
គណៈកម្មការអេដស៍និងគ្រឿងញៀនប្រជុំពិនិត្យ វាយតម្លៃពីប្រសិទ្ធភាពនៃការអនុវត្តប្រកាសលេខ០៨៦ លេខ១៩៤ និងសេចក្ដីណែនាំលេខ០០៨
ភ្នំពេញ៖ គណៈកម្មការអេដស៍និងគ្រឿងញៀន នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានបើកកិច្ចប្រជុំពិនិត្យ វាយតម្លៃពីប្រសិទ្ធភាពនៃការអនុវត្តប្រកាសលេខ០៨៦ លេខ១៩៤ និងសេចក្ដីណែនាំលេខ០០៨ ក្រោមជំនួយគាំទ្ររបស់អង្គការILO ដែលមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ:រាជធានី ខេត្ត ទាំង២៥ តំណាងអង្គការនិយោជក សហជីព និងអង្គការដៃគូពាក់ព័ន្ធមួយចំនួនទៀត។
លោក ទុន សុភ័ណ តំណាងអង្គការILO បានប្រសាសន៍ថា ការអនុវត្តនូវប្រកាសលេខ០៨៦ លេខ១៩៤ និងសេចក្ដីណែនាំលេខ០០៨ គឺជាការងារសំខាន់ណាស់ដើម្បីសុខភាព សុវត្ថិភាពកម្លាំងពលកម្ម។
ក្នុងនាមតំណាង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: នាឱកាសនោះ ឯកឧត្តមវេជ្ជ. ហ៊ុយ ហានសុង រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿងញៀនក្រសួងការងារបានមានប្រសាសន៍ កោតសសើរ ថ្លែងអំណរគុណ ដល់គ្រប់ភាគីទាំងអស់នៃគណៈកម្មការអេដស៍និងគ្រឿងញៀន ដែលបានរួមគ្នាអនុវត្តនូវប្រកាសលេខ០៨៦ លេខ១៩៤ និងសេចក្ដីណែនាំលេខ០០៨ សំដៅប្រយុទ្ធប្រឆាំងគ្រឿងញៀន អេដស៍ ដើម្បីសុវត្ថិភាពការងារ នៅកន្លែងធ្វើការ៕