​កម្ពុជា ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​អនុសញ្ញា​អូ​តា​វ៉ា​ឆ្នាំ​២០២៤ ស្តី​ពី​ពិភពលោក​គ្មាន​មីន នៅ​ខេត្ត​សៀមរាប​

ភ្នំពេញ​៖ កម្ពុជា​មាន​សកម្មភាព​៣​សំខាន់ គឺ​ការជំរុញ​ការអនុវត្ត​គាំទ្រ​អនុសញ្ញា​អូ​តា​វ៉ា​ដល់​៣៦​ប្រទេស មិន​ទាន់​ចូល​ជា​សមាជិក និង​ប្រទេស​ជា​សមាជិក​អាស៊ាន ចំនួន ៤​រួមមាន​៖​ប្រទេស​សិង្ហ​បុរី មី​យ៉ាន់​ម៉ា ឡាវ វៀតណាម គឺ​ក្នុងឋានៈ​ជា​ប្រធាន នៃ​កិច្ចប្រជុំ​នេះ​កម្ពុជា នឹង​កៀគរ​ប្រទេស​ទាំងនេះ ឲ្យចូល​ជា​សមាជិក​សន្ធិសញ្ញា​អូ​តា​វ៉ា​។​

​កិច្ចប្រជុំ​នៅ​ប្រទេស​ស្វីស​សម្រាប់ នៅ​ខែ​ធ្នូ ឆ្នាំ ២០២៣ នេះ​កម្ពុជា នឹង​ទទួល​ញញួរ ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​នៃ​កិច្ចប្រជុំ​អនុសញ្ញា​អូ​តា​វ៉ា​ឆ្នាំ​២០២៤ ប្រព្រឹត្តទៅ​ក្នុង​ខេត្ត​សៀម រាប រយៈពេល​១​ឆ្នាំ​ពេញ​នៃ​ឆ្នាំ ២០២៤ ក្រោម​អធិបតី​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា​។

​យោងតាម​ប្រសាសន៍ ឯកឧត្តម​បណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ អាជ្ញាធរ​មីន​  នៅក្នុង​ឱកាស​ធ្វើ​សន្និសីទ​សារព័ត៌មាន នា​ព្រឹក​ថ្ងៃទី​១៦ ខែ​វិច្ឆិកា​នេះ នៅ​អាជ្ញាធរ​មីន ក្រោម​ប្រធាន បទ​”​ការត្រៀម​ធ្វើ​ជា​ប្រធាន និង​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​សៀមរាប​អង្គរ​ឆ្នាំ ២០២៤” និង​ដំណើរ​បំពេញ​បេសកកម្ម​ទៅ​ហ្សឺ​ណែ​វ ប្រទេស​ស្វីស​ដើម្បី​ទទួល​ញញួរ ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​នៃ​អនុសញ្ញា​អូ​តា​វ៉ា​។​

​ឯកឧត្តម​បណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី​និង​ជា​អនុប្រធាន​ទី​១​អាជ្ញាធ​មីន​បាន​បន្តថា​៖ កិច្ចប្រជុំ​អនុសញ្ញា​អូ​តា​វ៉ា​នៅឯ​ខេត្តសៀមរាប នឹងមាន​ប្រទេស​ចំនួន​ជិត​២០០​លើ​ពិភពលោក មក​ចូលរួម​ប្រជុំ​ស្តីពី​ការ​បោសសម្អាត​គ្រាប់​មីន​ប្រឆាំង​មនុស្សជាតិ និង​ការចែករំលែក​នូវ​បច្ចេកទេស​បោសសម្អាត​គ្រាប់មីន និង​ការផ្តល់​សុវត្ថិភាព​អ្នក​បោសសម្អាត​មីន នឹង​រៀបចំ​ផែនការ​គោលដៅ​បន្ត​នៃ​ការអនុវត្ត​សកម្មភាព​បោសសម្អាត​មីន​នៅ​តាម​បណ្តា​ប្រទេស​មួយចំនួន ដើម្បី​ពិភពលោក​គ្មាន​មីន ។​

​នៅលើ​ពិភពលោក​នៅ​មាន​ប្រទេស​ចំនួន ៣៣​ដែល​មាន​ស្ថានភាព​គ្រាប់មីន ធ្ងន់ធ្ងរ​ពុំ​ទាន់​អាច​បោសសម្អាត​ឲ្យអស់​នៅ​ឆ្នាំ ២០២៥​បានទេ ត្រូវការ​ពេលវេលា​។ ការចូល​ជា​សមាជិក​អនុសញ្ញា​អូ​តា​វ៉ា ក្នុង​គោលបំណង​បញ្ចប់​នូវ​ការឈឺចាប់ និង​សោកនាដកម្ម ដោយសារ​គ្រាប់មីន​ដែល​ទាមទារ​ឲ្យ​ប្រទេស​ជា​សមាជិក​អូតា​វ៉ា ជួយ​គាំទ្រ​ទាំង​ធនធាន ហិរញ្ញវត្ថុ និង​បច្ចេកទេស​បោសសម្អាត​គ្រាប់​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ដល់​បណ្តា​ប្រទេស​ជា​សមាជិក​។​

​កម្ពុជា​២០២៤​ធ្វើជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​អនុសញ្ញា​អូ​តា​វ៉ា នឹង​កៀគរ​ប្រទេស​ទាំង ៤​នៃ​សមាជិក​អាស៊ាន ដូចជា​៖​ឡាវ សិ​ង្ហ បុរី​,​មី​យ៉ាន់​ម៉ា​, វៀតណាម ឲ្យចូល​ជា​សមាជិក​អូតា​វ៉ា ដើម្បី​បំពេញ​បេសកម្ម​បោសសម្អាត​មីន​។ អនុញ្ញាអូ​តា​វ៉ា មាន​ប្រទេស​ចំនួន​១៦៤ ជា​សមាជិក​រួចមកហើយ រដ្ឋ​ភាគី​ចូល​ជា​សមាជិក​អនុសញ្ញា​អូ​តា​វ៉ា និង​ទទួលបាន​ការគាំទ្រ ផ្នែក​ហិរញ្ញវត្ថុ ធនធាន​បច្ចេកទេស ។

​កិច្ចប្រជុំ​អនុញ្ញាអូ​តា​វ៉ា អនុវត្ត​រៀងរាល់​៥ ឆ្នាំ​ម្តង ប្រទេស​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​និង​ធ្វើ​ផែនការ​សកម្មភាព​៥​ឆ្នាំ​បន្ត​នៃ​អនុសញ្ញា​អូ​តា​វ៉ា​។​

​សូមបញ្ជាក់​ថា នៅ​ឆ្នាំ​២០២៥ កម្ពុជា​គ្មាន​គ្រាប់មីន ការផ្តល់​ដី​ដោយ​សុវត្ថិភាព និង​ដោយ​ស្នាមញញឹម លោក​សូម​អំពាវនាវ​សប្បុរជន​មេត្តា​បន្ត​ចូលរួម​ឧបត្ថម្ភ​ទៅតាម​លទ្ធ ភាព​។ សូម​ឲ្យ​ឆ្នាំ​២០២៥ ក្លាយ​ជា​ឆ្នាំ​គ្មាន​មនុស្ស​ស្លាប់ របួស និង​ជា​ឆ្នាំ​ប្រកប ដោយ​ស្នាមញញឹម​បន្ទាប់ពី​រងគ្រោះ​ដោយ សារ​គ្រាប់មីន​រយៈពេល ៥៥​ឆ្នាំ (១៩៧០- ២០២៥)​។​ខេត្ត​ដែល​ប្រកាស​អស់​មីន ក្នុង​ឆ្នាំ​២០២៣ (​មាន​៦ ខេត្ត​)៖​ខេត្ត កំពង់ស្ពឺ ខេត្ត​ក្រចេះ ខេត្ត កំពង់ធំ ខេត្ត សៀមរាប ខេត្ត​មណ្ឌលគិរី និង​ខេត្ត រតនគិរី​៕​