អាជ្ញាធរ​ជាតិ​ព្រះវិហារ​លើក​ចម្លាក់​តោ​១ ចេញពី​ក្នុង​រណ្តៅ​កំណាយ​ស្រាវជ្រាវ នៅ​ខាងត្បូង​ខ្លោងទ្វា​គោ​បុរៈទី​៤ ប្រាសាទ​ព្រះវិហារ​

​នៅ​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០២៥ មន្ត្រី​ជំនាញ​អាជ្ញាធរ​ជាតិ​ព្រះវិហារ ជាមួយ​អង្គភាព​នគរ​បាល​ការពារ​បេតិកភណ្ឌ​ប្រចាំ​ប្រាសាទ​ព្រះវិហារ បាន​លើក​ចម្លាក់​តោ​រក​ឃើញ​ក្នុង​រណ្តៅ​កំណាយ​ស្រាវជ្រាវ​រចនាសម្ព័ន្ធ​គ្រឹះ​គោ​បុរៈទី​៤ ដែល​អនុវត្ត​ដោយ​នាយកដ្ឋាន​អភិរក្ស និង​បុរាណវិទ្យា នៃ​អាជ្ញាធរ​ជាតិ​ព្រះវិហារ កាលពី​ខែ​មីនា ឆ្នាំ​២០២៥​។

​ចម្លាក់​តោ​ដែល​បាន​រកឃើញ​នេះ​បាន​រលំ​កប់​ក្នុង​ដី​ជម្រៅ​ប្រមាណ​១​ម៉ែត្រ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។​

​ចម្លាក់​តោ​ដែល​លើក​ចេញពី​រណ្តៅ​កំណាយ​នឹង​ត្រូវ​សម្អាត អភិរក្ស និង​ជួសជុល​កន្លែង​បាក់ ព្រមទាំង​សិក្សា​ស្រាវជ្រាវ​បន្ថែមទៀត​។​

​ក្រោយ​ការសម្អាត និង​ជួសជុល​រួច ចម្លាក់​តោ​នេះ​នឹង​ដាក់​នៅ​ទីតាំង​ដើម​ត្រង់​ខឿន​ជណ្តើរ​ខាងត្បូង​គោ​បុរៈទី​៤ ប្រាសាទ​ព្រះវិហារ​៕​