
ក្រសួងសុខាភិបាលបានសម្រេចបិទមន្ទីរសម្រាកព្យាបាលឯកជនឈ្មោះ សែនមានជ័យ ករណីប្រព្រឹត្តកំហុសដោយយករថយន្តសង្គ្រោះរបស់ខ្លួនទៅដឹកជនរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវសាធារណៈ
ភ្នំពេញ៖ ក្រសួងសុខាភិបាល កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ បានសម្រេចបិទមន្ទីរសម្រាកព្យាបាលឯកជនឈ្មោះ សែនមានជ័យ ដែលមានទីតាំងនៅផ្ទះលេខ៧B3-៨B3 ផ្លូវលេខ១០៧ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមូលហេតុ ប្រព្រឹត្តកំហុសដដែលៗ ដោយបានយករថយន្តសង្គ្រោះរបស់ខ្លួនទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរតាមដងផ្លូវសាធារណៈ មិនគោរពតាមកិច្ចសន្យាជាមួយក្រសួងសុខាភិបាល និងមិនមានធនធានមនុស្សគ្រប់គាន់ក្នុងការផ្តល់សេវា ដូចមានក្នុងរចនាសម្ព័ន្ធដែលបានស្នើរសុំ។
ក្រសួងសុខាភិបាលបានបញ្ជាក់ទៀតថា មន្ទីរសម្រាកព្យាបាលឯកជនឈ្មោះ សែនមានជ័យ ដោយបានប្រព្រឹត្តកំហុសដដែលៗបែបនេះ ក្រសួងសុខាភិបាល ត្រូវទុកជានិរាករណ៍នៅសេចក្តីសម្រេចលេខ ០៩៩/២៣ អបស/មព ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ របស់ក្រសួងសុខាភិបាល។
យ៉ាងណាក៍ដោយ ករណីខាងលើនេះលោកអគ្គនាយកបច្ចេកទេសសុខាភិបាល ប្រធាននាយកដ្ឋានមន្ទីរពេទ្យ ប្រធានមន្ទីរពេទ្យសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ និងលោកវេជ្ជបណ្ឌិត អ៊ុក ពុធរតន៍ មានភារកិច្ខអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួនឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។
បើទោះជាដូចច្នេះក៍ដោយ មន្ទីរសម្រាកព្យាបាលឈ្មោះ សែនមានជ័យ បានប្រព្រឹតកំហុសយ៉ាងធ្ងន់ធ្ងូរ ករណីដែលយករថយន្តពេទ្យរបស់ខ្លួនទៅដឹកអ្នករបួសដោយគ្រោះថ្នាក់ចរចរតាមផ្លូវសាធារណៈដោយមិនគោរពកិច្ចសន្យាជាមួយក្រសួងសុខាភិបាល និងម្យ៉ាងទៀត ករណីដែលទៅយកជនរងរបួស ក៍ធ្លាប់បានបង្កជម្លោះ រឿងដណ្តើមគ្នាយកជនរងគ្រោះដាក់ឡាន ដោយមិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាដើម៕