
ប្រសាសន៍ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិក នៅតំបន់វត្តព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ
ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អាជីពដែលសុចរិត គឺជាអាជីពដែលថ្លៃថ្នូរ ដែលជាកម្លាំងរឹងមាំសម្រាប់ជាតិរបស់យើង។
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បាននាំយកនូវពាក្យពេចន៍ផ្តាំផ្ញើរបស់សម្តេចតេជោ ជូនដល់កម្មករ កម្មការិនី ព្រមទាំងបានគូសរំលេចពីគុណបំណាច់របស់សម្តេចតេជោ ដែលខិតខំដឹកនាំឱ្យកម្ពុជាឆ្ពោះមកកាន់ដំណាក់កាលសុខសាន្ត និងរីកចម្រើន។
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សមិទ្ធផលដែលកម្ពុជាមានថ្ងៃនេះ គឺបានមកពីការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ តាំងពីជាង ៤០ឆ្នាំមុនមកម្ល៉េះ។
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ស្នាមញញឹមរបស់បងប្អូន កម្មករ និយោជិក គឺជាការផ្តល់កម្លាំងចិត្ត និងក្តីស្រឡាញ់ជូន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត។
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សន្តិភាព គឺនៅតែសំខាន់។
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់កម្មករ កម្មការិនី ក៏ដូចជាប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យបន្តដឹកនាំប្រទេស បង្កើតការងារ និងកសាងប្រទេស។
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា ពេលដាក់ចេញគោលនយោបាយមួយ គឺបានគិតច្បាស់លាស់ និងមានចក្ខុវិស័យវែងឆ្ងាយ។
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលអាណត្តិ នៅតែបន្តឈរលើគោលដៅ ថែរក្សាឱ្យបានដាច់ខាតនូវសមិទ្ធផលចាស់ ដោយធានារក្សាឱ្យបាននូវសុខសន្តិភាព ការអភិវឌ្ឍន៍ និងឯកភាពទឹកដី។
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គោលនយោបាយគណបក្សប្រជាជនកម្ពុជា នៅមុនពេលបោះឆ្នោតបែបណា នៅក្រោយពេលបោះឆ្នោត គឺអនុវត្តន៍បែបនោះ មិនមានប្រែប្រួលនោះឡើយ។
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត គាំទ្ររាល់មតិរិះគន់ តែមិនគាំទ្រឡើយចំពោះមតិដែលធ្វើឡើងដើម្បីតែវាយប្រហារ។
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា នយោបាយរបស់បក្សប្រជាជនកម្ពុជា បន្តកំណត់អាទិភាព មនុស្ស ទឹក ផ្លូវ ភ្លើង ហើយបន្ថែមជាមួយបច្ចេកវិទ្យា ដើម្បីធ្វើទំនើបកម្មប្រជាពលរដ្ឋ។
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គោលនយោបាយរបស់គណបក្សប្រជាជន គឺគិតអំពីផលប្រយោជន៍ប្រជាជន។
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា លទ្ធផលនៃការបោះឆ្នោតឆ្នាំ២០២៣ គឺជាការបង្ហាញអំពីការទុកចិត្តរបស់ប្រជាពលរដ្ឋ លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពេលវេលារបស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត គឺសម្រាប់ប្រជាពលរដ្ឋតែប៉ុណ្ណោះ៕