ឯកអគ្គរដ្ឋទូត​កាណាដា ទូល​ថ្វាយ​នូវ​ការប្តេជ្ញា​ចិត្ត​ចំពោះ​ព្រះភ័ក្ត្រ ព្រះមហាក្សត្រ​ថា នឹង​ខិតខំ​ប្រឹងប្រែង​យក​អស់ពី​កំលាំងកាយ​ចិត្ត និង​សមត្ថភាព​ដែល​មាន​ធ្វើ​យ៉ាងណាឲ្យ​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​យើង​ទាំងពីរ ឲ្យមាន​ការរីកចំរើន​ស្និទ្ធស្នាល និង​ស្ថិតស្ថេរ​ជានិច្ច​និរន្ត​ន៍​តទៅ​

​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេចព្រះ​បរមនាថ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ទីសក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​បាន​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ ប្រោស​ព្រះរាជទាន លោកជំទាវ ភី​ង អ៊ែ​ម កី​ត​នី​កូន ចូល​ក្រាបថ្វាយបង្គំ​គាល់​ថ្វាយ​សារតាំង នៅ​ព្រះទីនាំង​ទេ​វា​វិនិច្ឆ័យ ព្រះបរមរាជវាំង វេលា​ម៉ោង ១១ ព្រឹក ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២៣ ក្នុងឱកាស​ដែល​លោកជំទាវ ត្រូវ​បាន​រដ្ឋាភិបាល​នៃ​ប្រទេស​កាណាដា តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​កាណាដា ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោកជំទាវ ឯកអគ្គរដ្ឋទូត​កាណាដា បាន​ទូល​ថ្វាយ​នូវ​ការប្តេជ្ញា​ចិត្ត​ចំពោះ​ព្រះភ័ក្ត្រ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ថា នឹង​ខិតខំ​ប្រឹងប្រែង​យក​អស់ពី​កំលាំងកាយ​ចិត្ត និង​សមត្ថភាព​ដែល​មាន​ធ្វើ​យ៉ាងណាឲ្យ​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​យើង​ទាំងពីរ ឲ្យមាន​ការរីកចំរើន ស្និទ្ធស្នាល និង​ស្ថិតស្ថេរ​ជានិច្ច​និរន្ត​ន៍​តទៅ ។​

​ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​មាន​ព្រះរាជ​ហ​ឬ​ទ័យ​បិតិ​សោមនស្ស​ក្រៃលែង សូម​ទទួល​ស្វាគមន៍​ចំពោះ​វត្តមាន​លោក​ជំទាវ​ឯកអគ្គរដ្ឋទូត ដែល​បាន​អញ្ជើញ​មក​បំពេញ​ភារកិច្ច​ក្នុង​វិស័យ​ការទូត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា នាពេលនេះ ដើម្បី​បន្ត​ការថែរក្សា​ពង្រឹង និង​ពង្រីក​នូវ​ទំនាក់ទំនង​នៃ​ចំណង​មេត្រីភាព​រវាង​ប្រជាជាតិ​នៃ​ប្រទេស​យើង​ទាំង​ពីរ​កម្ពុជា​-​កាណាដា ឲ្យមាន​ការរីកចម្រើន​គង់វ​ង្ស​តរៀង​ទៅ​។​

​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ជា​ទីសក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ ប្រោស​ព្រះរាជទាន​នូវ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ការបំពេញ​បេសកម្ម​ការទូត​របស់ លោកជំទាវ ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​កាណាដា នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះអង្គ​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ​ប្រោស​ព្រះរាជទាន​នូវ​សេចក្តីសង្ឃឹម​ជឿជាក់​យ៉ាង​មុតមាំ ចំពោះ​ការខិតខំ​ប្រឹងប្រែង​បំពេញ​ការងារ​របស់ លោកជំទាវ ជា​អ្នកការទូត​ដ៏​ឧត្តុងឧត្តម​របស់​កាណាដា​នៅក្នុងអា​ណ​ត្តិ​បំពេញ​បេសកកម្ម​របស់ លោកជំទាវ ប្រាកដ​ជា​បានធ្វើអោយ​ទំនាក់ទំនង​មិត្តភាព​សាមគ្គីភាព និង​កិច្ច​សហប្រត្តិបត្តិការ​ទ្វេភាគី​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​យើង​ទាំង​ពីរ​កម្ពុជា​-​កាណាដា នឹង​កាន់តែ​ទទួលបាន​នូវ​ការរីកចំរើន​រឹងមាំ​បន្ថែមទៀត​៕​