លោក អ៊ាម សុខ​លីម មេ​ប៉ុស្តិ៍​ច្រកទ្វា​ទ្វេភាគ្គី ជ័យ​ឃ្លាំង នៅតែ​បន្ត​ឱ្យ​ឈ្មូញ​ឈើ និង​ធ្យូង ដឹក​បទល្មើស​ព្រៃឈើ​ចូលទៅ​វៀតណាម យ៉ាង​រំភើយ​

​ខេត្ត​ក្រចេះ​៖ ឈ្មួញ​ឈើ​នៅតែ​បន្ត​ដឹកជញ្ជូន​ឈើ​និង​ធ្យូង​ល្មើសច្បាប់ ចូល​តាម​ច្រកព្រំដែន ជ័យ​ឃ្លាំង ហៅ​ជ្រោះ​ជ្រៅ យ៉ាង​រំភើយ ចំណែក​សមត្ថកិច្ច​តាម​ផ្លូវ​k3 និង​ផ្លូវ​88 ចូល​ទៅ​តាម​ក្រវ៉ាត់​ព្រំដែន​ក្បែ​ផ្ទះ​លោក​ឧ​កញ្ញ៉ា គង់ គ្រឹង ក៍​កំពុង​ចាំ​រាប់​ក្បាល​ឡាន​យក​លុយ​ពី​ក្រុម​ឈ្មួញ​ឈើ​និង​ឈ្មួញ​ដឹក​ធ្យូង​ឆ្លងដែន​ទាំង​នោះ​យ៉ាង​អណាធិបតេយ្យ​។​

​ប្រជាពលរដ្ឋ​បាន​និយាយថា នៅ​យប់​ថ្ងៃទី​១៨ សីហា​នេះ បើទោះជា​មាន​ការរអាក់រអួល​ករណី​ការដឹកជញ្ជូន​ឈើ​និង​ធ្យូង​ឆ្លង​ឆ្លងដែន​ទាំងនេះ ក៍​គេ​សង្កេត់ឃើញ​មាន​ឈ្មួញ​មួយចំនួនក៍​សម្រុកដឹក​ឈើ​និង​ធ្យូង ឆ្លង​ទៅ​វៀតណាម តាម​ច្រកព្រំដែន ជ័យ​ឃ្លាំង ចំណុច​ខាងលើ​នេះ​បាន​យ៉ាង​រលូន​ដែរ​។​

​ក្នុងចំណោម​ឈ្មួញ​ឈើ និង​ធ្យូង របស់​ស្ត្រី​ម្នាក់​ឈ្មោះ ស្រីមុំ (​ហៅ​ចែ​មុំ​) ក៍មាន​ឈ្មួញ​ដែល​រួម​អាជីព “​ឈ្មោះ សៀក “​ជា​ម្ចាស់​គោរ​យន្ត​កែឆ្នៃ​ខ្នាត់​ធំ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​សីហា ឆ្នាំ​២០២៣​នេះ គេ​បាន​សម្រុក​ដឹក​ឈើ​លេខ​០១ ប្រភេទ​សុក្រ​ម មូល តាមរយៈ​គោរ​យន្ត​ឆ្នៃ​បាន​បើក​សម្រុកចូល​តាម​បារាស់​ច្រកទ្វា​ទ្វេភាគ្គី ជ័យ​ឃ្លាំង ឆ្លង​ចូល​ទៅ​ប្រទេស​វៀតណាម​។​

​ដោយ​មាន​ឈ្មួញ​ខ្លះ​បាន​លួច​បង្ហើប​ប្រាប់ថា ពួកគាត់​បាន​លើក​ឈើ និង​ធ្យូង ដាក់​លើ​ឡាន​អស់​ទៅហើយ បើ​នៅ​តែ​បន្ត​ស្តុក​របៀបនេះ​ទៀត និង​មាន​សមត្ថកិច្ច​ខ្លះ​ឃើញ​(​និង​ធ្វើ​ស៊ី​តាមរយៈ​ការចុះ​ចាប់​ឡាន​ដែល​ផ្ទុក​ឈើ​ទាំងនេះ​ជាក់​ជាពុំខាន​) គឺ​ចុះ​ចាប់​តាម​រៀប​ឈើ​លើ​ឡាន​និង​មាន​កម្លាំង​សមត្ថកិច្ច​ចុះ​ឃាត់​រថយន្ត​ទាំង​នេះ​តាមច្បាប់ ដើម្បី​ឱ្យ​ម្ចាស់​ឡាន​ដឹកឈើ ឬ​ដឹក​ធ្យូង​ចូលខ្លួន​ទៅ​ដោះស្រាយ និង​ផាក់ពិន័យ​ទៅតាម​ច្បាប់​។​

​យ៉ាងណា​ក៍ដោយ បទល្មើស​ព្រៃឈើ និង បទល្មើស​ព្រៃ​ដែល​គេ​ប្រើ​រូបភាព​ប្រភេទ​ធ្យូង​ឆ្លងដែន នៅ​ចំណុច​ច្រកព្រំដែន​ជ័យ​ឃ្លាំង​នេះ គឺ​គ្មាន​ការថយចុះ​ឡើយ ចំណែក​លោក អ៊ាម សុខ​លីម វិញ​រូបលោក គ្មាន​ការទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​ទាំង​នេះ​ឡើយ​។ ហើយ​លោក​មាន​តែ​ឱ្យ​កម្លាំង​ចម្រុះ​នៅ​ច្រកព្រំដែន​”​ជ័យ​ឃ្លាំង ហៅ​ជ្រោ​ជ្រៅ​នេះ​” ធ្វើ​ការគៀងគរ​ឈ្មួញ​ដែល​ដឹកឈើ​និង​ទំនិញ​ដែន​លួច​គេច​ពន្ធ​នាំ​ចូល​មក​ទឹកដី​ខ្មែរ យ៉ាង​អនាធិបតេយ្យ​ថែមទៀត​ផង​។​

​បើ​យ៉ាងនេះ​ក៍ដោយ ប្រជា​ពលរដ្ឋ​ខ្មែរ នៅ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ នៅតែ​ទទួច​ស្នើរសុំ​ដល់ លោក​ឧត្តមសេនីយ៍ទោ អ៊ូ សុ​ប៊ុណ្ណា ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត​ក្រចេះ និង​ឯកឧត្តម វ៉ា ថន អភិបាល​នៃ​គណ​អភិបាល​ខេត្ត​ក្រចេះ មេត្តា​ចាត់​កម្លាំង​នគរបាល​ខេត្ត ដើម្បី​ចុះ​ស្រាវជ្រាវ និង​ធ្វើ​ការត្រួតពិនិត្យ​ទៅលើ​លោក អ៊ាម សុខ​លីម នាយប៉ុស្តិ៍ ជ័យ​ឃ្លាំង នេះ​ផង​។ ព្រោះ​ភាព​មិន​ប្រក្រតី​របស់​ក្រម​មន្ត្រី​ជំនាញ​នៅ​ច្រក ជ័យ​ឃ្លាំង ខាងលើ​នេះ​កំពុង​តែ​ប្រព្រឹត​បទល្មើស​ព្រៃឈើដ៍​ក្តៅគគុក​នៅ​ចំណុ​ចច្រក​ព្រំដែន​ជ័យ​ឃ្លាំង​នេះ​៕