កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​បង្ក្រាប​ទីតាំង​ផលិត​បារី​ក្លែងក្លាយ​ម៉ាក ESSE នៅ​ស្រុក​មេមត់​ជាប់​ផ្លូវ​ចូល​មាត់​ច្រក​ព្រំដែន​ច្រក​ទ្វេភាគ្គី​ដា​

ត្បូងឃ្មុំ​៖ កម្លាំង​អាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០២៣​នេះ បាន​សហការ​ចុះបង្ក្រាប​ទីតាំង​ផលិត​បារី​ក្លែងក្លាយ កម្លាំង​គយ​ចល័ត​តំបន់​៦ ដឹកនាំ​ដោយ​លោក ព្រាប គា​រ៉ាត់ ប្រធានការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៦​។

​ដោយ​មាន​ការសម្របសម្រួល​ពី លោក សូរ សុ​វិទ្យា ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ត ដោយ​បាន​ការអនុញ្ញាត និង​ការណែនាំ លោក​ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ លោក​វរសេនីយ៍ឯក ឈុំ សាវឿន មេបញ្ជាការ​ស្តីទី​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត និង​មូលដ្ឋាន​កងរាជអាវុធហត្ថ ស្រុក​មេមត់ ស្នាក់ការ​៧០២ ស្នាក់ការ​៧០៣ ចំនួន ១៥​នាក់ រថយន្ត ០៥​គ្រឿង ដឹកនាំ​ដោយ លោក​វរសេនីយ៍ទោ លាត ណា​រិត មេបញ្ជាការរង​ខេត្ត បាន​ចុះ​បង្ក្រាប​ទីតាំង​ផលិត​បារី​ក្លែងក្លាយ ម៉ាក ESSE មួយកន្លែង និង​ឃ្លាំង​ស្ដុក​បារី​មួយកន្លែង​ទៀត គ្មាន​ច្បាប់​អនុញ្ញាត នៅ​ភូមិ​ដារ​កណ្តាល ឃុំ​ដារ ស្រុក​មេមត់ ជាប់​ផ្លូវ​ចូល​មាត់ច្រក​ទា្វរ​ភាគី​ដា​។​

​បច្ចុប្បន្ន​វត្ថុតាង​រក្សា​ទុក​នៅ​ផែស្ងួត​ច្រក​អន្តរជាតិ​ត្រ​ពាំ​ផ្លុង ស្ថិតក្នុង​ភូមិ​ត្រពាំង​ផ្លុង​១ ឃុំ​ត្រពាំង​ផ្លុង ស្រុក​ពញាក្រែក​៕​