​កាស៊ីណូ ដែរ​មាន​ផ្លាក​យីហោ 33 ជិត​ច​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ស្វាយ​អា​ង៉ោ​យ បាន​បើក​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ឱ្យ​ពលរដ្ឋ​ខ្មែរ ចូល​លេង​យ៉ាង​ពេញបន្ទុក​ប្រឆាំង​បទបញ្ជា សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​

ខេត្ត​ព្រៃវែង​៖ កាលពី​ពេល​ថ្មីៗ​នេះ កាស៊ីណូ​ដែរ​មាន​ផ្លាក​យីហោ 33 ចាប់ផ្ដើម​ដំណើរការ​វិញ​ហើយ​នៅ​ល្បែង បញ្ជាល់មាន់ បៀ​រ អាប៉ោង និង​ហ្គេម​បាញ់​ត្រី​ចាប់ផ្ដើម​បើកទ្វារ​ទទួល​ភ្ញៀវ​ប្រជា​ជន​ខ្មែរ អោយ​ចូល​លេង​ល្បែងស៊ីសង យ៉ាង​គគ​គគ្រឹក​គ​គ្រេ នៅ​ចំណុច​ទ​ទីតាំង​កាស៊ីណូ ស្ថិតនៅ​ឃុំ​ចាម ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង ។​

​ក្រុម​ប្រជាពលរដ្ឋ​ឲ្យដឹងថា បុគ្គល​ដែល​ហ៊ាន​បើក​ល្បែង​នេះ ប្រហែលជា​មាន​ខ្នងបង្អែក​រឹងមាំ​ចាំ​ជួយ​បិទបាំង​នៅ​ពីក្រោយ​ខ្នង ហើយ​មើ​ទៅ ទើប​ហ​ហ៊ាន​បើក​លេង​យ៉ាង​រំភើយ​ដូច្នេះ​។​

​បើទោះជា សម្ដេច​ក្រឡាហោម ស ខេង និង សម្តេច​អគ្គ​មហាសេនាធិបតី​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​បិទ​ល្បែងស៊ីសង​គ្រប់​ប្រភេទ ទូទាំង​ប្រទេស ក៍ដោយ ក៍លោក​វីរៈ​សេនីយ៍​ឯក សួន សំអឿន អធិការនគរបាល​ស្រុក​កំពុង​ត្របែក និង​លោក យ៉ាវ សានិ​ន អភិបាលស្រុកកំ​ត្របែក ធ្វើ​មិនដឹងមិនឮ​បណ្តែតបណ្តោយ​ឲ្យមាន​ល្បែងភ្នាល់​ដាក់លុយ​សុីសង​ខុសច្បាប់ ក្នុង​មូលដ្ឋាន​របស់​ខ្លួន​។​

​ជាក់ស្តែង ជា​រៀងរាល់ថ្ងៃ​ល្បែង បញ្ជាល់មាន់ បៀរ​អាប៉ោង ហ្គេម​បាញ់​ត្រី ដែល​បើក​អោយ​ពលរដ្ឋ​ខ្មែរ ចូល​ទៅ​លេង​យ៉ាង​ពពាក់ពពូន ស្រែក​ហ៊ោ​កញ្ជៀ​វ យ៉ាង​ទ្រហឹង​នៅ​ជិត​ច្រកទ្វារ​អ​អន្តរជាតិ​ព្រំដែ​ស្វាយ​អាង៉ោង បង្កប់​ក្នុងកា​កាស៊ីណូ​ដែល​មាន​ផ្លាក​យីហោ​33 នៅ​ចំណុច ឃុំ​ចាម ស្រុក​កំ​ត្របែក ខេត្ត​ព្រៃវែង​នោះ​ដោយ​សេរី មិន​ខ្វល់​អ្វី​ទាំងអស់ បញ្ហា​នេះ​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ថ្នាក់ស្រុក ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ខេ​ខេត្តព្រៃវែង “​មិន​ខ្វល់​ពី​អនុសាសន៍​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​-​កម្ពុជា បាន​ប្រកាស់​ឲ្យ​បិទ​ល្បែងស៊ីសង​គ្រប់​ប្រភេទ ទូទាំង​ប្រទេស​កម្ពុជា​។​

​ស្រាប់តែ​ពេល​ថ្មីៗ​នេះ បែរ​ជា​ម្ចាស់កា​កាស៊ីណូ​ដែល​មាន​ផ្លាក​យីហោ​ង​33 ហ៊ាន​ផ្គើន​បទបញ្ជា ប្រមុខ​ថ្នាក់ដឹកនាំ​កម្ពុជា​ទៅ​វិញ ប្រហែល​ជា​ម្ចាស់​កាស៊ីណូ​ដែល​មាន​ផ្លាក​យីហោ​33 នេះ​យក ជ្រូក​ខ្វៃ ទា​ទឹម និង​មាន់ស្ងោ លុយ​សែន​ត្រូវ​ហើយ ទើប​បិទបាំង​ភ្នែក​អ្នកតា​ម្ចាស់​ស្រុក​ម្ចាស់​ខេត្ត​ត្រូវ​អស់ហើយ​មើលទៅ ទើប​បានជា​ពុំ​ឃើញ​មន្ត្រី​អាជ្ញាធរ សមត្ថកិច្ច​ពាក់ព័ន្ធ​ចុះ​ទប់ស្កាត់ និង​ចុះ​បង្ក្រាប​នោះ​៕