ស្ថានទូតកម្ពុជារៀបចំជើងហោះហើរមួយនៅចុងខែនេះ សម្រាប់ពលរដ្ឋកម្ពុជាដែល ចង់ចាកចេញពីប្រទេស មីយ៉ាន់ម៉ា សូមធ្វើការទាក់ទង់មកស្ថានូត

ស្ថានឯកអគ្គរាជទូត កម្ពុជា ប្រចាំ សាធារណរដ្ឋ សហភាព មីយ៉ាន់ម៉ា បាន ជូនដំណឹងមួយ ដល់ បងប្អូន ប្រជាពលរដ្ឋ ខ្មែរ ទាំងអស់ ដែល កំពុង រស់នៅ ប្រទេស មីយ៉ាន់ម៉ា ហើយ មាន បំណង ចង់វិលត្រឡប់ មក កម្ពុជាវិញ សូមធ្វើការ ទំនាក់ទំនង មក ស្ថានទូត ព្រោះចុងខែនេះ នឹង មានជើងហោះហើរមួយពីមីយ៉ាន់ម៉ា មក កាន់កម្ពុជា។

បើតាមស្ថានទូតកម្ពុជាថា ខ្លួនបាន សហការ ជាមួយ ភាគី មីយ៉ាន់ម៉ា រៀបចំ ជើង ហោះហើរ សង្គ្រោះ លើក ទី៧ (Relief Flight) ដើម្បី ធ្វើ មាតុភូមិ និវត្តន៍ ប្រជាជន មីយ៉ាន់ម៉ា ពី ប្រទេសកម្ពុជា នៅ ថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២១ តាមរយៈ ក្រុមហ៊ុន អាកាសចរណ៍ មីយ៉ាន់ ម៉ាអន្តរជាតិ (Myanmar Airways International – MAI)។

ដូច្នេះបងប្អូន ខ្មែរ ដែល មាន បំណង ធ្វើ ដំណើរ ត្រឡប់ ទៅ កាន់ ប្រទេស កម្ពុជា វិញ តាមរយៈ ជើង ហោះហើរ ខាងលើ សូម ធ្វើការ ចុះឈ្មោះ ជាមួយ ស្ថានឯកអគ្គរាជទូត កម្ពុជា ឲ្យបានឆាប់រួសរាន់ ជាមួយ លោក ម៉ៅ ដារ៉េត លេខាធិការទី១ ដែល មាន លេខទូរស័ព្ទ +95 9 445 399 399 យ៉ាងយូរ ត្រឹម ថ្ងៃ អង្គារ ទី២១ ខែ កញ្ញា ឆ្នាំ ២០២១ វេលា ម៉ោង ០៤៖០០ នាទី រសៀល ដើម្បី ស្ថានឯកអគ្គរាជទូត ចាត់ចែង បន្ត បាន ទាន់ ពេល វេលា។

ព័ត៌មាន ផ្ទាល់ខ្លួន សម្រាប់ ការ ចុះ ឈ្មោះ រួមមាន៖
១. លិខិត ឆ្លងដែន និង ទិដ្ឋាការ ស្នាក់នៅ ក្នុង ប្រទេស មីយ៉ាន់ម៉ា
២. អាសយដ្ឋាននៅប្រទេសមីយ៉ាន់ម៉ា និងអាសយដ្ឋាន នៅប្រទេសកម្ពុជា
៣. លេខទូរស័ព្ទ ដែលអាចទំនាក់ទំនងបាននៅមីយ៉ាន់ម៉ា (លេខទូរស័ព្ទផ្ទាល់ខ្លួន) និងនៅប្រទេសកម្ពុជា (លេខទូរស័ព្ទផ្ទាល់ខ្លួន គ្រួសារ ឬសាច់ញាតិ)
៤. តួនាទី និងឈ្មោះ ទីកន្លែងធ្វើការនៅមីយ៉ាន់ម៉ា៕