
ចប់ប៉ាដោយ! ល្បែងស៊ីសង ឡូតូ8888 និង មាន់ជល់ តាមទូរទស្សន៍ នៅតុកាហ្វេ ពេញក្រុងបានលុង គេពុំទាន់ឃើញកម្លាំងប៉ូលិសស្នងការនគរបាលខេត្តរតនគិរីចុះធ្វើការបង្ក្រាបនៅឡើយ
ខេត្តរតនគិរី៖ ក្រុមប្រជាពលរដ្ឋបានឱ្យដឹងថា ថ្មីៗនេះ ត្រូវគេឃើញល្បែងស៊ីសងប្រភេទ ឡូតូ8888 និង មាន់ជល់ តាមកុំព្យូទ័រ និងទូរទស្សន៍អនឡាញ ស្ទើរគ្រប់កន្លែងក្នុងក្រុងបានលុងខេត្តរតនគិរី តែមិនត្រូវបានគេឃើញសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តចុះធ្វើការទប់ស្កាត់ រឺ ចុះបង្ក្រាប នៅឡើយនោះទេ។
ជាក់ស្តែង នៅព្រឹកថ្ងៃទី១៩ ខែកញ្ញានេះ នៅបេនឡានក្រុង ទីតាំងលក់បាយនិងការហ្វេនៅមុខផ្សារបានលុង ខេត្តរតនគិរី ត្រូវបានគេឃើញមានបើកល្បែងស៊ីសងប្រភេទឡូតូ មានយីហោ 8888 និងទីតាំងមួយចំនួននៅក្នុងក្រុងបានលុង កំពុងបើកល្បែងស៊ីសងទាំងនេះយ៉ាងគគ្រឹកគគ្រេងដោយគេពុំឃើញមានសមត្ថកិច្ចចុះបង្ក្រាប។
ប្រជាពលរដ្ឋបានឱ្យដឹងទៀតថា ល្បែងស៊ីសងចាក់ភ្នាល់លុយ រាប់លានរៀល ទាំងនេះមិនត្រូវគេមើលឃើញមានសមត្ថកិច្ចចុះបង្ក្រាបឡើយ ជាក់ស្តែង ដូចជានៅសង្កាត់ចំនួន៤ ក្នុងក្រុងបានលុង៖
1,សង្កាត់ ឡាបានសៀក
2,សង្កាត់ យក្សឡោម
3,សង្កាត់ បឹងកន្សែង
4,សង្កាត់ ការចាញ
និងនៅតាមបណ្តាស្រុកទាំងអស់នៅខេត្តរតនគិរី រួមមាន៖
1.ស្រុកបរកែវ
2.ស្រុកអូរយ៉ាដាវ
3.ស្រុកអណ្តូងមាស
4.ស្រុកតាវែង
5.ស្រុកវើនសៃ
6.ស្រុកអូរជុំ
7.ស្រុកកូនមុំ
8.ស្រុកលំផាត់
ល្បែងស៊ីសង ឡូតូ8888 និងប្រភេទ ឡូតូ ផ្សេងទៀត ដែលបានបើកលេងចាក់ភ្នាល់លុយក្នុងមួយថ្ងៃៗរាបលានរៀល ជាល្បែងអនឡាញតាមទូរទស្សន៍ មានដូចជា៖
ប្រភេទ ឡូតូ យូគី ,អាប៉ោង ,មាន់ជល់ និងល្បែងស៊ីសងតាមទូរទស្សន៍ អនឡាញ ជាច្រើនប្រភេទទៀត។
ពលរដ្ឋថា ល្បែងស៊ីសងខាងលើនេះ បច្ចុប្បន្ន កំពុងតែវាយលុកយ៉ាងខ្លាំងខ្លា ពង្វក់ស្មារតី ប្រជាជនក្នុងខេត្តរតនគិរី យ៉ាងធ្ងន់ធ្ងូ។ ហើយមិនតែប៉ុណ្ណោះប្រជាពលរដ្ឋប្រមាណ៦៥% ត្រូវបានល្បែងស៊ីសងប្រភេទ ឡូតូ8888 និងមាន់ជល់តាមអនឡាញ ដែលបង្កើតអោយលេងស៊ីសងលុយ តាមទូរស័ព្ទដៃ កុំព្យូទ័រ និងទូរទស្សន៍ អនឡាញ។ ក្រុមគ្រួសារប្រជាពលរដ្ឋនៅក្នុងក្រុងបានលុងខេត្តរតនគិរី70% ដែលមិនសប្បាយចិត្តនោះទេ ការបង្កើតឱ្យមានល្បែងស៊ីសងប្រភេទ ឡូតូ និង មាន់ជល់ តាមទូរទស្សន៍អនឡាញទាំងនេះ។ ហើយមិនតែប៉ុណ្ណោះក៍មានមន្ត្រីរាជការមួយចំនួនតូច ដែលកំពុងចូលរួមប្រព្រឹតលេងល្បែងស៊ីទាំងនេះផងដែរ។
លោកអនុសេនីយ៍ទោ អ៊ុង សុភាព ស្នងការរដ្ឋាននគរបាលខេត្តរតគិរី អង្គភាពសារព័ត៌មាន BNN និង គេហទំព័រ ស្លាបប៉ាកកាទឹកខ្មៅ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ អង្គភាពសារព័ត៌មាន យើងខ្ញុំបានខលទូរស័ព្ទរាយការជូនលោកពីល្បែងស៊ីសងប្រភេទ ឡូតូ8888 ជាច្រើនកន្លែងក្នុងក្រុងបានលុង ខេត្តរតនគិរីនេះ ជាក់ស្តែងនៅបេនឡានក្រុងនៅខាងមុខផ្សារបានលុងនេះតែម្តង អង្គសារព័ត៌មាន BNN បានខលទូរស័ព្ទដៃចូលលោកជាច្រើនសារចូលហើយ តែពុំមានអ្នកលើកទទួល។
ចំណែក លោក ហួត បុរី អធិការក្រុងបានលុង ក្រុមការងារអង្គភាពសារព័ត៌មាន យើងខ្ញុំបានខលទូរស័ព្ទទៅលោកដើម្បីរាយការណ៍ ព័ត៌មាន ពាក់ព័ន្ធករណីល្បែងស៊ីសង ប្រភេទ ឡូតូ និងបង្កប់មាន់ជល់ តាមទូរទស្សន៍អនឡាញ នៅក្នុងក្រុងបានលុង លោកបានលើកទូរស័ព្ទហើយបញ្ជាក់ថា លោកបានទៅរៀននៅភ្នំពេញ រយៈពេលប្រមាណជាជិត០៣ខែទៅហើយ ករណីកើតមានល្បែងស៊ីសងនៅក្នុងក្រុងបានលុងខេត្តរតនគិរី ទាំងនេះ លោកក៍មិនបានដឹងដែរ។
បើទោះជាដូចច្នេះក៍ដោយ ប្រជាពលរដ្ឋរស់នៅក្នុងក្រុងបានលុងខេត្តរតនគិរី បានស្នើរសុំតាម បណ្តាញព័ត៌មាន BNN សុំឱ្យឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណអភិបាលខេត្តរតនគិរី មេត្តាជួយទប់ស្កាត់និងបង្ក្រាប ល្បែងស៊ីសងប្រភេទ ឡូតូ និង មាន់ជល់ តាមទូរទស្សន៍ អនឡាញ នៅតុកាហ្វ ក្នុងខេត្តរតនគិរីទាំងនេះផង។
ប្រជាពលរដ្ឋថា បើនៅតែបើកឱ្យមានល្បែងស៊ីសងប្រភេទ ឡូតូ ទាំងនេះបន្តទៀត នឹងធ្វើអោយប៉ះពាល់សុវត្ថភាព ភូមិ-ឃុំមានសុវត្ថភាពយ៉ាងធ្ងន់ធ្ងូ នៅខេត្តរតនគិរី យើងនេះ៕