
អាជ្ញាធរខេត្តកោះកុង ចុះពិនិត្យករណីការចាក់ដីសមុទ្រនៅស្រុកស្រែអំបិល
ខេត្តកោះកុង៖ លោក សុខ សុទ្ធី អ្នកនាំពាក្យរដ្ឋបាលខេត្តកោះកុងបានឱ្យក្រុមអ្នកសារព័ត៌មានក្នុងស្រុកដឹងថា មន្ត្រីសាលាខេត្តនិងក្រុមការងារ នឹងចុះមកពិនិត្យទីតាំង ដែលមានផ្សាយថា មានការកាប់ព្រៃកោងកាង ចាក់ដីចូលសមុទ្រ និងសង់សំណង់ចូលសមុទ្រ នៅស្រុកស្រែអំបិល ខេត្តកោះកុង នៅថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០២២នេះ។
ប្រភពបានឱ្យដឹងថា រហូតមកទល់ពេលនេះ រដ្ឋបាលខេត្ត មិនទាន់រកឃើញឯកសារផ្លូវច្បាប់ ឬលិខិតអនុញ្ញាតនានាលើការសាងសង់សំណង់ចូលសមុទ្រ នៅខេត្តកោះកុងនោះទេ។
ពាក់ព័ន្ធករណីនេះផ្ទុយទៅវិញ គេឃើញមានត្រឹមឯកសារអានហើយហួសចិត្តចំនួន២៖
១. អភិបាលខេត្តសួរពីរឿងចាក់ដីចូលសមុទ្រ ឯគណៈអភិបាលស្រុក ធ្វើរបាយការណ៍និយាយពីរឿងព្រែក។
២. លិខិតមួយដែលយកឈ្មោះអង្គភាពរដ្ឋ គឺយកឈ្មោះ «រដ្ឋបាលខេត្តកោះកុង» ទៅប្រើក្នុងទម្រង់លិខិតឯកជន ហើយឱ្យមេធាវីបោះត្រា ដែលជាការខុសទម្រង់លិខិតរដ្ឋបាល។
តើលិខិតនេះ មានបំណងអ្វី? ហើយបើធ្វើដូច្នេះបាន ចាំបាច់មានរដ្ឋាភិបាល ក្រសួង រដ្ឋបាលខេត្ត មន្ទីរ ដែលជាអង្គការនីតិបញ្ញត្តិ និងជាអជ្ញាធរ ៕