
កម្មករខ្មែរ០២នាក់ ចូលទៅកាប់ឈើគ្រញូង ក្នុងឧទ្យានជាតិ ខេត្តស៊ីសាកេត ត្រូវសមត្ថកិច្ចថៃឃាត់ខ្លួន
អន្តរជាតិ ៖ ជនជាតិខ្មែរចំនួន២នាក់ ត្រូវបានកម្លាំងអភិរក្សថៃ ចាប់ខ្លួនរួមជាមួយនឹងវត្ថុតាងឈើក្រញូងមួយចំនួន ខណ:ដែលពួកគេបានលួចឆ្លងដែនចូលទៅក្នុងទឹកដីថៃ កាប់យកប្រភេទឈើក្រញូង។
សេចក្តីរាយការណ៍បានឲ្យដឹងថា ពាក់ព័ន្ធករណីឃាត់ខ្លួនកម្មករក្រញូងខាងលើនេះខាងលើនេះបានធ្វើឡើង កាលពីវេលាម៉ោង០១ រំលងអាធ្រាត្រ ឈានចូលយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុច ខាងលិចឈៀងខាងជើង ភូមិសនថន ក្នុងឃុំសៅថុងឆៃ ស្រុកកាន់ថនឡាក់ ខេត្តស៊ីសាកេត ប្រទេសថៃ ដោយកម្លាំងអភិរក្ស ប្រចាំតំបន់នោះ។
ក្រោយពេលឃាត់ខ្លួនកម្មករក្រញូងជនជាតិខ្មែរខាងលើនេះត្រូវគេស្គាល់ឈ្មោះ ព្រុំ ភេទប្រុស អាយុ៤៤ឆ្នាំ និងម្នាក់ទៀតមានឈ្មោះ រ៉ាន់ ភេទប្រុសអាយុ១៩ ឆ្នាំ ។
ចំណែកវត្ថុតាងដែលសមត្ថកិច្ចរឹបអូសបាននោះរួមមាន,
ឈើគ្រញូងចំនួន៣ដុំ ពិលសម្រាប់ពាក់ក្បាលចំនួន ២ និងការ៉ុងកែច្នៃ ធ្វើជាសាក់កាដូស្ពាយខ្នងចំនួន១ ។
ក្រោយការឃាត់ខ្លួនកម្មករក្រញូងទាំងពីរអ្នកនេះ នៅវេលាម៉ោង៨,៣០ នាទីព្រឹក ថ្ងៃដ៏ដែលសមត្ថកិច្ចថៃបានបញ្ជូនខ្លួនអ្នកទាំងពីរទៅខ័ណ្ឌរដ្ឋបាលព្រៃឈើ បឹងម្លូ ដើម្បីអនុវត្តតាមនីតិវិធី៕