អភិបាលស្រុក​វ៉ើន​សៃ​ថា ករណី​បណ្តាញ​សង្គម​មួយ​ចំនួន​តូច​ធ្វើការ​ជិះ​គន់​ពី​អាជ្ញាធរ​ស្រុក​វើន​សៃថា​មាន​ការឃុបឃិត​ជាមួយ​កំពង់​ចម្លងទូក​ដ​រ​យកលុយ​លើស​សៀវភៅ​បន្ទុក គឺជា​រឿង​មិន​ពិត​

ខេត្ត​រតនគិរី ៖ លោក ហេង សាវឿន អភិបាលស្រុក​វ៉ើន​សៃ​ថា ថ្មីៗ​នេះ មាន​បញ្តាញ​សង្គម facebook មួយចំនួន​តូច​បាន​បង្ហោះ​សារ​ចេញ​មតិ​រិះគន់​ពី​អាជ្ញាធរ​ស្រុក​វើន​សៃ ថា​អាជ្ញាធរ​ស្រុក​វើន​សៃមាន​ការឃុបឃិត​ជាមួយ​កំពង់ចម្លង​ដែល​ដឹក​ជញ្ជូន​ចម្លង​ប្រជាពលរដ្ឋ​និង​យាន​ជំនះ​គ្រប់​ប្រភេទ​តាម​ទូកដរ នៅ​ស្រុក​វើន​សៃ​។​

​ពាក់ព័ន្ធ​ការលើកឡើង​របស់ លោក ហេង សាវឿន អភិបាលស្រុកវើន​សៃ កាលពី​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០២៥​នេះ លោក​បាន​អោយ BNN និង គេហទំព័រ ស្លាបប៉ាកកា​ទឹកខ្មៅ ដឹងថា ការ​រិញ​គន់​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​គឺ​ជា​ករណី​បរិហាកេរ្តិ៍​នៅលើ​បណ្តាញ​សង្គម គឺជា​រឿង​មិន​ពិត​នោះទេ ។​

​លោក​ថា បញ្ហា​តម្លៃ​ទូកដរ ដែល​ឆ្លងទៅ​ឆ្លង​មក នៅក្នុង​កំពុងចម្លង​ស្រុក​វ៉ើន​សៃ លោក​បាន​ចុះ​ពិនិត្យ និង​ប្រជុំពិភាក្សា​ជាមួយ​ក្រុមប្រឹក្សា ជាប្រចាំ នៅ​ក្នុង​ការ​យក​តម្លៃ​ឈ្នួល​ឆ្លងកាត់​ទន្លេ ពី​ប្រជាពលរដ្ឋ​ស្មើ​ជើង និង​តម្លៃ​ឆ្លង​ទៅ​លើ​មធ្យោបាយ​យានយន្ត​គ្រប់​ប្រភេទ គឺ​ក្រោម​តម្លៃ​សៀវភៅ​បន្ទុក និង​តាម​ដែល​តម្លៃ​ចរចា​រ្យ ជាមួយ​ប្រជាជន​ក្នុងស្រុ​កវើន​សៃ​យើង​នេះ​។​

​ជាមូយគ្នានេះដែរ លោក​ក៍​បាន​និយាយទៀតថា សម្រាប់​សិស្សានុសិស្ស ក្នុងស្រុ​កវើន​សៃ ដែក​ពួកគេ​បាន​ធ្វើដំណើរ​ឆ្លងកាត់​ទន្លេ តាមរយៈ​ទូកដរ​ចម្លង ឆ្លង​មក​រៀនសូត្រ​នៅ​ត្រើយម្ខាង​ទៀត គឺ​មិន​បាន​យកប្រាក់​ឆ្លងកាត់​ទន្លេ​តាម​ដរ​ចម្លង​នោះទេ​។​

​ប៉ុន្តែ​បើ​មធ្យោបាយ​ធ្វើដំណើរ​ដូចជា​ម៉ូតូ​គឺ យក​ក្នុង​តម្លៃ​មួយ ១០០០​រៀល និង​ប្រភេទ​រថយន្ត​សាំ​យ៉ុង​ដឹក​ទំនិញ​ឆ្លង​ទៅ​មក​៦​ម៉ឺន​រៀល គោរ​យន្ត​កែ​នៃ​ដឹកទំនិញ​ខ្នាត់​ធំ ឆ្លងកាត់​ចំនួន​មួយដង​១០​ម៉ឺន​រៀល​។ ចំពោះ​មន្ត្រីរាជការ​ដែល​ដែល​ឆ្លងកាត់​ដោយ​មាន​បេសកកម្ម​ពី​អង្គភាព​ច្បាស់លាស់ គឺ​ម្ចាស់​ទូក​ចម្លង​មិន​យក​លុយ​នោះទេ​។

​តែ​បើ​ករណី ចម្លង​គ្រឿងចក្រ​ដែល​ឆ្លងកាត់​តាម​ទូកដរ នៅ​កំពង់ចម្លង​នៅក្នុង​សៀវភៅ​បន្ទុក​របស់​រដ្ឋ​មិន​បាន​ដាក់​កំណត់​តម្លៃ​នោះ​ទេ តែ​តម្លៃ​ដឹកជញ្ជូន​ប្រភេទ​គ្រឿងចក្រ​ឆ្លងកាត់​ទន្លេ​វើន​សៃ​នេះ គឺ​ស្ថិត​ក្នុង​តម្លៃ​ចរចា​រ្យ ជាមួយ​ម្ចាស់​កំពង់ចម្លង ជាដើម​។​

​លោក ហេង សាវឿន អភិបាលស្រុកវើន​សៃ ខណៈពេល​ដែល​ឆ្លើយតប​ជាមួយ​និង​ក្រុម​អ្នកកាសែត​ក្នុងស្រុក លោក​ក៍ បាន​ទទូច​ស្នើរ​សុំ​ស្ពាន​ឆ្លង​ទន្លេ​មួយ​ខ្សែ ឆ្លងកាត់​ទន្លេ​វើន​សៃ ស្ថិត​នៅក្នុង​ស្រុក​វើន​សៃ ពី​សំណាក់​ប្រមុខ​ថ្នាក៎ដឹកនាំ សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​ប្រជាពលរដ្ឋ​និង​ងាយស្រួល​ដឹកជញ្ជូន​កសិផល​ឆ្លងកាត់​ទន្លេ​នៅក្នុង​ស្រុក​៕​