

​ពាក់ព័ន្ធ​ករណី​បទល្មើស​ធនធានធម្មជាតិ​នៅ​ចំណុច​ព្រៃ​ឡង់ ក្នុង​ទឹកដី​ខេត្ត​ក្រចេះ កាលពី​ពេល​ថ្មីៗ​នេះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​បញ្ជា​ដាច់​ណាត់ រឿង​ការកាប់បំផ្លាញ​ព្រៃឈើ​លក់​ដោយ​គគ្លើន ខាងលើនេះ​លោក​ថា​និង​ឱ្យកម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង កម្លាំង​អាវុធហត្ថ​ខេត្តក្រចេះ​ចាប់​បង្ក្រាប​ដោយ​គ្មាន​ការយោកយល់​ឡើយ​៕​