
ឯកឧត្តម សាយ សំអាល់ ៖ មានតែគណបក្សប្រជាជនកម្ពុជាដែលមានគោលនយោបាយច្បាស់លាស់និងសាកសមបំផុតក្នុងការដឹកនាំនាវាកម្ពុជា
ភ្នំពេញ ៖ នារសៀលថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២២ នៅវិមាន ៧ មករា ឯកឧត្តម សាយ សំអាល់ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជាជូនដល់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាក្រសួងបរិស្ថាននិងសកម្មជនយុវជនកម្ពុជា ។
ឯកឧត្តមបានគូសបញ្ជាក់ថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលមានគោលនយោបាយច្បាស់លាស់និងសាកសមបំផុតក្នុងការដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ការអភិវឌ្ឍរីកចម្រើនមកដល់ពេលបច្ចុប្បន្ន ។
ក្នុងឱកាសនោះ ឯកឧត្តមក៏បានលើកឡើងនូវ
១. គោលនយោបាយជាអាទិភាពសំខាន់ៗរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ធនិងការអភិវឌ្ឍប្រទេសជាតិយ៉ាងឆាប់រហ័សស្មើមុខមាត់លើឆាកជាតិ – អន្តរជាតិ ។
២. ជោគជ័យដ៏ធំធេងរបស់កម្ពុជាក្រោមការដឹកនាំរបស់ប្រមុខគណបក្សប្រជាជនកម្ពុជារហូតទទួលបានការគាំទ្រនិងកោតសរសើរពីបណ្តាប្រទេសជាច្រើនលើសកលលោកគឺវិធានការក្នុងការបង្ការនិងទប់ស្កាត់នូវការរីករាយដាលនិងការឆ្លងជំងឺកាចសាហាវកូវីដ១៩ដោយបានបើកដំណើរការប្រទេសជាតិនិងសេដ្ឋកិច្ចឡើងវិញដែលកត្តាសំខាន់នោះគឺសម្តេចតេជោហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជាបានចាក់ស្រោចវ៉ាក់សាំងបង្ការជម្ងឺកូវីដ១៩លើប្រជាពលរដ្ធទូទាំងប្រទេសគ្រប់ស្រទាប់វណ្ណៈហើយបានដឹកនាំនាវាកម្ពុជាឱ្យឆ្លងផុតពីពីមហន្តរាយកូវីដ ១៩។
៣. គោលនយោបាយច្បាស់លាស់របស់គណបក្សប្រជាជនកម្ពុជាជាចក្ខុវិស័យវែងឆ្ងាយគឺឱ្យកម្ពុជាកាន់តែឈានឆ្ពោះទៅមុខបន្ថែមទៀតចាំបាច់ត្រូវថែរក្សសន្តិភាពកុំចាំបាត់បង់ហើយនោះនឹកគិតពីសន្តិភាព ។
នៅក្នុងឱកាសនោះដែរឯកឧត្តមបានលើកឡើងពីការបន្តរួមសាមគ្គីគ្នាកៀកស្មាឱបក្រសោបគ្នានិងត្រូវទៅបោះឆ្នោតនៅឆ្នាំ២០២៣ ខាងមុខ ៕