ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ក្រុងព្រះសីហនុ និង​ត្រូវ​បន្ត​យក​ថ្លៃ តម្លៃ​ដដែល​រយៈពេល​មួយ​ឆ្នាំ​ទៀត សម្រាប់​អ្នក​ប្រើប្រាស់ កាត​ETC និង​បន្ត​យក​ថ្លៃ​ដដែល​រយៈពេល ៦​ខែ សម្រាប់​យានយន្ត ប្រើប្រាស់​សេវា​បង់ប្រាក់​ធម្មតា​

​ភ្នំពេញ​៖ ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ក្រុងព្រះសីហនុ និង​ត្រូវ​បន្ត​យក​ថ្លៃ តម្លៃ​ដដែល​រយៈពេល​មួយ​ឆ្នាំ​ទៀត សម្រាប់​អ្នក​ប្រើប្រាស់ កាត​ETC និង​បន្ត​យក​ថ្លៃ​ដដែល​រយៈពេល ៦​ខែ សម្រាប់​យានយន្ត ប្រើប្រាស់​សេវា​បង់ប្រាក់​ធម្មតា​។​

​នេះ​បើ​តាម​ការលើកឡើង​របស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​អបអរសាទរ​ខួប ១​ឆ្នាំ នៃ​ការបើក​អោយ​ប្រើប្រាស់​ជា​ផ្លូវការ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ នៅ​រសៀល​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០២៣ ៕​