រដ្ឋមន្ត្រីក្រសួង​ធម្មការ​និង​សាសនា អញ្ជើញ​ទទួល​បដិសណ្ឋាកិច្ច ព្រះ​តេជគុណ ស៊ិន​កៃ កូរី ប្រធាន​សន្និសីទ​កំពូល​ព្រះពុទ្ធសាសនា​ពិភពលោក​និមន្ត​មកពី​ប្រទេស​ជប៉ុន​

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួង​ធម្មការ​និង​សាសនា អញ្ជើញ​ទទួល​បដិសណ្ឋាកិច្ច​ព្រះ​តេជគុណ ស៊ិន​កៃ កូរី ប្រធាន​សន្និសីទ​កំពូល​ព្រះពុទ្ធសាសនា​ពិភពលោក​ដឹកនាំ​គណះប្រតិភូ ចូលជួប​សម្តែង​ការគួរសម​និង​ពិភាក្សា​ការងារ​នៅ​ទី​ការ​ក្រសួង រសៀល​ថ្ងៃ​ទី​២៨​ខែតុលា​ឆ្នាំ​២០២៣​។​

​ព្រះ​តេជគុណ ស៊ិន​កៃ កូរី ព្រមទាំង​សមាជិក​ប្រតិភូ​គ្រប់​ព្រះអង្គ សូម​សម្តែង​នៅ​ការអបអរសាទរ ឯកឧត្តម រដ្ឋមន្ត្រី​ដែល​ត្រូវបាន​ព្រះមហាក្សត្រ​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ ប្រោស​ព្រះរាជទាន តួនាទី​ជា​រដ្ឋមន្ត្រី ក្រសួង​ធម្មការ​និង​សាសនា នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​អាណត្តិ​ទី​៧​នេះ ព្រមទាំង​បាន​លើកឡើង​អំពី​គោលបំណង​សំខាន់ លើក​ការត្រៀម​រៀបចំ​និង​គោរព​អញ្ជើញ​ឯកឧត្តម​រដ្ឋមន្ត្រី ចូលរួម​ស​ន្និសិទ​កំពូល​ព្រះពុទ្ធសាសនា submit ក្នុង​ពេលខាងមុខ​នេះ​។​

​ជា​ការឆ្លើយតប ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួង​ធម្មការ​និង​សាសនា បាន​ជម្រាប​ប្រគេន​ដល់​ព្រះអង្គ​ផង​ដែរ​ថា​ឯកឧត្តម​និង​ទទួល​ជា​គោល​ការណ៏ និង​ស្នើរ​ឲ្យមាន​ការរៀបចំ​ជា​ជា​ឯកសា​រ​ច្បាស់លាស់ ដើម្បី​ឯកឧត្តម​រៀបចំ​ជំរាបជូន​រាជរដ្ឋាភិបាល​ក្នុង​ការសម្រេច​។​

​ក្នុងនោះ ឯកឧត្តម រដ្ឋមន្ត្រី សូម​អរគុណ និង​ស្វា​គម​ន៏​យ៉ាង​កក់ក្តៅ​ដល់​ព្រះ​តេជ​គុណ ស៊ិន​កៃ កូរី ប្រធាន​សន្និសីទ​កំពូល​ព្រះពុទ្ធសាសនា​ពិភពលោក​ដឹកនាំ​គណះប្រតិភូ ដែល​អញ្ជើញ​មក​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​នា​ឱកាស​នេះ និង​សូម​ប្រគេន​ពរ​ព្រះ​តេជ​គុណ និង​គណៈប្រតិភូ ទទួល​បាន​សុខ​សុវត្ថិភាព ពិសេស​ជោគជ័យ​ក្នុង​បេសកម្ម​ដែល​បាន​គ្រោងទុក ៕