ពិធី​ចូលឆ្នាំ​ចិន​សាលាក្រុង​បាន​ណែនាំ​មិន​ឱ្យ​ហែរ​អ្នកតាចិន និង​ឡក​ម៉ុង​សាយ​តាមផ្លូវ​សារណៈ​ក្នុង​ក្រុង​ភ្នំពេញ​

ភ្នំពេញ : ស្អែក​នេះ គឺ​ថ្ងៃ​ទី ២១ ខែ​មករា ឆ្នាំ ២០២៣ គឺជា​ថ្ងៃ​ផ្ដើម នៃ​ពិធី​ចូល​ឆ្នាំ​ចិន​ដែល​មាន​រយៈពេល​៤ ថ្ងៃ (២១​មករា​-២៤​មករា​) ។

​សម្រាប់​ពិធី​ប្រពៃណី​នេះ ការ​ដង្ហែរ​អ្នកតា និង​ឡក​ម៉ុង​សាយ​លើករាសី​គឺជា​រឿង​ដែល​មិន​អាច​ខ្វះ​បាន ។ ប៉ុន្តែ​សម្រាប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​នា​ឆ្នាំ​នេះ​សូម​អែប​ខាង​សិន​។​

​លោក ម៉េត មាស​ភក្ដី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​រាយណ៍​ព័ត៌មាន​កាល ពី​ពេល​ថ្មីៗ​នេះ​ថា សាលាក្រុង​បាន​ណែនាំ​មិន​ឲ្យ​ហែ​រអ្នក តា​ចិន​-​ឡក​ម៉ុង​សាយ​តាមផ្លូវ ឬ​លើ​ចំណី​ផ្លូវ​ទេ ព្រោះ​នាំឱ្យ​ស្ទះ​ចរាច​រណ៍ និង​នាំឱ្យ​ប៉ះពាល់​សណ្ដាប់ ធ្នាប់​សា​ធា​រ ណៈ ព្រមទាំង​ការពារ​គ្រោះថ្នាក់​ដែល​អាច​កើតមាន​ជា យថាហេតុ ។

​បើទោះជា​ច្នេះ​ក៏​ដោយ​លោក​ថា ពិធី​នេះ​ត្រូវបាន​អនុញ្ញាត​ឱ្យ​ធ្វើ​តាម​ក្បួន​ប្រពៃណី​ទំនៀម​ទំលាប់ ឬ​ជំនឿ​សាសនា​របស់ ចិន ធម្មតា ប៉ុន្តែ​ត្រូវ​ធ្វើ​នៅ​ទីតាំង​សមស្រប​ណាមួយ ដូចជា ព្រះវិហារ និង​សមាគម​ចិន​ជាដើម​។​

​បើ​តាម​លោក ម៉េត មាស​ភក្ដី វិធានការ​នេះ ខាង​សមាគម​ចិន​ឯកភាព​ទទួលយក​អស់​ហើយ​នៅក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ​៕