ឃាត់​ខ្លួន​លោក​ផ្កាយ​២ ឈ្មោះ វ៉ាន់ កុសល់ និង​បក្ខពួក ៤​នាក់​ទៀត បញូន​ខ្លួន​ទៅ​កាន់​តុលាការ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

ភ្នំពេញ​៖ សមត្ថកិច្ច កាលពី​រសៀល​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា​នេះ បាន​ឃាត់ខ្លួន​មន្ត្រី​ថ្នាក់​ផ្កាយ ២​ម្នាក់ ឈ្មោះ វ៉ាន់ កុសល មាន​ឋានៈ​ជា​អនុប្រធាន​មន្ទីរ​គ្រឿងញៀន និង បក្ខពួក​៤​នាក់​ទៀត បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​។​

​សូមជម្រាបថា នៅ​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ សមត្ថកិច្ច​ជាន់​ខ្ពស់​បាន​ថ្លែង​ប្រាប់ឲ្យដឹង​ថា មាន​មន្ត្រី​នគ​បាល​ថ្នាក់​ឧត្តមសេនីយ៍ទោ​មួយរូ​ប ត្រូវបាន​ឃាត់ខ្លួន ជាមួយ​បក្ខពួក ៤​នាក់​ទៀត ពាក់ព័ន្ធ​ករណី​គ្រឿងញៀន មន្ត្រី​ថ្នាក់​ផ្កាយ​២ រូប​នេះ​មានឈ្មោះ វ៉ាន់ កុសល មាន​ឋានៈ​ជា​អនុប្រធាន​មន្ទីរ​គ្រឿងញៀន​។​

​លោក​ផ្កាយ​២​និង​គូកន​ករណី​ជាប់​ពាក់ព័ន្ធ​គ្រឿងញៀន​ខាងលើនេះ ត្រូវបាន​គេ​នាំខ្លួន​ទៅ​កាន់​តុលាការ ដើម្បី​ប្រគល់​ជូន​ខាង​តំណាង​អាយ្យ​ការ ដើម្បី​ធ្វើការ​​សួរ​នាំ​ទៅ​តាម​ផ្លូវច្បាប់ ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​បញ្ហា​គ្រឿងញៀន ដែល​ខ្លួន​គ្រប់គ្រង និង​បញ្ហា​មួយ​ចំនួន​ផ្សេង​ទៀត ដែល​មិន​ទាន់​ត្រូវបាន​គេ​ទម្លាយ​ការពិតឲ្យ​ដឹង​នៅឡើយ​។​

​បច្ចុប្បន្ន មន្ត្រី​ពាក់​ផ្កាយ​២ និង​បក្សពួក ៤​នាក់ ត្រូវបាន​កម្លាំង​សមាជិក​បញ្ជូន​ខ្លួន​ទៅ​ដល់​សាលា​ដំបូង​ហើយ ប៉ុន្តែ​មិនទាន់​បានធ្វើ​​ការសួរនាំ​ទេ ដោយ​លើក​ពេល​ទៅ​ព្រឹកស្អែក​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៣​វិញ​៕