រថយន្ត​ដឹកឈើ​ឈ្មួញ​ឈើ​ឈ្មោះ ចក់ និង​បក្ខពួក​ត្រូវ​សមត្ថកិច្ច​តាម​ប្រ​ម៉ាញ់​ចាប់បាន​២​គ្រឿង ទាំង​កណ្ដាលអធ្រាត្រ “​ចំណុច​ស្ពាន​អូរ​ទេ​” នៅ​ក្រុង​សែន​មនោ​រម្យ​

​ខេត្ត​មណ្ឌលគិរី​៖ សមត្ថកិច្ច​បាន​ឱ្យដឹង​ថា គេ​ប្រដេញ​ចាប់​យ៉ាង​ប្រផាប់​ប្រភីង​បានរថយន្ត​សាំ​យ៉ុង​ដែល​ដឹក​ឈើ​របស់​លោក ចក់ និង​បក្ខពួក​ដែល​ដឹកឈើ​ពេញប្រៀប​ចំនួន​២ គ្រឿង កាល​ពី​អធ្រាត្រ​ឈានចូល​ថ្ងៃ​ទី ០២ ឧសភា​នេះ នៅ​ចំ​ស្ពាន​អូរ​ទេ ក្នុង​ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌលគិរី ។​

​ករណី​ចុះ​តាម​ប្រ​ម៉ាញ់​ឈើ​របស់​ឈ្មួញ​ឈើ​ឈ្មោះ ចក់ និង​បក្ខពួក​របស់​គេ​ខាងលើនេះ លោក អ៊ាន ស៊ា​ង​អន អភិបាលរង​ស្រុក​ពេជ្រា​ដា បាន​ប្រាប់​ក្រុម​នា​រាយការណ៍​ព័ត៌មាន​ថា នៅវេលា​ម៉ោង​១:៣០​នាទី​រំលង​អាធ្រា​ត្រ ថ្ងៃទី​០២​ឧសភា​នេះ លោក​និង​ក្រុម​មន្ត្រី​ជំនាញ​ពី​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី បាន​ឃាត់​ចាប់​រថយន្ត​ដឹកឈេ​ី​ចំនួន​០២​គ្រឿង ដោយ​ប្រដេញ​ពី​ចំណុច​វរ​:៣០៣ ផ្លូវជាតិ​លេខ​៧៦ ក្នុង​ឃុំ​ពូ​ជ្រៃ​ស្រុក ពេជ្រា​ដា រហូត​តាម​ទាន់​ឃាត់​ចាប់បាន​នៅ​ចំណុច​ខាងលើ​។​

​វត្ថុតាង​ឈេ​ី និង​រថយន្ត​ទាំង​០២​គ្រឿង ត្រូវបាន​យក​ទៅ​រក្សាទុក​នៅ​មន្ទីរ​បរិស្ថាន​ខេត្ត​០១​គ្រឿង និង​០១ គ្រឿង​ទៀត​ខូច​នៅ​ចំណុច​ស្ពាន​អូរ​ទេ កំពុង​រក​មធ្យោ បាយ​យក​ទៅ​រក្សា​ទុក្ខ​នៅ​មន្ទីរ​បរិស្ថាន​ខេត្ត​។​

​គួរបញ្ជាក់​ថា រថយន្ត​ឈ្មួញ​ឈើ​ឈ្មោះ​លោក ចក់ និង​បក្ខពួក​របស់​ឈ្មួញ​ឈើ​ខាងលើនេះ បើ​តាម​ការ​បង្ហើប​អោយដឹង​ពី​អ្នកភូមិ​ពូ​ជ្រៃ​ឌី​អេ​ថា រថយន្ត​ដឹកឈើ​ល្មើសច្បាប់ របស់​ក្រុម​បក្ខពួក​ឈ្មួញ​ឈើ​ទាំងនេះ មាន​រថយន្ត​ចំនួន​៤​គ្រឿង ដែល​ធ្វើ​ចរាចរណ៍​ដឹកជញ្ជូន​ឈើ​ចេញពី​ពូ​ជ្រៃ​ស្រុក​ពេជ្យ​ជ្រា​ដា​ខេត្ត​មណ្ឌលគិរី​។ ខណៈ​ពេល​នេះ​កម្លាំង​ជំនាញ​បង្ក្រាបបាន​២​គ្រឿង នៅ​២​គ្រឿង​ទៀត ដែល​មិន​ទាន់​បង្ក្រាបបាន​។​