មនុស្ស​ស្លាប់​ដោយ​គ្រោះ​រញ្ជួយ​ដី​នៅ​ទីបេ​ឡើងដល់​១២៦​នាក់ របួស​១៨៨​នាក់​! ខណៈ​ទីតាំង​រងគ្រោះ​នេះ​ត្រូវបាន​គេ​កត់ត្រា​ធ្លាប់​រងគ្រោះ​រញ្ជួយ​ដី​ជាង​៥០០​ដង​មក​ហើយ​

ក្រុម​អ្នក​ជួយ​សង្គ្រោះ​នៅ​តំបន់​ទីបេ​នៅតែ​បន្ត​ស្វែងរក​អ្នក​នៅ​រស់រាន​មានជីវិ​ត និង​សព​មនុស្ស​ដែល​កប់​ក្រោម​គំនរ​បាក់បែក​ដដែល​ដោយ​ស្ថិត​ក្រោម​សីតុណ្ហភាព​ដ៏​សែន​ត្រជាក់​ខ្លាំង​នៃ​ទី​បេ នា​ភាគ​ខាងលិច​ប្រទេស​ចិន​នៅ​ថ្ងៃ​ពុធ​នេះ និង​ក្រោយ​ពី​មួយថ្ងៃ​បន្ទាប់​ពី​ការរញ្ជួយ​ដី​ដ៏​ខ្លាំង​មួយ​បាន​ផ្តួល​រំលំ​និង​បំផ្លាញ​ខ្នង​ផ្ទះ​រាប់ពាន់​ខ្នង និង​សម្លាប់​មនុស្ស​ចំនួន​១២៦​នាក់​ហើយ គិត​ត្រឹម​រសៀល​ថ្ងៃ​ពុធ​នេះ ស្របពេល​ដែល​ចំនួន​មនុស្ស​ស្លាប់​អាច​កើន​បន្ថែមទៀត ខណៈ​មនុស្ស​របួស​កើន​ដល់ ១៨៨​នាក់​ដែរ​។​

​គ្រោះរ​រញ្ជួយ​ដី​នៅ​ទីបេ​បាន​កាល​ពី​ម្សិលមិញ​បា​ន​វាយប្រហារ​ក្នុង​ចំងាយ​ប្រហែលជា​៧៥​គីឡូម៉ែត្រ​ពី​តំបន់ភ្នំ​អេ​វឺរែស​និង​ព្រំដែន​ជាមួយ​ប្រទេស​នេ​ប៉ាល់​ដែល​ជា​កន្លែង​រញ្ជួយ​ខ្លាំង បានធ្វើឱ្យ​មនុស្សម្នា​រត់​ចេញពីផ្ទះរ​បស់​ពួកគេ​នៅក្នុង​រដ្ឋធានី Kathmandu (​កាត់​ថ្មាន់​ឌូ​)​។

​យោង​តាម​ការ​ស្ទាបស្ទង់​នូវ​មតិ​ជាបឋម​មានផ្ទះ​ជាង​៣៦០០​ខ្នង​បាន​ដួលរលំ ហើយ​អ្នកស្រុក​៣០​ម៉ឺន​ត្រូវ​ផ្លាស់ប្តូរ​ទីលំនៅ នេះ​បើ​យោង​តាម​ការលើកឡើងរ​បស់​រដ្ឋាភិបាល​ទីក្រុង Shigatse (​ហ្សី​ហ្កាត់​សេ​)​ដែល​ត្រូវ​គេ​ស្គាល់​ឈ្មោះ​ថា Xigaze (​ហ្ស៊ី​ហ្កាសេ​)​ជា​ភាសា​ចិន​។ ទូរទស្សន៍​រដ្ឋ CCTV បាន​រាយការណ៍​ថា​ក្រសួង​គ្រប់គ្រង​គ្រា​អាសន្ន មាន​អ្នក​ជួយសង្គ្រោះ​សរុប​១៨៥០​នាក់​មាន​ទាំង​ក្រុម​អ្នក​ពន្លត់អគ្គីភ័យ និង​ក្រុម​ផ្សេងទៀត​។ សំពត់​តង់ ភួយ និង​សម្ភារៈ​សង្គ្រោះ​ផ្សេងៗ​ទៀត​កំពុង​ត្រូវ​គេ​បញ្ជូន ដើម្បី​ផ្តល់​ទី​ជំរក​សម្រាប់​មនុស្ស​ដែល​គ្មាន​ផ្ទះសម្បែង​និង​គ្មាន​សុវត្ថិភាព​រដូវរងារ​នេះ​។​

​សីតុណ្ហភាព​បាន​ធ្លាក់ចុះ​កាន់តែ​ត្រជាក់​ពេញ​មួយ​យប់មិញ​នៅក្នុង​តំបន់​រញ្ជួយ​ដែល​ធ្វើឲ្យ​អ្នកសង្គ្រោះ​ពិបាក និង ជនរងគ្រោះ​កាន់តែ​ពិបាក​។

​ទីតាំង​នេះ​ត្រូវ​គេ​កត់ត្រា​ថា​តែងតែ​រងគ្រោះ​រញ្ជួយ​ដី​ជាង​៥០០​ដង​មក​ហើយ ហើយ​កម្រិត​ខ្លាំង​បំផុត​គឺ ៧.១ រ៉ិ​ចទ័​រ ចំណែក​ម្សិលមិញ​ទីតាំង​ដដែល​ដែល​រញ្ជួយ​នេះ​មាន​កម្រិត​៦.៨​រ៉ិ​ចទ័​រ ប៉ុន្តែ​បាន​បំផ្លាញ​ស្ទើរតែ​ទាំងស្រុង​៕​