បទល្មើស​ព្រៃឈើ​ឆ្លងដែន​ខុសច្បាប់​ត្រូវ​បាន​លោក ង៉ែត បញ្ញា មេ​ប៉ុស្តិ៍​ឡុំ​លួច​បើក​ឱ្យ​នាំ​ឈើ​ចូល​ទឹកដី​វៀតណាម​យ៉ាងគំហុក​

ខេត្ត​រតនគិរី​៖ ប្រជាពលរដ្ឋ​បានឱ្យដឹងថា បើទោះជា​មាន​ការទប់ស្កាត់​ពី​រាជរដ្ឋាភិបាល​យ៉ាង​ម៉ឺងម៉ាត់​យ៉ាងណា​ក៍ដោយ បទល្មើស​ព្រៃឈើ​នៅ​តែ​បង្ហូ​ចេញទៅ​លក់​នៅ​វៀតណាម តាម​ច្រករបៀង​ចំ​ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន​ដែន​គោក​,​ប៉ុស្តិ៍​ឡុំ យ៉ាង​អណាធិបតេយ្យ​បំផុត​ទាំង​យប់​ទាំង​ថ្ងៃ​។​

​លោក ង៉ែត បញ្ញា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​គោ​កឡុំ បន្ទាប់​ពី​មាន​ការដឹកជញ្ជូន​ឈើ​ឆ្លងដែន​ចូល​ទៅ​ទឹកដី​វៀតណាម​យ៉ាង​គគ្រឹក គគ្រេង​នោះ យើង​បាន​ព្យាយាម​ធ្វើ​ការទំនាក់ទំនង​តាម​ទូរស័ព្ទ ដើម្បី​រាយ​ការ​ជូន​លោក​ពី​បទល្មើស​ព្រៃឈើ​ទាំងនេះ តែ​មិន​អាច​ធ្វើ​ការទំនាក់ទំនង​លោក​បាន​ទេ ព្រោះ​ប្រព័ន្ទ​ទូរស័ព្ទ​របស់​លោក​ត្រូវ​បាន​បិទ​។​

​អ្នកភូមិ​បាន​ឱ្យដឹងថា លោក ង៉ែត បញ្ញា មេ​ប៉ុស្តិ៍​ឡុំ​ក្រោយ​ពី​ដឹង​ថា​លោក​ត្រូវបាន​គេ​ផ្ទេ​ភារកិច្ច គឺ​បាន​ប្តូ​លោក​ចេញ​ពី​មេ​ប៉ុស្តិ៍​ការពារ​ព្រំដែន​គោក​ប៉ុស្តិ៍​ឡុំ​នេះ ថ្មីៗ​នេះ​លោក ង៉ែត បញ្ញា ហាក់ដូច​ជា​បង្កើប​សកម្មភាព​បទល្មើ​សព្រៃ​ឈើ​ឆ្លងដែន​ទៅ​លក់​នៅ​ទឹកដី​ប្រទេស​វៀតណាម យ៉ាង​ក្តៅគគុក នៅ​អំឡុង​ដើម​សីហា​នេះ​។​

​ជាក់ស្តែង នៅ​ថ្ងៃ​ទី​២៨ និង ២៩ ខែ​សីហា ឆ្នាំ​២០២៣​នេះ ត្រូវ​គេ​ឃើញ​បទល្មើស​ព្រៃឈើ​ដឹក​តាម​ម៉ូតូ​កែឆ្នៃ​ទាំងយប់ ទាំង​ថ្ងៃ​ចេញពី​ព្រៃ​សហគមន៍ ដរ​តូច សហគមន៍​ភូមិ​គង និង​ព្រៃ​ការពារ​ដោយ​មន្ត្រី​បរិស្ថាន​ចំណុច​ភូមិ​សម និង​ភូមិ​តេន​ក្នុងស្រុក​អូរ​យ៉ាវ​ខេត្តរតនគិរី​នេះ​ផង​ដែរ​។​

​ចំ​ណែ​លោក សុខ មីន មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​អូរយ៉ាដាវ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែ​សីហា​នេះ លោក​បាន​បញ្ជា​ឱ្យ BNN ដឹង​តាម Telegram ថា​លោក​កំពុង​មាន​កិច្ច​ផ្ទាល់ខ្លួន​នៅ​ឯង​ភ្នំពេញ​។ លោក​ថា ពួក​មន្ត្រី​ខិលខូច​ទាំងនេះ ពួកគេ​មិន​ដែល​ចេះ​ជួយ​ទប់ស្កាត់​រាល់​បទល្មើស​ព្រៃ​ឈើ​ឆ្លងដែន​ទាំងនេះ​ទេ មានតែ​ជួយ​សម្រប់សម្រួល​ឱ្យ​ប្រព្រឹត​បទល្មើស​ព្រៃឈើ និង​បំផ្លិចបំផ្លាញ​សម្បត្តិ​ជាតិ​តែ​ប៉ុណ្ណោះ​។​

​យ៉ាងណា​ក៍ដោយ ឯកឧត្តម ថាវ យ៉េន មេ​បញ្ជាករ​រដ្ឋា​ន​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី ក្រោយពី​មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​មាន​វត្ថុតាង​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​ទាំងនេះ លោក​មិន​បង្អង់​យូ លោក​បាន​បញ្ជារ​លោក ឃី សុខា កម្លាំង​អាវុធហត្ថ​ខេត្ត ធ្វើ​ការសហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដើម្បី​ចុះ​ទៅ​ត្រួតពិនិត្យ​និង​ធ្វើកា​រទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​ឆ្លងដែន​តាម​ច្រករបៀង​ប៉ុស្តិ៍​ឡុំ​នេះ​ភ្លាមៗ​តែម្តង​៕