
មេឈ្មួញបំផ្លាញព្រៃឈើតាមរូបភាពធ្យូងប្រចាំស្រុកស្នូលខេត្តក្រចេះឈ្មោះ លន់ កំពុងបង្កើនសកម្មភាពដឹកធ្យូងឆ្លងដែនលក់នៅប្រទេសវៀតណាមយ៉ាងសកម្ម
ខេត្តក្រចេះ÷មេឈ្មូញបំផ្លាញធនធានធម្មជាតិនិងព្រៃការពារភ្នំព្រិចស្រុកស្នួល ខេត្តក្រចេះដែលត្រូវមហាជនស្គាល់ត្រឹមតែឈ្មោះ លន់ គឺជាឈ្មួញរកស៊ីជំនួញធ្យូងឆ្លងដែរលក់ឱ្យវៀតណាម ល្មើសច្បាប់ ត្រូវបានប្រជាពលរដ្ឋរាយការណ៍អំពីទីតាំងឃ្លាំងដែលស្តុកធ្យូងរាប់ពាន់បាវ ដើម្បីលួចស្តុកទុកនៅចំណុចផ្លូវថ្មម៉ាតភ្នំព្រិចក្នុងភូមិឆ្វេ ឃុំខ្សឹម ស្រុកស្នួល ខេត្តក្រចេះ។
ក្រុមប្រជាពលរដ្ឋឃុំខ្សឹមនិយាយថា ឈ្មោះ លន់ ឈ្មូញរកស៊ីជំនូនធ្យូងឆ្លងដែនទៅលក់ឱ្យវៀតណាម រូបនេះរូបគេគឺជាឈ្មួញចាស់វស្សា គឺគេបានរកស៊ីជំនួញបំផ្លិចបំផ្លាញព្រៃឈើនៅខេត្តក្រចេះនេះ តាមរយៈរូបភាពធ្យូងឆ្លងប្រទេសនេះជាយូឆ្នាំមកហើយ។
ពលរដ្ឋបន្តថា មានបក្សពួកមួយចំនួនទៀត ក៍កំពុងតែនាំគ្នាប្រព្រឹតបទល្មើសធ្យូងឆ្លងដែននេះតែពួកគាត់មិនស្គាល់ឈ្មោះច្បាស់ទេ ច្បាស់បំផុត គឺលោក លន់ នេះហើយដែលជាមេឈ្មួញបំផ្លាញ់ព្រៃឈើនៅដែនអភរក្សភ្នំព្រិចនេះតែម្តង។
ជាក់ស្តែង នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកានេះ ធ្យូងចំនួនរាប់ពានបាវ ដែលគរទុកនិងជញ្ជូនរៀបលើរថយន្តកែឆ្នៃនៅចំភូមិឆ្វេ ឃុំខ្សឹម ស្រុកស្នួល ដើម្បីត្រៀមជញ្ជូនឆ្លងដែនទៅលក់នៅប្រទេសវៀតណាម។ ជុំវិញករណីទីតាំងស្តុកធ្យូងខាងលើនេះលោក លន់ ដែលជាឈ្មួញធ្យូងរូបនេះគេបានបញ្ចាក់អោយដឹងថា ធ្យូងរាប់រយបាវដែលដាក់គរស្តុំនៅភូមិឆ្វេឃុំខ្សឹមស្រុកស្នួលនេះជារបស់លោកបានជញ្ជូនត្រៀមឆ្លងដែនទៅលក់នៅ វៀត ណាម ពិតប្រាកដមែន។
ពាក់ព័ន្ធករណីបំផ្លាញព្រៃឈើតាមរយៈរូបភាពធ្យូងដឹកជញ្ជូនឆ្លងដែនទៅលក់ប្រទេសវៀតណាមនេះ ប្រជាពលរដ្ឋរស់នៅស្រុកស្នួលខេត្តក្រចេះ ដែលពួកគាត់ស្រឡាញ់ព្រៃឈើ ជាសម្បត្តិធនធានធម្មជាតិរបស់រដ្ឋាភិបាលនោះ ពួកគាត់ស្នើសុំឱ្យលោក សាម ណាល់ អភិបាលស្រុកស្នួល និង ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ។
សូមមេត្តាចាត់វិធានការទប់ស្កាត់ និងធ្វើការបង្ក្រាប ឈ្មួញបំផ្លាញព្រៃឈើឆ្លងដែនទៅក្រៅប្រទេស តាមរយៈរូបភាពធ្យូងឆ្លងដែនទៅលក់ឱ្យប្រទេសវៀតណាមដោយគ្មានច្បាប់អនុញ្ញាត ពីក្រសួងមន្ទីរពាក់ព័ន្ធរបស់រដ្ឋាអភិបាលនោះ៕