ពិតជា​អាសូ​ណាស់​! មនុស្ស​៣​នាក់ ត្រូវបាន​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​ការ​ចូល​កាប់​ដើម​សំ​រ៉ង​យក​ផ្លែ​លក់ ក្នុង​ចំណោម​អ្នក​ទាំង​បីរ​មាន​ម្នាក់​ស្លាប់​ដោយសារ​អត់​អាហារ​នៅក្នុង​ព្រៃ​សំ​រ៉ង​

ខេត្ត​រតនគិរី​៖ ប្រជាពលរដ្ឋ​បានឲ្យដឹងថា បន្ទាប់​ពី​អាជ្ញាធរ​ខេត្ត​រតនគិរី បាន​បើក​ព្រៃ​សំ​រ៉ង​គ្រប់​តំបន់​នៅ​តាម​បណ្តា​ស្រុក​ក្នុង​ខេត្ត​រតនគិរី ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ចូល​ទៅ​រើស​ផ្លែ​សំ​រ៉ង​ព្រៃ ដើម្បី​យកទៅ​លក់​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​បន្ថែម ក្នុង​នោះ​ប្រជាពលរដ្ឋ​ចំនួន​៣​នាក់ ត្រូវបាន​ស្លាប់​បាត់បង់​ជី​វិ នៅក្នុង​ព្រៃ​សំ​រ៉ង​យ៉ាង​អាណោចអាធម៌​។​

​ក្រុម​ប្រជាពលរដ្ឋ​បានឲ្យដឹង​ទៀតថា ចំណែក​ជនរងគ្រោះ​ទាំងបីរ​អ្នកនេះ ទី​មួយ​ត្រូវ​គេ​ស្គាល់​ត្រឹមតែ​ឈ្មោះ ថា ភេទ​ប្រុស និង​ម្នាក់​ទៀត​ត្រូវជា​កូន​ប្រុស​ឈ្មោះ​លោក អៀន អ្នក​ទាំង​ពី​មាន​ទីលំនៅ​រស់នៅ​ភូមិ​ចង​ឃុំ​ញ៉ាង​ស្រុក​អណ្តូងមាស ករណី​នេះ​ដោយសារ​អ្នក​ទាំង​ពីរ​ចូល​ទៅ​អារ​រំលំ​ដើម​សំ​រ៉ង​យក​ផ្លែ​នៅ​ចំណុចក្បែ​រោង​អ្នកមួយ​តាមផ្លូ​វក្រវ៉ា​ត់​ព្រំដែន​ត្រង់​ចំណុច​បង្គាល់​លេខ​១១ ស្លាប់​កាលពី​ថ្ងៃ​ទី​១៣​ខែ​មេសា​ឆ្នាំ​២០២៤​នេះ​។ ម្នាក់ទៀត ជា​ជន​ដើម​ភាគតិច​ចា​រ៉ា​យ ភេទ​ប្រុស រស់នៅ​ភូមិ​ឡុំ ឃុំ​ប៉ក​ញ៉ៃ ស្រុក​អូរយ៉ាដាវ​។ តាម​ប្រភព​ថា មុនពេល​កើតហេតុ​បុរស​រូបនេះ​បាន​ប្រាប់​អ្នក​ផ្ទះ​ថា រូបគេ​ប​ចេញ​ទៅ​ប៉េះ​ផ្លែ​សំ​រ៉ង​នៅ​ចំណុច​”​អូរ​លាវ​”​ក្នុង​ភូមិសាស្ត្រ​ទឹកដី​ស្រុក​អូរយ៉ាដាវ​ខេត្ត​រតនគិរី​។ តាម​ការ​បង្ហើប​អោយដឹងទៀតថា ដោយ​បុរស​រូប​នេះ​ចូល​ទៅ​រក​ផ្លែ​សំ​រ៉ង ក្នុង​ព្រៃ​ជ្រៅ​ហើយ​ពុំ​មាន​ទឹក​និង​ចំណី​អាហា​បរិភោគ រួច​ក៍​បណ្តាល​ឲ្យ​កើតខ្យល់​នៅ​ព្រៃ​សំរ៉ង​ស្លាប់​តែ​ម្តង​។​

​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ បន្ទាប់​ពី​ផ្លែ​សំ​រ៉ង​នៅ​ខេត្ត​រតនគិរី មាន​ហាងឆេង​ឡើង​ខ្ពស់ ខណៈពេល​នោះ​ត្រូវ​គេ​ឃើញ​មាន​សមត្ថកិច្ច​ជាច្រើន​ស្ថាប័ន​”​ដូច​ជា​មន្ត្រី​នគរបាល​,​មន្ត្រី​បរិស្ថាន​,​កម្លាំង​ទាហាន បានដាក់​បារាស់​
​ចាំ​បក់ដៃ​យក​លុយ​ពី​ប្រជាជន​ដែល​ចូល​ទៅ​កាប់​ដើម​សំ​រ៉ង​យក​ផ្លែ​លក់ ម៉ូតូ​ចូលទៅ​ព្រៃ​សំ​រ៉ង​មួយគ្រឿង​គេ​យក​ក្នុងតម្លៃ​៤​ម៉ឺន​រៀល និង​រថយន្ត​ចូល​ដឹក​សំ​រ៉ង​មួយគ្រឿង​គេ​យក​លុយ​ចាប់ពី​១៤០០០០០៛ រហូត​២០០០០០០៛ លើសពី​នេះ​សមត្ថកិច្ច​ទាំងនេះ​បាន​ដាក់​បារាស់​ពង្រាយ​គ្រប់កន្លែង​ចាប់តាំងពី​ព្រៃ​បរិស្ថាន​នៅ​ផ្នែក​ខាង​ក្នុង​រហូតដល់​ផ្លូវ​ក្រវ៉ាត់​ព្រំដែន​ភូមិ​ចង និង​ប៉ុស្តិ៍​តា​ង៉ា ជាដើម​។​

​បើទោះជា ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត​រតនគិរី ថ្មីៗ​នេះ​លោក​បាន​បង្ហោះ​សារ​តាម​បណ្តាញ​សង្គម ហាម​មិន​អោយ​សមត្ថកិច្ច​ខេត្ត ស្រុក ក្រុង យក​លុយ​ពី​ប្រជាពលរដ្ឋ​ដែល​ទៅ​រើស​និង​ដឹក​ផ្លែ​សំ​រ៉ង​ដាច់ខាត នោះ​ក៍​ដោយ​។​

​លើសពីនេះ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត​រតនគិរី និង​ជា​ ​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត បាន​ដាក់បទបញ្ជា​ ​ដល់​កម្លាំង​ទាំង​៣​ចាប់ពី​ថ្នាក់​ខេត្ត និង ស្រុក​តា​វែង វើន​សៃ អណ្តូង​មាស ក្រុង​បាន​លុង ពិនិត្យមើល និង​ណែនាំ​ដល់​កំលាំង​ហាម​ទារលុយ​ពី​ប្រជាពលរដ្ឋ​រើស និង​ដឹក​សំ​រ៉ង​ជា​ដាច់ខាត​និង​ត្រូវ​តាម​ចាប់​ជន​ណា​ដែល​យកឈ្មោះ​កំលាំង​ប្រើប្រាស់​ដើម្បី​ជំរិត​ទារលុយ ។​

​ឯកឧត្តម អភិបាលខេត្ត​បាន​ចាត់ទុក​ការ​យក​លុយ​ពី​ប្រជាពលរដ្ឋ​ដែល​ដឹក​ផ្លែ​សំ​រ៉ង​និង​រើស​សំ​រ៉ង​ជា​អំពើ​ចាប់ជំរិត​។​ចំណែក​ប្រជាពលរដ្ឋ​មិន​ត្រូវ​ជូន​ប្រាក់​ដល់​អ្នក​ណា​ឡើយ ។ ហើយ​បើ​មាន​ជន​ណា​ទារលុយ​ពី​បងប្អូន អាច​រាយការណ៍​មក​ឯកឧត្តម​ផ្ទាល់​នូវ​ឈ្មោះ​ជន​នោះ មុខងារ​និង ទីតាំង​ដែល​ជំរិត​។​ឯកឧត្តម អភិបាល​ខេត្ត​ក៏​បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ទៅ​រើស​សំ​រ៉ង សូម​ថែ​សុខភាព និង​ប្រយ័ត្នប្រយ៉ែង និង​សូម​កុំ​កាប់​ដើម​សំ​រ៉ង​។​

​ករណី ការ​ដាក់​បទបញ្ជា​យ៉ាង​មុឺងម៉ាត់​នេះ ធ្វើឡើង​ក្នុង​សារ​បណ្តាញ​ទំនាក់ទំនង​សង្គម​តេ​ឡេ​ក្រោម វេលា​ម៉ោង ៦,៤៣​នាទី​យប់​ថ្ងៃទី​១៩ ខែ​មេសា​ឆ្នាំ​២០២៤​នេះ​។​

​យ៉ាងណា​ក៍ដោយ បើទោះជា​ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត​រតនគិរី ហាម​មិនឱ្យ​សមត្ថកិច្ច​និង​ជន​ស៊ីវិល មិន​អោយ​ក្រុម​ទាំងនេះ​ដាក់​បារាស់​ចាំ​យក​លុយ​ដឹកជញ្ជូន​ផ្លែ​សំ​រ៉ង​នៅ​ព្រៃ​ការពារ​ដោយ​បរិស្ថាន ក៍​ក្រុមមន្ត្រី​ទាំងនេះ នៅតែ​បន្ត​ជំរិត​យក​លុយ​ពី​ប្រជាពលរដ្ឋ​ដ៍ដែល​នៅ​ព្រៃ​ការពារ​ដោយ​បរិស្ថាន​ខាងលើនេះ និង​មួយ​ផ្នែក​ទៀត ត្រូវ​គេ​ឃើញ​សមត្ថកិច្ច​នគរបាល និង​កម្លាំង​ទាហាន ដាក់​កុងត្រូលជជុះ​ចាំ​យក​លុយ​ពី​ផ្លែ​សំ​រ៉ង​នៅ​ចំណុច​ច្រករបៀង​ប៉ុស្តិ៍​តា​ង៉ា​ដែល​ក្រុម​ឈ្មួញ​ជាច្រើន​អ្នក​បាន​សម្រុក​ដឹកជញ្ជូន​ផ្លែ​សំ​រ៉ង​តាម​រថយន្ត​ឆ្លងទៅ​លក់​ឱ្យ​វៀតណាម​៕​