
ឯកឧត្តម ប៉េង ពោធិ៍នា អនុញ្ញាតឲ្យគណៈប្រតិភូមូលនិធិសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច EDCF របស់សាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យគណៈប្រតិភូ មូលនិធិសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច (EDCF) របស់សាធារណរដ្ឋកូរ៉េ ដឹកនាំដោយ លោកស្រីនាយិកា Minnie Chey ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ជំនួបនេះ បានផ្តោតការពិភាក្សា លើប្រធានបទស្តីពី គម្រោងជាកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ដែលកំពុងអនុវត្ត ត្រូវបានលើកយកមករាយកាណ៍ពីវឌ្ឍនភាព ខណៈដែលគម្រោងថ្មីៗមួយចំនួនទៀត ត្រូវបានលើកឡើងមក ដើម្បីពិនិត្យលទ្ធភាព និងឱកាស ក្នុងការសហការគ្នាបន្តទៀតនាពេលអនាគត។
សូមបញ្ជាក់ផងដែរថា ជំនួបនេះ បានប្រព្រឹត្តទៅនារសៀលថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ដោយមានការអញ្ជើញចូលរួមផងដែរពី លោកជំទាវ ឯកឧត្តម ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត៕