​រដ្ឋមន្ត្រី​អប់រំ​អំពាវនាវ​ដល់​ម្ចាស់​សណ្ឋា​ភាព ផ្ទះសំណាក់ និង​អាហា​រដ្ឋា​ន ឱ្យ​ជួយ​សម្រួល​ដល់​សិស្ស​ប្រឡង​បាក់​ឌុប​

ភ្នំពេញ​៖ លោក ហង់ ជួន​ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា នៅក្នុង​សន្និសីទ​កាសែត​មួយ​នា​ថ្ងៃ​ទី ២១ វិច្ឆិកា នេះ បាន​អំពាវនាវ​ដល់​ម្ចាស់​សណ្ឋាគារ ផ្ទះ សំណាក់ និង​ម្ចាស់​ហា​រដ្ឋា​ន​នានា​ឲ្យជួយ​សម្រួល​ដល់​បេក្ខជន​ប្រ​ឡ​ង​ដែល​មកពី​តាម​ស្រុក ឃុំ ឬ​មក​ពី​តំបន់​ដាច់​ស្រ​យ៉ាល ដែល​ត្រូវ​ប្រឡង​នៅ​ទី​រួម​ខេត្ត ឬ​ទី​ស្រុក ឱ្យ​ទទួលបាន​កន្លែង​ស្នាក់នៅ​សមរម្យ និង​មាន​សុវត្ថិ ភាព​។​

​លោក​ថ្លែង​ដូច្នេះ​ថា «​សូម​អំពាវនាវ​ឱ្យ​សណ្ឋាគារ ក៏​ដូច​កន្លែង​ស្នាក់​នៅ​ភោជនីយដ្ឋាន និង​កន្លែង​លក់​អាហារ​ផ្សេងៗ​ជួយ​សម្រួល​ដល់​បេក្ខជន​ដែល​មកពី​តាម​ស្រុក ពី​តាម​ឃុំ ដែល​ត្រូវ​មក​ប្រឡង​នៅ​ទី​រួម​ខេត្ត ក៏ដូចជា​ទីរួមស្រុក​មួ​យ​ចំនួន ដើម្បី​ធានា​នូវ​សុវត្ថិភាព និង​ផ្លូវ​នូវ​ភាពងាយស្រួល​ក្នុងការ​ស្នាក់នៅ និង​ហូប​ចុក​របស់​បេក្ខជន​ដែល​មក​ប្រឡង​ផងដែរ​»​។​

​ជាមួយគ្នានេះ​លោក​រដ្ឋមន្ត្រី​ក៍​បាន​ផ្តាំផ្ញើ​ដល់​សិស្ស​ដែល​ជា​បេក្ខជន​ប្រឡង​ទាំងអស់ ត្រូវ​ទទួល​ទាន​អាហារ និង​ដំណេក​ឱ្យបាន​គ្រប់គ្រាន់ និង​កាត់បន្ថយ​អារម្មណ៍​ធុញថប់ និង​តានតឹង ដើម្បី​កុំឱ្យ​ប៉ះពាល់​សុខភាព​ពេល​ប្រឡង​។​

​សូមជម្រាបថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុប​សម័យ​ប្រឡង​ថ្ងៃទី​៥ ខែ​ធ្នូ ឆ្នាំ ២០២២ ខាងមុខ​នេះ​មាន​បេក្ខជន​សរុប​ចំនួន ១២៨ ១៣៤ នាក់ និង​មាន​មណ្ឌល​ប្រឡង​ចំនួន ២២១ ត្រូវជា ៥ ២២៧​បន្ទប់​៕