
ឃាត់ខ្លួនស្មៀនសង្កាត់តាខ្មៅរឿងស៊ីដាច់លុយជាង ៦០ លានរៀល
ខេត្តកណ្ដាល៖ សមត្ថកិច្ចនគរបាលខេត្តកណ្តាល កាលពីថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០២២ បានឃាត់ខ្លួនឈ្មោះ សុខ សុផា ជាស្មៀនសាលាសង្កាត់តាខ្មៅ ជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់ថា ស៊ីដាច់ប្រាក់ចំនួនជាង៦០ លានរៀល ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និង ងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធ នឹងជំងឺកូវីដ-១៩ នាពេលកន្លងទៅ ។
មន្ត្រីនគរបាលខេត្តកណ្តាល បានឲ្យដឹងថា ការឃាត់ខ្លួន នេះ ត្រូវបានធ្វើឡើង ដោយយោងតាមបណ្តឹងរបស់ មន្ត្រីតំណាងឱ្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលបានប្តឹងឈ្មោះ សុខ សុផា មកកាន់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ថាបានប្រព្រឹត្តអំពើទុច្ចរិត កិបកេងប្រាក់ និង ស៊ីដាច់ប្រាក់ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធ នឹងជំងឺកូវីដ-១៩ ជាង៦០លានរៀល ។
បច្ចុប្បន្នជនសង្ស័យកំពុងត្រូវ បានឃាត់ខ្លួន ជាបណ្តោះ អាសន្ននៅឯ ស្នងការនគរបាលខេត្តកណ្តាល ដើម្បី សួរ ចម្លើយ និង ស្រាវជ្រាវ បន្ថែម ៕