​កម្លាំង​បរិស្ថាន​រកឃើញ​ករណី​រុករាន​ដី​ជម្រក​សត្វ​ជិត​២​ហិកតា និង​រឹបអូស​បាន​កាំភ្លើង​កែច្នៃ​៤​ដើម​

ខេត្ត​មណ្ឌលគិរី​៖ ក្រុម​មន្ត្រី​បរិស្ថាន​ឲ្យដឹងថា អំឡុង​ការចុះ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​កាលពី​ថ្ងៃ​ទី ២៧ ខែ​មីនា ឆ្នាំ​២០២៤​នេះ នៅត្រង់​ចំណុច​ទួល​អូរ​ឆ្លូង គេ​បាន​ប្រទះ​ឃើញ​ការកាប់​គាស់ រុករាន​ដីព្រៃ ០១​កន្លែង ដែល​មាន​ទំហំ​ប្រហែល​២​ហិកតា ព្រមទាំង​មាន​ដើម​ស្វាយចន្ទី​ប្រមាណ​២០​ដើម អាយុ​ជិត​១​ឆ្នាំ ដើម​ដំឡូង​មី ត្រៀម​ទុក​ដាំ ក្នុង​តំបន់​អភិរក្ស និង​តំបន់​ប្រើប្រាស់​ប្រកបដោយ​ចីរភាព ស្ថិតនៅក្នុង​ភូមិ​អណ្ដូង​ក្រឡឹង ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី​។

​បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ​សាវតា​ជនសង្ស័យ​ដើម្បី​បន្ត​តាម​នីតិវិធី​។​

​នៅ​ថ្ងៃ​ជាមួយគ្នានេះដែរ មន្ត្រី​ការិយាល័យ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​-​លំផាត់ ពេល​កំពុង​ចុះ​ល្បាត ទប់ស្កាត់ បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ដល់​ចំណុច អូរ​ម​ហោះ​និយាម​កា ៦៩៣៣៦៦.១៤០៤៨៣៤​ក៍​បាន​ដកហូតរ​ណា​យន្ត​ស្ទីល​០៧០​មួយគ្រឿង​(០១)​ដោយ​ជនសង្ស័យ​ទុក​ចោល​នៅ​នឹង​គល់​សុក្រ​មគ្រា​ក់ ក្នុង​តំបន់​អភិរក្ស ស្ថិតនៅក្នុង​ភូមិ​ពូ​ជ្រៃ​ចុង​ផា​ង ឃុំ​ពូ​ជ្រៃ ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌល​គី​រី ។

​ជាក់ស្តែង នៅ​ចំណុច​អូរ​របោះ​ក្រង់​គុយ និយាម​កា​៦៩១៨៨២ .១៤០៨៧២៤ សមត្ថកិច្ច​ក៍​បាន​ប្រទះឃើញ​កាំភ្លើង​កែឆ្នៃ​(​ឆ្នុក​ដូង​)​ចំនួន​០៤​ដើម (​បួន​ដើម​) មាន​មួយ​ដើម​មាន​កាណុង​ភ្លោះ​២ ។ មាន​គ្រាប់​បន្តោង​ចំនួន​២៥​គ្រាប់ រំសេវ​កន្លះ​កូន​ដប ស្ថិតនៅក្នុង​ភូមិ​ពូ​ជ្រៃ​ចុង​ផា​ង ឃុំ​ពូ​ជ្រៃ ស្រុក​ពេជ្រា​ដា​ខេត្ត​មណ្ឌលគីរី ។

​បច្ចុប្ប្ន​វត្ថុតាង​ខាងលើ​បាន​យកទៅ​រក្សាទុក​នៅ​ស្នាក់ការ​បរិស្ថាន​មេ​ម៉ង់​៕