ពលរដ្ឋ​ស្នើសុំ​ដល់​លោក​ឧត្តមសេនីយទោ អ៊ូ ប៊ុណ្ណា ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត​ក្រចេះ និង​អាជ្ញាធរ​ខេត្ត​ក្រចេះ​មេត្តា​ជួយ​ចំណាត់ការ​បង្ក្រាប ទីតាំង​មាន់​ជល់ តាម​ទូរទស្សន៍ កុំព្យូទ័រ និង​ទូរស័ព្ទដៃ នៅ​ហាង​លក់​កាហ្វេ​ផ្នែក​ខាងកើត​ផ្លូវ​វត្ត​បា​លា​រាម​បា​ឆា​នេះ​ផង​!

ខេត្ត​ក្រចេះ​៖ ក្រុម​ប្រជាពលរដ្ឋ​បានឱ្យដឹងថា នៅ​ក្រុង​ក្រចេះ​ត្រូវគេ​ឃើញ​មាន​ល្បែងស៊ីសង​ប្រភេទ “​មាន់​ជល់​”​តាម​ទូរទស្សន៍​អន​ឡាញ កុំព្យូទ័រ និង​ទូរស័ព្ទដៃ ជាច្រើន​កន្លែង​ដែល​កំពុងបើក​លេង​យ៉ាង​គគ្រឹក គ​គ្រេង ដោយ​គេ​ពុំ​ទាន់​ឃើញ​មាន​អាជ្ញាធរ​ថ្នាក់​ខេត្ត និង​កម្លាំង​សមត្ថកិច្ច​នគរបាល​នៃ​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត​ក្រចេះ​ចុះ​ធ្វើ​ការបង្ក្រាប​នៅឡើយ​។​

​ប្រជាពលរដ្ឋ​បានអោយដឹង​ទៀត​ថា នៅ​ព្រឹក​ថ្ងៃទី​២៥ រហូត​ដល់​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៣​នេះ ក្រោយពី​មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ថា ពួកគាត់​បាន​ប្រទះឃើញ​មាន​ហាង​ការ​មួយ​កន្លែង​ក្នុងចំណោម ហាង​កាហ្វេ​ជាច្រើន​កន្លែង​ទៀត នៅក្នុង​ក្រុង​ក្រុង​ក្រចេះ​ខេត្ត​ក្រចេះ ដែល​កំពុង​បើក​សង្វៀន “​មាន់​ជល់​”​តាម​ទូរទស្សន៍ តាម​ទូរស័ព្ទ​ដៃ និង កុំព្យូទ័រ នៅ​ក្រុង​ក្រចេះ​នោះ​។​

​ជាក់ស្តែង ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់ មាន់​ជល់​ទូរទស្សន៍ កុំព្យូទ័រ ទូរស័ព្ទដៃ​គ្រប់​ដៃ ចាក់​ភ្នាល់​លុយ យ៉ាង​គគ្រឹក គ​គ្រេង ទាំង​នេះ​បើ​យើង​បង្ហាញ​ត្រឹមតែ​មួយ​ទីតាំង​នោះ ស្ថិតនៅ​ផ្នែក​ខាងលិច នៅ​តូប​លក់​ការ​ហ្វេ​តាម​ចិញ្ចើម​របង​មន្ទីរអបរំ យុ​ត​ជន និង​កីឡា (​មណ្ឌលកីឡា ខេត្ត​ក្រចេះ និង​ខាងកើត​វត្ត បា​លា​រាម បា​ឆា ) ចំណុច​ភូមិ​ត្រពាំង​ព្រឺ​ង សង្កាត់​ក្រចេះ ក្រុង​ក្រចេះ ខេត្ត​ក្រចេះ​។​

​ប្រជាពលរដ្ឋ​រស់នៅ​ថា បទល្មើស​ជល់​មាន់​ភ្នាល់​ដាក់​លុយ​រាប់សិប​ម៉ឺន​រៀល ខាងលើនេះ ពួក​បានឃើញ​មាន​ការបើក​ឱ្យ​មនុស្ស​ចូល​ទៅ​លេង​ជា​រៀងរាល់ថ្ងៃ ចាប់ពី​ម៉ោង​ប្រមាណ​ជា ៨,៣០​នាទី​ព្រឹក រហូតដល់​យប់​។​

​ពាក់ព័ន្ធ​ករណី ល្បែងស៊ីសង​មាន់​ជល់​ចាក់​ភ្នាល់ យ៉ាង​គគ្រឹក គ​គ្រេង ដោយ​ខុសច្បាប់​ទាំងនេះ​វា​នឹង​បណ្តាលឱ្យ​ប៉ះពាល់​ដល់​ភូមិ​-​ឃុំ មាន​សុ​វត្ថ​ភាព​នៅក្នុង​ក្រុង​ក្រចេះ និង​ខេត្ត​ក្រចេះ យ៉ាង​ធ្ងន់ធ្ងូ ។

​ទី​1 ៖ ផ្តោតទៅលើ កើត​អំពើរ​ហិង្សា​ក្នុង​គ្រួសារ​របស់​ប្រជាពលរដ្ឋ​។​
​ទី​2 ៖ ធ្វើឱ្យ​កំណើន​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ​មានការ​ធ្លាក់ចុះ​យ៉ាង​ធ្ងន់ធ្ងូ ដោយ​គ្រូ​សារ​ពលរដ្ឋ​មួយចំនួន​តូច​ខ្ចី​ប្រាក់​កម្ចី​ពី​ធនាគារ ដោយ​គ្មាន​ការអភិវឌ្ឍន៍​អាជីវកម្ម​មុខរបរ​ក្នុង​គ្រួសារ បែរជា​យក​លុយ​ទាំង​នោះ​ទៅ​ចូលរួម​លេង​ល្បែងស៊ីសង​ដោយ​ខុសច្បាប់ ចាញ់​មិន​ដែល​ឈ្នះ​។​
​ទី​3 ៖ ល្បែងស៊ីសង​ទាំងនេះ​វា​នឹង​បង្ករ​បញ្ហារ​ដល់ អ្នក​
​ដែល​លេង​ល្បែង​ចាញ់​អស់​លុយ រហូត​បែកគំនិត​ឈាន​ដល់​ប្រព្រឹត្ត​អំពើរ ឆក់ ប្លន់ និង​កើត​មាន​បញ្ហា​ប្រឈម​ដូចជា​គ្រឿងញៀន នៅក្នុង​ក្រុង​ក្រចេះ​ខេត្ត​ក​ក្រចេះ ជាដើម​។​

​យ៉ាងណាក៏ដោយ ករណី​ល្បែងស៊ីសង មាន់​ជល់ តាម​តុ​កាហ្វេ នៅ​ភូមិ​ត្រពាំង​ព្រឺ​ង សង្កាត់​ក្រចេះ​ក្រុង​ក្រចេះ​នេះ ពលរដ្ឋ​ស្នើរ​សុំ​ដល់​លោក​ឧត្តមសេនីយទោ អ៊ូ ប៊ុណ្ណា ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត​ក្រចេះ និង ឯកឧត្តម វ៉ា ថន អភិបាល​នៃ​គណ​អភិបាល​ខេត្ត​ក្រចេះ មេត្តា​មាន​ចំណាត់ការ​បញ្ជា​កម្លាំង​នគរបាល​ខេត្ត​ចុះបង្ក្រាប ល្បែងស៊ីសង មាន់​ជល់​ល្មើស​ច្បាស់ ចំណុច​ទីតាំង​ខាងលើ​នេះ​ផង​ទាន​៕​