ស្ងាត់ៗ​លោក នឿ បើក​វង់​ល្បែងស៊ីសង​”​មាន់​ជល់​និង​អាប៉ោង​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ ក្នុង​ស្រុក​ស្ទឹងត្រង​ខេត្ត​កំពង់ចាម ចំណែក​អាជ្ញាធរ​មូលដ្ឋាន​និង​អធិការ​ស្រុក​ស្ទឹងត្រង​បាន​រក្សា​ភាព​ស្ងៀមស្ងាត់​គ្មាន​ចំណាត់ការ​ ​ចុះបង្ក្រាប

ខេត្ត​កំពង់ចាម​៖ ក្រុម​ប្រជាពលរដ្ឋ​បានឱ្យដឹងថា មួយ​រយៈពេល​ថ្មីៗ​នេះ​លោក នឿ​រ ចាប់ផ្តើម​បើក​វង់​ល្បែងស៊ីសង​ទ្រង់ទ្រាយ​ធំ​ទៀត​ហើយ តែ​ចំណែក​លោក ទុន នេ​ត អភិបាល​ស្រុក​ស្ទឹងត្រង និង​លោក ឯម វឌ្ឍនា អធិការ​ស្រុក​ស្ទឹងត្រង បាន​រក្សា​ភាព​ស្ងៀមស្ងាត់​។​

​ជាក់ស្តែង នៅ​រសៀល​ថ្ងៃ​ទី​០១ ខែវិច្ឆិកា​ឆ្នាំ​២០២៣​នេះ​  ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ ទីតាំង​មាន់​ជល់​លើដី​(​ត​ខ្នាយ​ផ្លែ​ដែក និង​ផ្លែកាំបិទ រួមមាន​ទាំង​ល្បែង​ប្រភេទ អាប៉ោង​) កំពុង​បើ​ឱ្យ​មនុស្ស​ជា​ច្រើន​កុះករ​ចូល​ទៅ​លេង​ចាក់​ភ្លាល់​លុយ យ៉ាង​គគ្រឹក គ​គ្រេង នៅ​ចំណុច​ផ្លូវ​ចូល​តាម​កា​រាស់​សាំង​របស់​លោក នឿ​រ ស្ថិតនៅ​ភូមិ​គី​ឡូ​១០ ឃុំ​អារក្ស​ត្នោត ស្រុក​ស្ទឹងត្រង ខេត្ត​កំពង់ចាម ។​

​ពលរដ្ឋ​ថា ទីតាំង​ល្បែងស៊ីសង អាប៉ោង និង​មាន់​ជល់​លើដី ផ្លែ​ដែក​និង​ផ្លែកាំបិទ​ខាងលើនេះ ឈ្មោះ​លោក នឿ បាន​បើ​ឱ្យ​ប្រជាជន​ខ្មែរ ចូល​លេង​ល្បែង​ភ្នាល់​លុយ​ទាំងនេះ​ជា​រៀងរាល់ថ្ងៃ​។

​ប្រជាពលរដ្ឋ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ទៀត​ថា ឈ្មោះ​លោក នឿ រូបនេះ គេ​បាន​បើក​វង់ល្បែង និង​មាន់​ជល់​លើដី ចំណុច​ភូមិ​គី​ឡូ​១០ ឃុំ​អារក្ស​ត្នោត ស្រុក​ស្ទឹងត្រង ចំណុច​ខាងលើ​នេះ​ជា​រៀងរាល់ឆ្នាំ តែ​គេ​ពុំ​ដែល​ឃើញ​មាន​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​ស្រុក​ស្ទឹងត្រង ចុះ​ទៅ​ហាមឃាត់ ឬ​ធ្វើ​ការទប់ស្កាត់​ចុះបង្ក្រាប​ម្តងណា​ឡើយ​។

​ពលរដ្ឋ​បន្តថា ករណី​មាន់​ជល់ និង អាប៉ោង ខុសច្បាប់ នៅ​ចំណុច​ភូមិ​-​ឃុំ ខាងលើ​នេះ​ជា​រៀងរាល់​ឆ្នាំ​រហូត​មក លោក នឿ នៅតែ​បន្ត​បង្កើន​សកម្មភាព បើក​សង្វៀន​មាន់​ជល់​ចាក់​ភ្នាល់​លុយ​យ៉ាង​ក្តៅគគុក​នៅ​ក្នុង​ស្រុក​ស្ទឹងត្រង​ខេត្ត​កំពង់ចាម​នេះ​ដោយ​រលូន​។​

​ករណី​វង់ល្បែង​មាន់​ជល់ និង អាប៉ោង ខុសច្បាប់ របស់​លោក នឿ​រ ដែល​គេ​ស្គាល់​ថា ជា​អ្នក​បង្កើត​ទីតាំង​ល្បែងស៊ីសង​ទ្រង់ទ្រាយ​ធំ ក្នុង​បរិវេន​ចំការ​ដី​របស់​ឈ្មោះ គ៌ា ក្នុង​ស្រុក​ស្ទឹងត្រង​ខេត្ត​កំពង់ចាម​នេះ ពាក់ព័ន្ធ​ករណី​វង់​ល្បែងស៊ីសង​ទ្រង់ទ្រាយ​ធំ ខាងលើនេះ លោក ឯម វឌ្ឍនា អធិការ​ស្រុក​ស្ទឹងត្រង នៅ​រសៀល​ថ្ងៃ​ទី​០១​ខែ​វិច្ឆិកា​នេះ ទូរទស្សន៍​អន​ឡា​ញ BNN និង គេហទំព័រ ស្លាបប៉ាកកា​ទឹកខ្មៅ slabpakkatikhmav បាន​សម្ភាស​សួរ​ទៅ​លោក ករណី​មាន់​ជល់​លើដី និង អាប៉ោង ខុស​ច្បាប់​នៅ​ចំណុច​ភូមិ​គី​ឡូ​១០ ឃុំ​អារក្ស​ត្នោត ស្រុក​ស្ទឹងត្រង ខេត្ត​កំពង់ចាម ខាងលើនេះ​លោក​គ្រាន់​តែ​ចូល​មើល របាយការណ៍​តាម Telegram តែប៉ុណ្ណោះ ដោយ​លោក​មិន​បាន​ឆ្លើយតប​សារ​ទាំង​នេះ​ឡើយ​។​

​ករណី​វង់​ល្បែងស៊ីសង​ទ្រង់ទ្រាយ​ធំ នៅ​ចំណុច​ចំការ​របស់​ឈ្មោះ​លោក គ៌ា ដែល​ ​លោក នឿ​រ បាន​បើក​សង្វៀនមាន់​ជល់ និង អាប៉ោង ទ្រង់ទ្រាយ​ធំ ដែល​ប្រជាពលរដ្ឋ​យក​លុយ​ពី​ផ្ទះ​របស់​ខ្លួន​រាប់លាន​រៀល ទៅ​លេង​ល្បែងស៊ីសង​ទាំងនេះ នៅ​ចំណុច​ភូមិ​គីឡូ​១០ ​ឃុំ​អារក្ស​ត្នោត ស្រុក​ស្ទឹងត្រង ខាងលើនេះ លោក ទុន នេ​ត អភិបាល​ស្រុក​ស្ទឹងត្រង នៅ​រសៀល​ថ្ងៃ​ទី​០១​ខែវិច្ឆិកា​ឆ្នាំ​២០២៣​នេះ លោក​បាន​ថ្លែង​បដិ​សេដ្ឋតាម​ប្រព័ន្ធ Telegram ថា​វង់ល្បែង​មាន់​ជល់​ទ្រង់ទ្រាយ​ធំ នៅ​ចំកា​ឈ្មោះ​លោក​”​គ៌ា “​ដែល​លោក នឿ​រ បើក​សង្វៀន​មាន់​ជល់​ខុសច្បាប់ និង ល្បែងស៊ីសង​  អាប៉ោង ខាងលើនេះ លោក​ថា គ្មាន​សកម្មភាព​វង់ល្បែង​ស៊ីសង​ដោយ​ខុសច្បាប់ នៅលើ​ទឹកដី​ស្រុក​ស្ទឹងត្រង​នោះទេ​។ លោក​ថា តាំង​ពី​លោក​ចូលកាន់​តំណែង​ជា​អភិបាល​ស្រុក​ស្ទឹងត្រង រាប់​ឆ្នាំ​មកហើយ លោក​មិន​ចូលចិត្ត​ល្បែងស៊ីសង​ទាំងនេះ​ទេ លោក​ក៍​មិន​ឱ្យ​កើតមាន​ល្បែងស៊ីសង​នៅក្នុង​ស្រុក​ស្ទឹងត្រង​នេះដែរ​។​

​លោក នឿ​រ បាន​បញ្ជាក់​ប្រាប់​តាម​ទូរស័ព្ទ​ថា នៅ​រសៀល​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា​នេះ​ថា វង់ល្បែង​មាន់​ជល់​ខុសច្បាប់ នៅ​ចំណុច​ភូមិ​គីឡូ​១០ ឃុំ​អារក្ស​ត្នោត ស្រុក​ស្ទឹង​ត្រងនេះ លោក​ពិតជា​បាន​បើក​ល្បែង​ទាំងនេះ​ឱ្យ​ពលរដ្ឋ​ខ្មែរ ចូល​ទៅ​ពិត​ប្រាក​មែន​។ តែ​លោក​ថា ករណី​លោក​បើក​វង់​ល្បែងស៊ីសង​ត្រង​ទ្រាយ​ធំ​អោយ​ប្រជាជន​ខ្មែរ ចូល​ទៅ​លេង​ចាក់​ភ្នាល់​លុយ​ខាងលើនេះ លោក​បាន​រត់ការ​លុយ​ឱ្យ​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ស្រុក​ស្ទឹងត្រង រហូត​ដល់​សមត្ថកិច្ច​ខេត្ត​កំពង់ចាម​រួច​អស់ហើយ​។​

​បើទោះជា​ដូច​ច្នេះ​ក៍ដោយ ប្រជាព​លត​ដ្ឋ​រស់​នៅក្នុង​ឃុំ​អារ​ក្ស​ត្នោត ស្រុក​ស្ទឹងត្រង នៅ​រសៀល​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ ពលរដ្ឋ​ថា ក្រោយពី​មាន​សេចក្តីរាយការណ៍​ថា លោក នឿ​រ បាន​បើ​សង្វៀនមាន់​ជល់ និង​អាប៉ោង ខ្នាត​ទ្រ​ង​ទ្រាយ​ធំ​នៅ​ចំណុច​ទីតាំង​ខាងលើ នៅ​ថ្ងៃ​ទី​៣ វិច្ឆិកា​នេះ លោ​កនឿរ បាន​ប្តូរ​ទីតាំង​វង់ល្បែង​ខាងលើ​នេះ​ថ្មី​ទៀត ចំ​ង៉ាយ​ពី​ទីតាំង​ចាស់​ប្រមាណ​ជា​០៣​គីឡូ​ដី តែ​ទីតាំង​ថ្មី​នេះ នៅ​ចំណុច​ភូមិ​គីឡូ​១០ ឃុំ​អារក្ស​ត្នោត ស្រុក​ស្ទឹងត្រង​ដ៍ដែល ពួក​គេ​គ្រាន់តែ​ប្តូរ​ទីតាំង​ថ្មី​តែ​ប៉ុណ្ណោះ​។​

​ករណី​វង់​ល្បែងស៊ីសង​ខុសច្បាប់ របស់លោក នឿ​រ ប្រជាពលរដ្ឋ​ស្រុក​ស្ទឹងត្រង សំណូមពរ​ដល់​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង លោក ឯម កុសល ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត​កំពង់ចាម សូម​លោក​ទាំង​ពីរ ជួយ​មាន​ចំណាត់​ទប់ស្កាត់​និង​ចុះ​បង្ក្រាប​ល្បែង​មាន់​ជល់​និង​អាប៉ោង​ទ្រង់ទ្រាយ​ធំ ភូមិ​គីឡូ​១០​ឃុំ​អារក្ស​ត្នោត​ស្រុក​ស្ទឹងត្រង​នេះ​ផង​៕​