
ឈ្មួញឈើលោក ម៉េ និងលោក ជុន កំពុងដឹកជញ្ជូនឈើខុសច្បាប់ឡើងកក្រើករំជួយព្រះធរណីនៅចំណុចផ្លូវជាំស្រុកឱ្យរ៉ាល់ខេត្តកំពង់ស្ពឺចំណែកមន្ត្រីពាក់ព័ន្ធឈរចាំរាប់ក្បាលឡាន1,2,3,យកលុយដាក់ហោរប៉ាវជាថ្នូមិនបង្ក្រាប
ខេត្តកំពង់ស្ពឺ÷ ក្រុមប្រជាពលរដ្ឋបានឲ្យដឹងថា សកម្មភាពរថយន្តដឹកឈើខុសច្បាប់ របស់លោក ជុន និងលោក ម៉េ ដែលជាឈ្មួញឈើល្មើសច្បាប់ ចាស់វស្សាយ៍នៅក្នុងទឹកដីស្រុកឱ្យរ៉ាល់ខេត្តកំពង់ស្ពឺ កំពុងបង្កើនការដឹកជញ្ជូនឈើចេញពីចំណុចភូមិរមាំងស ឃុំត្រពាំងផ្លាំង ស្រុកឱ្យរ៉ាល់ ខេត្តកំពង់ស្ពឺ។
ជាក់ស្តែង ជារៀងរាល់យប់ពួកគេបានធ្វើការដឹកជញ្ជូនឈើខុសច្បាប់ ដោយរលូន ដោយពុំខ្លាចសមត្ថកិច្ចឡើយ ហើយការជញ្ជូនឈើតាមរថយន្តសាំយ៉ុងកែឆ្នៃនេះ ត្រូវគេបង់ឱ្យសមត្ថកិច្ចជំនាញពាក់ព័ន្ធរួចអស់ទៅហើយ។
ពាក់ព័ន្ធ ការដឹកជញ្ជូនឈើគ្មានច្បាប់បានដោយ រលូននោះឈ្មួញឈើឈ្មោះ ម៉េ បានបញ្ជាក់ឲ្យដឹងថា រូបគេមុនចេញឈើទាំងនោះ គឺគេបាន(តេទូរស័ព្ទប្រាប់ជំពាក់ព័ន្ធក្នុងស្រុកឱ្យរ៉ាល់ ជំនាញដែលគេបានរាយការណ៍ជូននោះរួមមាន÷
មន្ត្រីរបស់មន្ទីរបរិស្ថាននៅក្នុងស្រុកឱ្យរ៉ាល់,លោកPMស្រុក, និងសមត្ថកិច្ចមួយចំនួនទៀត ដែលដេកចាំរាប់ក្បាលរថយន្តដឹកឈើ ដើម្បីយកលុយជូនមេៗ ជាថ្នូមិនបង្ក្រាបបទល្មើសព្រៃដែលកំពុងមានវត្ថមានចរាចរណ៍ឈើទាំងនេះជារៀងរាល់យប់នោះ។
សមត្ថកិច្ចក្នុងមូលដ្ឋានសុំមិនបង្ហាញឈ្មោះបានបង្ហើបថា មិនតែប៉ុណ្ណោះរថយន្តសាំយ៉ុងដែលដឹកឈើកំណាត់ ប្រវែង4តឹក រហូតដល់1,20ម៉ែត្រ. (ហៅថាឈើអុសនោះ)ភាគច្រើនជាប្រភេទឈើសុក្រម ឈើទាំងនោះគឺគេយកទៅលួចកែឆ្នៃនៅរោងសិប្បកម្មលួចលាក់ដែលគ្មានច្បាប់ អនុញ្ញាត កែឆ្នៃគ្រឿងសង្ហារឹមនោឡើយ។
មន្ត្រីដ៍ដែលបង្ហើបទៀតថា រថយន្តសាំយ៉ុងដែលដឹកឈើប្រភេទក្រាក់នៅពេលយប់ប្រមាណជិត20គ្រឿនោះ ភាគច្រើនពួកគេបានលួចបង្កប់ឈើប្រណិតនៅផ្នែកខាងក្រោមឈើអុស។
លោក សោម ពុទ្ធតារា មេបញ្ជាការរដ្ឋានកងរាជអាវុធហត្ថស្រុកឱ្យរ៉ាល់ នៅរសៀលថ្ងៃទី16 ខែមករានេះ អង្គភាពសារព័ត៌មានយើង មិនអាចសុំការបំភ្លឺបានទេ។
យ៉ាងណាក៍ដោយ នៅរសៀលថ្ងៃដ៍ដែលនេះលោក អោម ម៉ាក់ធារី ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បាននិយាយបញ្ជាក់តាមប្រព័ន្ធ Telegram ថាលោករើករាយសហការជាមួយអ្នកសារព័ត៌មាន ដើម្បីចុះបង្ក្រាបបទល្មើសព្រៃឈើដែលកើតមាននៅលើទឹកដីដែលលោកគ្រប់គ្រង ជាពិសេសចំពោះឈ្មួញឈើឈ្មោះលោកម៉េ និងលោក ជុន នេះតែម្តង៕