កីឡាករ យុន ប៊ុន​ណា ទទួលបាន មេដាយ​សំរឹទ្ធ លើវិញ្ញា​សា Freestyle ទម្ងន់ 70kg ក្នុង​ព្រឹត្តិការណ៌​ប្រកួត​កីឡា​ចំបាប់​អន្តរជាតិ ( Southeast Asian & Invitation Championship)

នា​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០២៥ កីឡាករ ចំបាប់​កម្ពុជា កីឡាករ យុន ប៊ុន​ណា ដណ្តើម​បាន​មេដាយសំរិទ្ធ ១​គ្រឿង លើ​វិញ្ញាសា​ប្រភេទ​ទម្ងន់ ៧០ គីឡូក្រាម freestyle ក្នុង​ព្រឹត្តិការណ៍​ការ​ប​កួត​ក​កីឡា​ចំបាប់​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍ ឆ្នាំ​២០២៥ “The 2025 Southeast Asian Wrestling Championship” នៅ​ប្រទេស​សិង្ហ​បុរី​។​

​លោក កាង ដែន​ពិសិដ្ឋ គ្រូបង្វឹក​ជម្រើសជាតិ បាន​ប្រាប់​តាម អន​ឡាញ​ឲ្យដឹងថា ម្ចាស់​មេដាយមាស បាន​ទៅ​លើ​កីឡាករ ចំបាប់​តៃវ៉ាន់ Hong Yu Chen ម្ចាស់​មេដាយប្រាក់ បាន​ទៅ​លើ​កីឡាករ ចំបាប់​អូស្ត្រាលី David Wang និង​ម្ចាស់​មេដាយ​សំ​រី​ទ្ធ បាន​ទៅ​លើ​កីឡាករ​ចំបាប់​កម្ពុជា កីឡាករ យុន ប៊ុន​ណា ដណ្តើម​បាន​មេដាយសំរិទ្ធ ១​គ្រឿង លើ​វិញ្ញាសា​ប្រភេទ​ទម្ងន់ ៧០ គីឡូក្រាម freestyle
​សហព័ន្ធ​ត្រៀម​បញ្ជូន​អាជ្ញាកណ្តាល​អន្តរជាតិ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​ចំបាប់​ចំនួន​១៧ នាក់ ។​

​លោក កាង ដែន​ពិសិដ្ឋ បាន​បន្ត​ថា​លោក ខេ​ស៊ី បា​ណេត អនុប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា និង​និង​ជា​នាយក​វិទ្យាស្ថាន​ខេ​ម​អេ​ដ​។​បាន​ជួយ​ឧបត្ថម្ភ​ដល់​អាជ្ញាកណ្តាល​អន្តរជាតិ គ្រូបង្វឹក ក្រុម​កីឡាករ​-​កីឡាការិនី​ទាំង​ការហូបចុក ស្នាក់នៅ និង​ការធ្វើដំណើរ​ចំនួន ១៧ នាក់​៕​