
ឈ្មួញឈើល្បីឈ្មោះម្នាក់ឈ្មោះ ណុប ឌី នៅស្រុកឱ្យរ៉ាល់ខេត្តកំពង៉ស្ពឺ អះអាងថាមន្ត្រីជំនាញ និង អាជ្ញាធរខេត្តកំពង់ស្ពឺរស់ដោយសារខ្លួន
ខេត្តកំពង់ស្ពឺ៖ ឈ្មូញឈើល្បីឈ្មោះម្នាក់នៅស្រុកឱ្យរ៉ាល់ខេត្តកំពង់ស្ពឺ ដែលស្គាល់ត្រឹមតែឈ្មោះ ណុប ឌី កាលពីពេលថ្មីៗនេះគេបានអះអាងថា ក្រុមមន្ត្រីជំនាញ និងអាជ្ញាធរនៅក្នុងខេត្តកំស្ពឺ សុទ្ធសឹងតែរស់ដោយសារតែរបរជួញដូរឈើខុសច្បាប់របស់ខ្លួន។
ជាមួយការថ្លែងទទួលស្គាល់ថា ខ្លួនពិតជាអ្នករត់ការលុយ និងមានអ្នកកាសែតចុងស្រុកមួយចំនួនតូចចាំជួយសម្របសម្រួលដោះស្រាយនឹងការដឹកជញ្ជូនឈើទាំងនេះ មិនតែប៉ុណ្ណោះគេបានអះអាងថា ទាំងមន្ត្រីជំនាញ និងទាំងអាជ្ញាធរ ត្រូវបានរូបគេបន្តក់ប្រាក់ខែឲ្យ ដែលប្រាក់ទាំងនោះបានមកពីការជួញដូរឈើនេះឯង។
ក្រុមប្រជាពលរដ្ឋរស់នៅក្បែៗរង្វង់មូល(កន្ទូត)នៅស្រុកឱ្យរ៉ាល់បានបង្ហើបឱ្យដឹងថា ណុប ឌី គឺជាអ្នករត់ការនឹងជាឈ្មួញឈើ ឆ្លងប្រទេសល្បីឈ្មោះមួយរូប ក្នុងចំណោមឈ្មួញឈើប្រកបដោយភាពលេចធ្លោមួយចំនួនទៀត ដែលមានឈ្មោះដូចជាឈ្មោះលោក ម៉េ ,លោក ចិន ,លោក ភារិទ្ធ ,និងឈ្មោះ ភារម្យ ជាដើម។
បច្ចុប្បន្ន ក្រុមឈ្មួញឈើទាំងនេះកំពុងតែជម្រុញឲ្យមានការកាប់ឈើកក្រើកឡើងវិញនៅក្នុងតំបន់ភូមសាស្ត្រខេត្តចំនួន”បីរដែលមានព្រុំប្រទល់ជាប់គ្នាដូចជាតំបន់ព្រៃបរិស្ថានស្រុកឱ្យរ៉ាល់ខេត្តកំពង់ស្ពឺ,ព្រុំប្រទល់ទឹកដីខេត្តកោះកុង និងខេត្តពោធិ៍សាត់ ជាដើម។ ហើយនិងធ្វើការដឹកជញ្ជូនព្រមគ្នា យកទៅទម្លាក់នៅចំណុចផ្នែកខាងត្បូង (ទេទឹកពុះ)ហើយក៍យករថយន្តស្ទូចដឹកបន្តតាមផ្លូវជាំ ជាប្រភេទផ្លូវក្រាលគ្រោះក្រហម នឹងថ្មមិចឆ្លងកាត់រង្វង់មូលដំរីបីរកន្ទូត ទៅស្តុំនៅបរិវេនភូមិគ្រិះផ្ទះលោក ណុប ឌី ហើយពួកគេក៍បានយករថយន្តស្ទូចឈើខុសច្បាប់ទាំងនេះ រ៉ុញចូលទូកុងទីន័រ ជារថយន្តវេអងកងឌប់ខ្នាតធំ ខណៈបើស្ងាត់មានឱ្យកាសលោក ណុប ឌី និងបញ្ជាហ្វូងកម្មករជញ្ជូនឈើខុសច្បាប់ទាំងនេះអោយដឹកជញ្ជូនឈើទាំងអស់នោះ ចេញពីស្រុកឱ្យរ៉ាល់ខេត្តកំពង់ស្ពឺ បង្ហួសឆ្លងទៅប្រទេសវៀតណាមតែម្តង។
ប្រជាពលរដ្ឋខ្លះរស់នៅតាសាល់ដែលរកស៊ីកាប់ឈើឲ្យឈ្មួញខាងនេះបានបង្ហើបឲ្យដឹងថា ឈ្មូញឈើទាំងនោះបានឃុបឃិតគ្នាជាមួយសមត្ថកិច្ច និងក្រុមមន្ត្រីជំនាញបរិស្ថានស្រុកឱ្យរ៉ាល់ ដោយហេតុថា បើអ្នកកាប់ឈើណាមិនលក់ឲ្យពួកគេនោះសមត្ថកិច្ចនឹងឃាត់ចាប់ភ្លាម។ ប៉ុន្តែបើលក់ឲ្យពួកគេគឺប្រឈម និង ការកេងប្រវ័ញ, ឧទាហរណ៍ឈើដែលមានប្រវែង២ម៉ែត្រ៤តឹក ត្រូវគេគិតឲ្យត្រឹមតែ២ម៉ែត្រ ជាដើម។
ទាក់ទិនបញ្ហានេះ លោក វ័យ សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ BNN និង គេហទំណ័រ ស្លាបប៉ាកកាទឹកខ្មៅ “SBB .Tv ទូរទស្សន៍អនឡាញ” មិនអាចសុំការបំភ្លឺ ពីលោកបានទេ។ ករណីឈ្មូញឈើខុសច្បាប់ របស់លោក ណុប ឌី នៅស្រុកឱ្យរ៉ាល់ ខេត្តកំពង់ស្ពឺ ខាងលើនេះ ពលរដ្ឋស្នើរសុំ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និង លោក នុត ប៉ូលិន កងរាជអាវុធហត្ថផ្ទៃប្រទេស ប្រចាំបញ្ជាបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ស្ពឺ មេត្តាចុះទប់ស្អាត់និងបង្ក្រាបឈ្មួញឈើ ណុប ឌី រូបនេះផង ដើម្បីកុំឲ្យពលរដ្ឋរិះគន់៕