ភ្ញៀវទេសចរ​ជនជាតិ​ចិន​ជាង​១០០​នាក់ មកដល់​ព្រលាន​យន្តហោះ​កងកេង​

​ក្រុងព្រះសីហនុ ៖ ភ្ញៀវទេសចរ​ជនជាតិ​ចិន​ចំនួន​១២៦​នាក់ មកពី​ទីក្រុង​វ៉ូ​ស៊ី ខេត្ត​ជាំ​ង​ស៊ូ ប្រទេស​ចិន បាន​មក​ដល់​ប្រលាន​យន្តហោះ កងកេង ក្រុង​កំពង់សោម ខេត្ត​ព្រះសីហនុ ក្នុង​គោលដៅ​ទស្សនា​កម្សាន្ត តាម​បណ្តា​រមនីយដ្ឋាន​នានា​ក្នុង​ខេត្ត​ព្រះសីហនុ​។ នេះ​ជើងហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ចិន ជា​លើកដំបូង​បន្ទាប់​ពី​ការផ្អាក​រយៈពេល​ជាង​២​ឆ្នាំ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​។​

​ការមកដល់​ភ្លៀវ​ទេសចរ​១២៦​នាក់ ដោយ​ក្រុមហ៊ុន​អាកាសចរណ៍ Ruili Airlines ភ្ជាប់​ជើងហោះហើរ​ឡើងវិញ​មក​កាន់​ខេត្ត​ព្រះសីហនុ​។​

​ខេត្ត​ព្រះសីហនុ​មាន គោលដៅ​សំខាន់ៗ ជាច្រើន​ដែល​អាច​ទាក់ទាញ​យក​បេះដូង​ភ្ញៀវ​ជាតិ អន្តរជាតិ​មក​កាន់​ខេត្ត​មួយ​នេះ​បាន ហើយ​ក៏​ស្រប​ពេល​ខេត្ត​ព្រះសីហនុ ដែល​រាជរដ្ឋាភិបាល​បានសម្រេច ឱ្យមាន​ការសិក្សា និង​រៀបចំ​ផែនការមេ ដើម្បី​អភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​នេះ ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង ដែល​បាន​កំណត់​នៅក្នុង គោលនយោបាយ ដើម្បី​ឆ្លើយតប​ទៅនឹង​កំណើន​សេដ្ឋកិច្ច និង​ការអភិវឌ្ឍន៍​តំបន់​ទេសចរណ៍ធម្មជាតិ ក្នុង​ការទាក់ទាញ​ភ្ញៀវទេសចរ​ទាំង​ជាតិ និង​អន្តរជាតិ​មក​លេង​កម្សាន្ត​៕