ឃាត់ខ្លួន​មុខសញ្ញា​ប្លន់​យ៉ាងសកម្ម នៅក្នុង​រាជធានី​ភ្នំពេញ និង​រឹបអូស​អាវុធខ្លី​២​ដើម​

ភ្នំពេញ​: កាលពី​ថ្ងៃ​ទី ខែ​១៦ ខែ​ឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង​១៩:៣០​នាទី កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​ចំណុច​ផ្ទះ​បិទ​ស្កុត​ម៉ូតូ ផ្លូវ​៣០​ម៉ែត ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹង​មានជ័​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​រូបនេះ​មានឈ្មោះ លី បូរិទ្ធ ភេទ​ប្រុស ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​គ្មាន​លេខ ផ្លូវ​៣៧MC ក្រុមទី​៤ ភូមិ​ត្នោតជ្រុំ​៤ សង្កាត់​បឹងទំពុន​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​តាម​របាយការណ៍​បានបញ្ជាក់​ថា​៖
​លើក​ទី​១៖ នៅ​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង​០០:៤៥​នាទី នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៣៥B ផ្លូវ​៤១៨ ភូមិ​៤ សង្កាត់​ទួល​ទំពូង​២ ខណ្ឌចំការមន ប្លន់​ម៉ូតូ​ម៉ាក​ស្កូប​ពី ពណ៌​ស សេរី​២០២២ មិនបាន​សម្រេច ដោយ​បាញ់​ជនរងគ្រោះ​ចំនួន​ពីរ​គ្រាប់ តែ​មិន​ត្រូវ​។​
​លើក​ទី​២៖ នៅ​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង​២២:១០​នាទី នៅ​ចំណុច​មុខ​ផ្ទះ​លេខ​២០B ផ្លូវ​២៨៨ ក្រុម​៤២ ភូមិ​៥ សង្កាត់​បឹង​កេងកង​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ភ្ជង់​យក​ម៉ូតូ​ម៉ាក់ សេ​១២៥ ពណ៌​ខ្មៅ សេរី​២០១៦ ស្លាក​លេខ ១DH៤៥០២ នឹង​ធុង​ដឹកជញ្ជូន​ម៉ាក EGETS ពណ៌​ទឹកក្រូច​។​
​លើក​ទី​៣៖ នៅ​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង​០៥:៤៥​នាទី នៅ​ចំណុច​ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ប្លន់​យក​ម៉ូតូ​ម៉ាក​មិត ពណ៌​ក្រហម ស្លាក​លេខ​HZ០៥៣៣ ភ្ជុង​ប្លន់​។

​វត្ថុតាង​ដកហូត​រួមមាន​៖ កាំភ្លើងខ្លី ចំនួន​០២​ដើម ម៉ាក់ k៥៤ មាន​គ្រាប់​ចំនួន​១៤​គ្រាប់​, អាយកូម ចំនួន ២, ម៉ូតូ ចំនួន​២​គ្រឿង ម៉ាក់​អាយ​ខុន ពណ៌​ស​ត្រួយ​ចេក ពាក់​ស្លាក​លេខ AR ៩៥៨៩ នឹង អិច​ស៊ិច​ទ័រ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ AV៨៨៨៨​។​

​បច្ចុប្បន្ន​ជនសង្ស័យ កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាមច្បាប់ ៕​