សម្តេច​តេជោ ហ៊ុន សែន និង​ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​នៅ​កម្ពុជា អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ស្ពាន​ស្ទឹងត្រង់​,​ក្រូចឆ្មារ និង​បើក​ការដ្ឋាន​សង់​ផ្លូវជាតិ​លេខ 71C

ខេត្ត​ត្បូងឃ្មុំ​៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ៤​រោច ខែ​កត្តិក ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២១ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ឯកឧត្តម វ៉ាង វិន​ធៀន ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​នៅ​កម្ពុជា បាន​អញ្ជើញ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ស្ទឹងត្រង់​-​ក្រូចឆ្មារ​។

​តាម​របាយការណ៍​របស់ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានអោយដឹងថា ស្ពាន​នេះ ចាប់ផ្តើម​នៅ​ត្រង់​គីឡូម៉ែត្រ​លេខ​៥៨+២០០ ត្រើយ​ខាងលិច ស្ថិត​លើ​ផ្លូវ​ខេត្ត​លេខ​២៧១៤ នៅ​ចំណុច​ភូមិ​បឹង​ដែង ឃុំ​ព្រែក​កក់ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម ភ្ជាប់​ទៅ​ត្រើយ​ខាងកើត​ទន្លេមេគង្គ នៅ​ចំណុច​ភូមិ​ក្តុល​កណ្តាល ឃុំ​ទ្រា ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​។​

​តួ​ស្ពាន​មាន​ប្រវែង ១,១៣១​ម៉ែត្រ ទទឹង ១៣.៥​ម៉ែត្រ ក្រាល​បេតុង​កៅស៊ូ​កម្រាស់ ៥​សង់ទីម៉ែត្រ មាន​ផ្លូវ​រថយន្ត​ចំនួន ២​គន្លង ផ្លូវ​ម៉ូតូ​ចំនួន ២​គន្លង ផ្លូវ​ថ្មើរជើង​ចំនួន ២​គន្លង សម្រាប់​ទៅ​មក​។ ផ្លូវ​មេ​សងខាង​ស្ពាន ត​ភ្ជាប់​ទៅ​ផ្លូវ​ជាតិ​លេខ​៧១C មាន​ប្រវែង ៨.៣២៣ ម៉ែត្រ​។ សរុប​រួម​ទាំង​ស្ពាន និង​ផ្លូវ​ត​ភ្ជាប់​មាន​ប្រវែង​សរុប ៩,៤៥៤​ម៉ែត្រ​។

​ស្ពាន និង​ផ្លូវ​ត​ភ្ជាប់​នេះ ត្រូវ​បាន​ចំណាយពេល​សាងសង់ ៤២
​ខែ ដោយ​ក្រុមហ៊ុន​សំណង់​សៀង​ហៃ (SCG) និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សា​បច្ចេកទេស​ក្វាង​ចូ​វ​វ៉ាន​អាន ចំណាយ​ថវិកា​ជិត ៥៧​លាន​ដុល្លារ​អាមេរិក​។

​ចំណែកឯ​ផ្លូវ​ដែល​ត្រូវ​បើក​ការដ្ឋាន​សាសង់​នៅពេលនេះ គឺជា​ផ្លូវ​ជាតិ​លេខ «៧១​ស៊ី (C)» ត​ភ្ជាប់​ពី​ស្រុក​ត្បូង ខេត្ត​ត្បូងឃ្មុំ ទៅ​ស្រុក​ចម្ការលើ ខេត្ត​កំពង់ចាម ប្រវែង​ជិត ១១៥​គីឡូម៉ែត្រ​ផងដែរ​។ ផ្លូវ​នេះ ចាប់ផ្តើម​ពី​គីឡូម៉ែត្រ​លេខ​១៥៤+៧០០ ផ្លូវជាតិ​លេខ​៧ ស្ថិតក្នុង​ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ និង​បញ្ចប់​នៅ​គីឡូម៉ែត្រ​លេខ​៣០+៤០​ស្ទឹងត្រង់​-​ក្រូចឆ្មារ និង​បើក​ការដ្ឋាន​សង់​ផ្លូវជាតិ​លេខ «៧១C» ។

​ឯកឧត្តម វ៉ាង វិន​ធៀន ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​នៅ​កម្ពុជា បាន​បង្ហាញ​នូវ​ក្តី​សោមនស្ស​រីករាយ​នៅពេល​ឃើញ​ថា​កិច្ច​សហប្រតិបត្តិការ​ជាក់ស្តែង​រវាង​ចិន និង​កម្ពុជា​ទទួលបាន​សមិទ្ធផល​ផ្លែផ្កា​ថ្មីៗ​ឥតឈប់ឈរ​។ ឯកឧត្តម​តំណាងឱ្យ​ភាគី​ចិន​បាន​ចូលរួម​អបអរសាទរ​យ៉ាង​កក់ក្តៅ​ជូន​ចំពោះ​ការ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន និង​ការចាប់ផ្តើម​គម្រោង​ការដ្ឋាន​សាងស​ង់​ផ្លូវជាតិ​លេខ​71C​នាពេលនេះ​។ ចិន​តែងមាន​សុភាសិត​មួយ​ពោលថា ” ចង់​ឆ្លងទន្លេ​ត្រូវ​សង់ស្ពាន​ជាមុន ” ។

​ប្រទេស​កម្ពុជា​សម្បូរ​ធ​ន​ធាន​ទឹក ទន្លេ​តូច​ធំ​ខ្វាត់ខ្វែង​ជា​បណ្ដា​
​ញ ហើយ​ស្ពាន​មាន​តួនាទី​យ៉ាង​សំខាន់​ដែល​ក្នុង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​នៅក្នុង​ប្រទេស ដូចនេះ ក្នុងនាម ជា មិត្ត ពិតប្រាកដ របស់ កម្ពុជា ភាគី​ចិន បាន​ផ្តល់​ជំនួយ​សាងសង់​ស្ពាន​ជា​បន្តបន្ទាប់​ជូន​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​២០០៧ រហូតមកដល់​បច្ចុប្បន្ន​នេះ មាន ស​ស្ពាន​ឆ្លងកាត់ ទន្លេ​ចំនួន​សរុប ៨ ហើយ​ស្ពាន​នី​មួយៗ​មិន​ត្រឹមតែ​ត​ភ្ជាប់​បណ្ដា​ទីកន្លែង​ក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ផ្សារភ្ជាប់​បេះដូង​នៃ​ប្រជាជន​ទាំង​ពីរ​យ៉ាង​ស្អិតរ​មួ​ត វា​បាន​ក្លាយជា​ស្ពាន​ចំណង​មិត្តភា​កម្ពុជា និង​ចិន​យ៉ាង​ពិតប្រាកដ​។​

​សម្តេច​តេជោ ហ៊ុន សែន ពិតជា​មាន​សេចក្តី​រីករាយ​ដែល​បាន​អញ្ចើញ​ចូលរួម​ក្នុង​សម្ពោធ​ស្ពាន​មិត្តភាព​កម្ពុជា​ចិន​ស្ទឹងត្រង់ នឹង​បើក​ការដ្ឋាន​សាងសង់​ផ្លូវជាតិ​៧១C នាពេលនេះ ។ នៅថ្ងៃនេះ សម្ដេច​តេជោ​បាន​បន្ថែម​ឈ្មោះ​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ស្ទឹងត្រង់​-​ក្រូចឆ្មា នេះ​ថា​ជា “​ស្ពាន​ភ្ជាប់​និស្ស័យ​” ដែល​មាន​ន័យ​ទូលំទូលាយ គឺជា​ភ្ជាប់​និស្ស័យ​រវាង​កម្ពុជា និង​ចិន , ជា​ការភ្ជាប់​និស្ស័យ​រវាង​ប្រជាពលរដ្ឋ​នៃ​ទឹកដី​នៃ​ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម ទៅ​ទឹកដី​នៃ​ស្រុក​ក្រូចឆ្មារ នៃ​ខេត្ត​ត្បូងឃ្មុំ និង​មួយទៀត​គឺ​ភ្ជាប់​និស្ស័យ​រវាង​រូប​សម្តេច​ផ្ទាល់​ជាមួយ​នឹង​ឧត្ដម​ភរិយា​របស់​សម្តេច គឺ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ដែល​សម្តេច​មាន​ស្រុកកំណើត​នៅ​ស្រុក​ស្ទឹងត្រង់ ឯ​សម្តេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត មាន​ស្រុកកំណើត​នៅ​ស្រុក​ក្រូចឆ្មារ​។

​សម្តេច​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា​ពីមុន​តំបន់​នេះ​ពិតជា​មាន​ការលំបាក​ណាស់​ដោយ​ធ្វើដំណើរ​ត្រូវ​ប្រើ​ទូក​ចែវ បន្ទាប់​ក​ទូក​ម៉ាស៊ីន ដែល​មាន​ការលំបាក​សម្រាប់​ការរស់នៅ​រប​ស់​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​ត្រើយ​ខាងលិច ទៅ​ត្រើយ​ខាងកើត ជា​ពិសេស​ពេល​មាន​ជម្ងឺ​ឈឺ​ថ្កាត់​ម្តងៗ​តែងតែ​លំបាក ពោល​គឺ​ទម្រាំ​ទៅដល់​មន្ទីរពេទ្យ​ត្រូវ​ចំណាយ​ពេលវេលា​យូរ ។ តែ​ពេល​នេះ​យើង​មិន​មាន​ការលំបាក​ទៀត​ទេ ដោយសារ​យើង​មាន​ស្ពាន​មិត្តភាព​កម្ពុជា ចិន ស្ទឹងត្រង់​-​ក្រូចឆ្មារ ឬ​ស្ពាន​ភ្ជាប់​និស្ស័យ​នេះ​។

​សម្តេច​ពិតជា​មាន​មោទនភាព​ចំពោះ​សមិទ្ធផល​ជាតិ​ដែល​កើតមានឡើង​ជា​បន្តបន្ទាប់​។​សម្តេច​បាន​រំលឹក​ពី​ការតស៊ូ​ដឹកនាំ​ប្រទេស​ដំបូង​ដោយ​យក​ជីវិត​ធ្វើ​ដើមទុន ដើម្បី​រំដោះ​ប្រទេស​ជាតិ​ចេញពី​សង្គ្រាម បន្ទាប់មក​យើង​បានចាប់ផ្តើម​អភិវឌ្ឍ​សង្គម សេដ្ឋកិច្ច ជា​បន្តបន្ទាប់​រហូតដល់​មាន​ការរីកចម្រើន​ជា​បន្តបន្ទាប់​រហូតដល់​សព្វថ្ងៃនេះ​។​