សមត្ថកិច្ច​ចម្រុះ​ចុះបង្ក្រាប​ករណី​សញ្ចារក​ម្ម​ចំនួន​០៤​ទីតាំង នៅ​ខណ្ឌ​ច្បារអំពៅ​

រាជធានី​ភ្នំពេញ​៖ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ កាលពី​វេលា​ម៉ោង​៨ ,០០​នាទី ថ្ងៃទី​១០ ខែ​វិច្ចិកា​នេះ បាន​សហការ​ជាមួយ​កម្លាំង​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន និង​ដោយ​មាន​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះបង្ក្រាប​ករណី​សញ្ចារកម្ម ចំនួន​០៤​ទីតាំង​៖

១-​ហាង​ម៉ាស្សា​កោស​ជប់ (៩៩៩) ផ្ទះ​គ្មាន​លេខ ផ្លូវ ១១៤ ភូមិ​ចំពុះក្អែក សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ ឆែកឆេរ​រក​ឃើញ​ជន​រងគ្រោះ ០៥​នាក់ (​ស្រី ៤​នាក់​) និង​ជនសង្ស័យ ០១​នាក់​  (​ស្រី​)​។​

២-​ហាង​ម៉ាស្សា (៧៧៧) ផ្ទះ​គ្មាន​លេខ ផ្លូវ ១១៤ ភូមិ​ចំពុះក្អែក សង្កាត់​ព្រែក​ថ្មី ខណ្ឌ ច្បារអំពៅ ឆែកឆេរ​រក​ឃើញ​ជន​រងគ្រោះ ០៤​នាក់ (​ស្រី​)​។

៣-​ហាង​ម៉ាស្សា (៩៩៩៩) ផ្ទះ​លេខ​១១០០ ផ្លូវ ១១៤ ភូមិ​ចំពុះក្អែក សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ ឆែកឆេរ​រក​ឃើញ​ជន​រងគ្រោះ ០៣​នាក់ (​ស្រី​) និង​ជនសង្ស័យ ០១​នាក់ (​ស្រី​)​។​

៤-​ហាង​ម៉ាស្សា​កោស​ជប់ (៩៩៩៩) ផ្ទះ​លេខ​០១ ផ្លូវ ១១៤ ភូមិ​ចំពុះក្អែក សង្កាត់ ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ ឆែកឆេរ​រក​ឃើញ​ជន​រងគ្រោះ ០៣​នាក់ (​ស្រី​) និង​ជនសង្ស័យ ០១​នាក់ (​ស្រី​)​។​

​បច្ចុប្បន្ន ជនរងគ្រោះ និង​ជនសង្ស័យ រួម​ទាំង​វត្ថុតាង​ប្រគល់​ឲ្យ​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​ច្បាប់​៕​