ទឹកប្រាក់​ជិត​៤​លាន​ដុល្លារ ពីរ​សប្បុរសជន ដែល​បាន​ចូលរួម​បរិច្ចាក តាមរយៈ​សម្ដេច​តេជោ ជួយ ដល់​មន្ទីរពេទ្យ​គន្ធបុបា្ផ តាមរយៈ​ការប្រកួត បាល់ទាត់​មិត្តភាព Cambodia Football Super Stars

​ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា សម្តេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងចូលរួម ដឹកនាំ​ការប្រកួត បាល់ទាត់ របស់​ក្រុមបាល់ទាត់ តារា​កម្ពុជា (Cambodia football super stars) ដែលមាន អ្នកចម្រៀង ខេ​ម ជា​ប្រធាន​ក្រុម និង​ក្នុងនាម​សម្តេច ជា​គ្រូបង្វឹក​កិត្តិយស ដើម្បី​គៀងគរ​ថវិកា ពី​សប្បុរជន ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា នា​ល្ងាច​ថ្ងៃទី​១ ឧសភា នៅ​ពហុ​កីឡដ្ឋាន អូឡាំពិក រាជធានី​ភ្នំពេញ នាពេល​ខាងមុខ​នេះ ។​

​លោក ប៉ុន សុ​ណារិន ហៅ ខេ​ម ប្រធាន​ក្រុមបាល់ទាត់ តារា​កម្ពុជា (Cambodia football super stars ) បានឲ្យដឹងថា ចំពោះ​ការប្រកួត​នេះ មិន​ផ្ដោតលើ​ការលើក​ពានរង្វាន់ ចាញ់ឈ្មះ​នោះទេ ការប្រកួត​នេះ មាន​គោលបំណង​៣​ធំៗ ទី​១ ដើម្បី​ផ្សព្វផ្សាយ បទ​បញ្ញា របស់​រដ្ឋាភិបាល ដើម្បី​លុបបំបាត់ គ្រឿងញៀន ទី​២ ដើម្បី​ឲ្យ​មហាជន ចូល​រូ​ម​លេង​កីឡា ដើម្បី​សុខភាព ក្រោម​ពាក្យស្លោក កីឡា​រស់​ក្រោម​ម្លប់​សន្តិភាព​។ និង​ទី​៣ ដើម្បី​ប្រមូល មូលនិធិ ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា​។​

​អ្នកឧញ៉ា លាង ម៉េង បាន​បន្តទៀតថា ក្រុមហ៊ុន ជីប ម៉ុង តែងតែ​ចូលរួម ជា​សកម្ម​ជាមួយ ប្រមុខ​រាជរដ្ឋាភិបាល និង​ក្នុង​ការផ្តល់​ត្រលប់ ទៅ​សង្គម​វិញ លើ​គ្រប់​វិស័យ ហើយ​អ្នកឧញ៉ា សង្ឃឹមថា ក្រុមហ៊ុន ជីប ម៉ុង នឹង​ដើរតួរ​ជា​និមិត្តសញ្ញា នៃ​សប្បុរសធម៌​ក្នុង​សង្គម​កម្ពុជា​។

​ការប្រកួត​នេះ​មាន ៤ ក្រុម​ចូលរួម គឺ​ក្រុមបាល់ទាត់ តារា​កម្ពុជា ក្រុម​បាល់ទាត់ សហព័ន្ធ​កីឡា​គុន​ខ្មែរ ក្រុម​បាល់ទាត់ S&E All Star និង​ក្រុមបាល់ទាត់ អ្នកបង្កើត​មាតិកា​សង្គម (Vlogger All Star )​។​

​សូមបញ្ជាក់​ថា ការប្រកួត​ព្រឹត្តិការណ៍ បាល់ទាត់​មិត្តភាព សប្បុរសធម៌ ក្រោម​មូលបទ «​រួមគ្នា​ដើម្បី​សប្បុរសធម៌ និង​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​» នឹង​រួមគ្នា​ដើម្បី ប្រមូល​ថវិកា​ជួយ​ដល់ មន្ទីរពេទ្យ​គន្ធបុប្ផា ដឹកនាំ​ការប្រកួត ផ្ទាល់​ដោយ សម្តេច​តេជោ ហ៊ុន សែន ជា​គ្រូបង្វឹក​កិត្តិយស របស់​ក្រុមបាល់ទាត់​តារា​កម្ពុជា Cambodia Football Super Stars មហាជន អាច​ចូល​មក​ទស្សនា ការប្រកួត ដោយ​សេរី ធ្វើឡើង​នៅ ថ្ងៃទី​១ ខែ​ឧសភា ឆ្នាំ ២០២៤ នៅ​ពហុ​កីឡដ្ឋាន​ជាតិ អូឡាំពិក ៕