​រដ្ឋមន្ត្រី​ក្រសួង​ក្រសួង កសិកម្ម និង​ឯក​រដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិនសម្ពោធ​ជាផ្លូវ​ការ​ការ​នាំចេញ ផ្លែមៀនស្រស់កម្ពុជា ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​

នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៣​កើត ខែ​កត្តិក ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២២ ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​អញ្ជើញ ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ការនាំចេញ​ផ្លែ​មៀន​ស្រស់​កម្ពុជា ជា​ផ្លូវការ ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​។​

​ឆ្លៀត​ក្នុង​ឱកាស​នេះ ឯកឧត្តម បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត Wang Wentain ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​សម្រាប់​សុន្ទរកថា​ប្រកប​ដោយ​អត្ថន័យ​ខ្លឹមសារ​ដែល​ឆ្លុះបញ្ចាំង​ពី​ភាពរឹងមាំ និង​ផ្លែផ្កា​នៃ​ចំណង មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ ហើយ ឯកឧត្តម​រដ្ឋមន្ត្រី បាន​បញ្ជាក់ទៀតថា ឆ្នាំ​២០២២​នេះ គឺជា​ឆ្នាំ​ទី​១២ ហើយ ដែល​ទំនាក់ទំនង​ការទូត​រវាង កម្ពុជា​-​ចិន ត្រូវ​បាន​ឈាន​ឡើង​ដល់​កម្រិត កិច្ចសហប្រតិបត្តិការ​ភាពជា ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ។​

​សម្រាប់​ការនាំចេញ​ផ្លែ​មៀន​ស្រស់​កម្ពុជា ជា​ផ្លូវការ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​លើកឡើង​ថា នេះ​គឺជា​ជោគជ័យ​ថ្មី​មួយទៀត ដែល​ប្រសូត្រ​ចេញពី​កិច្ចសហប្រតិបត្តិការ​ភាព​ជា​ដៃគូ យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយរ​វា​ង​ប្រទេស​ទាំង​ពីរ ដែល​រួមចំណែក​យ៉ាង​សំខាន់​ដល់​ការអភិវឌ្ឍ​វិស័យ​កសិក ម្ម តាមរយៈ​ការជួយ​បង្កើន​ផលិតកម្ម ការទាក់ទាញ​វិនិយោគទុន​ចិន​ក្នុង​វិស័យ​ផលិតកម្ម​កសិកម្ម ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​វេច​ខ្ចប់ និង​កែច្នៃ​បម្រើ​ឲ្យ​ការនាំចេញ និង​ដល់​ការបង្កើត​ការងារ និង​បង្កើន ប្រាក់ចំណូល​របស់​កសិក​រ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​នៅ​កម្ពុជា​។​

​ក្នុង​អង្គពិធី​នេះ ដើម្បី​ទាញយក​អត្ថប្រយោជន៍​ឲ្យបាន​ជា​អតិបរមា​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​មាន និង​ពង្រីក​ទីផ្សារ​ប្រទេស​ចិន​សម្រាប់​កសិផល​ផ្សេង​ទៀត​របស់​កម្ពុជា ដូចជា ម្រេច ដូង​ក្រអូប ទុរេន ផលិតផល​សម្បុក​ត្រចៀកកាំ ផ្លែ​ម្នាស់ ផ្លែ​ខ្នុរ គ្រាប់​ឈូក និង​ផលិតផល​ផ្សេងៗ​ទៀត ឯកឧត្តម​រដ្ឋមន្ត្រី​បាន ផ្តល់​អនុសាសន៍​មួយចំនួន​ដូច​ខាងក្រោម​៖

​ក​. ចំពោះ​អគ្គនាយកដ្ឋាន​កសិកម្ម​
១. ត្រូវ​ពង្រឹង​ការចុះ​ត្រួតពិនិត្យ​អនុលោមភាព​អនាម័យ និង​ភូត្ត​គាម​អនាម័យ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​រាលដាល​ឆ្លង​នៃ​សមាសភាព​ចង្រៃ ទាំង​សម្រាប់​ការ​នាំចូល និង​ការនាំ​ចេញ​មុខ​ទំនិញ​កសិកម្ម​
២. ពង្រឹង​ភាពជា​ដៃគូ​រវាង​វិស័យ​សាធារណៈ និង​ឯកជន ក្នុង​ក្របខណ្ឌ​នៃ​ការការពារ​រុក្ខជាតិ និង ភូត្ត​គាម​អនាម័យ​
៣. ត្រូវ​ចូលរួម​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​សិក្សា​លើ​មុខ​ទំនិញ​កសិកម្ម​ដែល​បាន​បើក ទីផ្សារ និង​មាន​សក្តានុពល​របស់​កម្ពុជា ក្រោម​ក្របខ័ណ្ឌ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី កម្ពុជា​-​ចិន និង​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) ដើម្បី​ជំរុញ​ការចរចា​បើក​ទីផ្សារ​បន្ថែម និង​
៤. ពង្រឹង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស និង​សមត្ថភាព​ជំនាញ​ឱ្យ​បាន​កាន់តែ​ទូលំទូលាយ ស៊ីជម្រៅ និង​រឹងមាំ​ថែម​ទៀត ដើម្បី​ជំរុញ​ការចរចា និង​អនុវត្ត​វិធានការ​អនាម័យ និង​ភូត្ត​គាម​អនាម័យ សំដៅ​សម្រួល ពាណិជ្ជកម្ម និង​ការនាំចេញ​របស់​កម្ពុជា​។​

​ខ​.​ចំពោះ​ក្រុមហ៊ុន​វិនិយោគ​
១. ត្រូវ​អនុវត្ត​ឱ្យបាន​ម៉ត់ចត់ ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ នូវ​ស្តង់ដារ​អនាម័យ និង​ភូត្ត​គាម​អនាម័យ​
​ប្រទេស​ចិន ដើម្បី​ធានាបាន​ទាំង​គុណភាព និង​សុវត្ថិភាព​នៃ​កសិផល​នាំចេញ សំដៅ​ថែរក្សា​ទីផ្សារ និង ពង្រឹង​ទំនុកចិត្ត និង​ការពេញចិត្ត​របស់​អ្នកប្រើប្រាស់​លើ​កសិផល​កម្ពុជា និង​
២. ត្រូវ​ពង្រឹង​ការសិក្សា​ស្វែងយល់​ឱ្យ​ច្បាស់លាស់ អំពី​តម្រូវការ និង​ការឆ្លើយតប​ពី​អ្នកប្រើប្រាស់ ចំពោះ កសិផល កម្ពុជា ដើម្បី​ជំរុញ​បង្កើន​ការផ្គត់ផ្គង់ ឬ​ធ្វើ​ពិពិធ​កម្ម​មុខទំនិញ ដែល​ត្រូវ​នាំចេញ ឱ្យស្រប​តាម តម្រូវ ការ ជាក់ស្តែង​នៃ​ទីផ្សារ​ប្រទេស​ចិន​។​

​ជា​ចុងបញ្ចប់ ឯកឧត្តម​រដ្ឋមន្ត្រី ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​របស់​រាជ រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ព្រមទាំង​ឯកឧត្តម​ឯកអគ្គរដ្ឋទូត និង​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា ដែល​បាន​ផ្តល់​ការគាំទ្រ និង​កិច្ចសហការ​យ៉ាង​ល្អ ក្នុង​ការពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​កសិកម្ម​ជាមួយ កម្ពុជា​៕