
ជិតដល់ប្រណាំងរថយន្តOFF ROADមកដល់ ប្រធានក្លឹបលាឈប់
ខេត្តមណ្ឌលគិរី÷ តាមការផ្សព្វផ្សាយជាសាធារណៈកាលពីប៉ុន្មានខែមុន
គម្រោងនេះចាប់ពីថ្ងៃទី១៣-១៥ ខែមករា ឆ្នាំ២០២៣ នៅទីលាន១២ម៉ូទ័រផាក ក្រោមការរៀបចំដោយក្លឹប OFF ROAD គោព្រៃមណ្ឌលគីរី សហការជាមួយរដ្ឋបាលខេត្តមណ្ឌលគីរី គាំទ្រដោយក្លឹបគ្រួសាររថយន្ត Off Road កម្ពុជា និងសហព័ន្ធកីឡាយានយន្តកម្ពុជាដែលមានការចូលរួមពីកីឡករជាតិ និងអន្តរជាតិប្រមាណ៦៦នាក់ និងមានរថយន្តប្រណាំងពី ៧០- ទៅ៨០គ្រឿង។ វាជាព្រឹត្តិការណ៍ដែលនាំឲ្យមានការផ្ដោតការយកចិត្តទុកដាក់ទាំងជាតិ និងអន្តរជាតិ ។
ប៉ុន្តែទីបំផុតទៅវាបានក្លាយទៅជារឿងខកចិត្តហួសពីការស្មាន ខណៈដែលនៅថ្ងៃទី១២ មករានេះ ប្រធានក្លឹបរថយន្តគោព្រៃ off-road ខេត្តមណ្ឌលគិរី គឺលោក សាន់ ដារិទ្ធិ បែរជាប្រកាសលាឈប់ពីតំណែង ។
លោក សាន់ ដារិទ្ធិ បានបញ្ជាក់នៅលើសេចក្ដីជូន ដំណឹងដ៍ទាន់ហន់មួយថា ការលាឈប់នេះដោយសារមូលហេតុ សុខភាព ។
តែយ៉ាងណាក៏ដោយលោកមិនបានបញ្ជាក់ប្រាប់ថា នឹងមានអ្នកចាត់ការបន្តពីលោក ដើម្បីដំណើរការព្រឹត្តិការណ៍ដ៏ចាប់អារម្មណ៍នោះទេ ។ ដែលការនេះវាបានក្លាយទៅជារឿងដ៍អាម៉ាសបំផុតផ្នែកសុជីវធម៌សម្រាប់កម្ពុជា ខណៈoff-road បែរជាបែកកង់ នៅពេលដែលមិនគួរបែក ។ តើអ្វីនៅពីក្រោយរឿងដ៏អាម៉ាស់សម្រាប់ខេត្តមណ្ឌលគិរី និងកម្ពុជា ពាក់ព័ន្ធសំណុំរឿងនេះ ៕